Loading...

នេះមិនមែនជាការរិះគន់ទេ តែគ្រាន់ជាការព្រួយបារម្មណ៍ពីលោក Srey Chanthorn ចំពោះសុវត្ថិភាព យន្តហោះពី ភ្នំពេញ-សៀមរាប (មានវីដេអូ)

Loading...
នាពេលប៉ុន្មានម៉ោងនេះក្នុង Facebook របស់លោក Srey Chanthorn បានបង្ហោះសារមួយមិនមែនជាការរិះគន់ទេ តែវាជាសារមួយក្នុងការព្រួយបារម្មណ៍ចំពោះយន្តហោះដែលគាត់បានជិះ ពីភ្នំពេញ-សៀមរាប ក្នុងនោះគាត់ក៏មិនបានបញ្ជាក់ថាវាជាយន្តហោះរបស់ក្រុមហ៊ុនណាដែរ គ្រាន់តែគាត់ថតរូបដើម្បីបង្ហាញតែប៉ុណ្ណោះ ដូចនេះបើសិនជាជើងយន្តហោះណាដែលមានករណីដូចគាត់រៀ​បរាប់ខាងក្រោម សូមមេត្តាយកទៅពិចារណាតាមការគួរផង ព្រោះលោកគ្រាន់តែមានយោបល់ល្អដើម្បីសុវត្ថិភាពដល់អ្នកធ្វើដំណើរតែប៉ុណ្ណោះ។ ក្នុងនោះលោកបានរៀបរាប់ថា៖


សូមក្រុមហ៊ុនជួយត្រួតពិនិត្យពីរចំនុចទៅលើយន្តហោះភ្នំពេញ-សៀមរាប
១/ បញ្ហាសុវត្ថិភាពពាក់ព័ន្ធនឹងកង់របស់យន្តហោះ គួរណាស់តែដូចេញហើយព្រោះវាចាស់ពេកហើយសិកឡើងចេញក្រវាត់ដែកហើយ


២/ យន្តហោះដែលដំណើរការហោះហើររាល់ថ្ងៃវាចាស់ពេកហើយ ព្រោះហោះហើរបណ្តើរមានហូរទឹកចេញតាមពិដានយន្តហោះបណ្តើរ ព្រោះបរទេសដែលជាទេសចរណ៍មានការព្រួយបារម្ភខណៈពេលដែលគាត់ជិះជាមួយខ្ញុំ


នេះជាការប្រាប់អោយដឹងតែមិនមែនជាការរិះគន់ទេ💖