Loading...

កវីតូច​ ពេជ្រ ថៃ ល្បីលើពិភពលោកបាត់ តាមរយះ​ The Voice Global ពិតជាបានជួយលើក​មុខមាត់​កម្ពុជាយើងហើយពេលនេះ (មានវីដេអូ)

Loading...
អ្វី​កាន់តែ​អស្ចារ្យ និង​ភ្ញាក់ផ្អើលបំផុត​​ទៀត​នោះ សម្រាប់​កវី​តូច ពេជ្រ ថៃ មក​ពី​ទឹកដី​កំណើត​ខេត្តបាត់​ដំបង ​ដែល​​បាន​ធ្វើ​ឱ្យ​មហាជន​ពេញចិត្ត​និង​កោតសរសើរនូវ​​សមត្ថភាព​របស់​​គាត់ នៅ​ក្នុង​កម្មវិធី The Voice Kids វគ្គ ​Blind Auditions នោះ ស្រាប់តែ​ថ្មី​ៗ​នេះ​ ត្រូវ​បាន​កម្មវិធី​របស់​ទូ​ទាំង​ពិភពលោកមួយឈ្មោះ The Voice Global បាន​ជ្រើស​The Voice Kids Cambodia ដែល​មាន​កវី​តូច ពេជ្រ ថៃ មក​បង្ហាញ​ពី​សមត្ថភាព​មុនគេ​នៅ​​ចំណោម​៥​ប្រទេស ក្នុងទូ​ទាំង​ពិភព លោក។


កម្មវិធី The Voice Global គឺជា​កម្មវិធី​មួយ ​ដែល​ប្រមូល​យក​កម្មវិធី The Voice Kids សម្រាប់​បណ្តា​ប្រទេសនានា​​ក្នុងពិភព​លោកមកបង្ហាញ​ពីសមត្ថភាព​ ។ ហើយ​ពេល​នេះ ត្រូវ​បាន​​ជ្រើស​៥​ប្រទេស​ដោយ​ក្នុង​នោះ​ មាន​ទី​១-​កម្ពុជា​, ទី​២-​ហ្វី​លី​ពី​ន​, ទី​៣-​ថៃ​, ទី​៤-​អា​ល្លឺ​ម៉​ង់ និង​ទី​៥-​ឥណ្ឌា ដែល​៥​ប្រទេស​នេះ គឺ​បាន​ជ្រើសរើស​សុទ្ធតែ​កំពូល​អ្នកមាន​សមត្ថភាព​បំផុត ។


ជា​មោទនភាព​ខ្លាំង​ណាស់​សម្រាប់​កម្ពុជា​យើង ដែល​កម្មវិធី The Voice Global បាន​ជ្រើស​យក​វិ​ដេ​អូ​មាន​កវី​តូច ពេជ្រ ថៃ ជា​ជម្រើស​​ទី​១​មក​បង្ហាញ​មុនគេ​ឱ្យ​ពិភពលោក​បាន​ស្គាល់​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​នេះ ។





តោះ​សូម​ទស្សនា​វី​ដេ​អូ​ទាំងអស់​គ្នា​ថា ពិតជា​រំភើប​យ៉ាងណា?