Loading...

ពេលនេះបានប្លែកភ្នែក និងសប្បាយទៀតហើយ! Pub Street ទីពីរនឹងលេចរូបរាងក្បែរភ្នំគូលេន កាន់តែទាក់ទាញជាង Pub Street ចាស់

Loading...
Pub Street ទីពីរនឹងលេចរូបរាងក្បែរភ្នំគូលេន នឹងរងចាំទទួលភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់នៅឆ្នាំក្រោយ ហើយ Pub Street ថ្មីនេះនឹងកាន់តែទាក់ទាញជាង Pub Street ចាស់ទៀតផង ។

តាមការលើកឡើងរបស់លោក អ៊ុយ វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន ECC Real Estate ឲ្យដឹងថា Pub Street នេះស្ថិតក្រោមគម្រោងអភិវឌ្ឍន៍ឋានសួគ៌ត្រាវកុដ្ឋិស្ថិតក្នុងស្រុកបាគង ខេត្តសៀមរាប ហើយអ្វីដែលកាន់តែទាក់ទាញលើកពី Pub Street ចាស់គឺគម្រោងនេះនឹងអមជាមួយកន្លែងកំសាន្តផ្សេងទៀត រួមមានសួនផ្កាធម្មជាតិសរុបជាផ្ទៃដី ៤ ហិចតា សួនកុមារ សួនទឹកធម្មជាតិ មជ្ឍមណ្ឌលកីឡា ក៏ដូចជាភូមិម្ហូបខ្មែរផងដែរ ។


Pub Street ថ្មីបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៧ កន្លងទៅនេះ ដោយអមជាមួយកន្លែងកំសាន្តផ្សេងៗទៀត ។ ការបើកការដ្ឋានសាងសងរមណីយដ្ឋានដ៏ធំនេះត្រូវបានធ្វើឡើងស្របពេលគ្នាជាមួយសេចក្តីប្រកាសគម្រោងសាងសង់ព្រលានយន្តហោះថ្មីនៅលើទឹកដីអង្គរនៅឆ្នាំក្រោយ ដែលវាមានចម្ងាយត្រឹមតែ ២៥ គីឡូម៉ែត្រប៉ុណ្ណោះមកកាន់រមណីដ្ឋាននេះ នាំឲ្យតំបន់អភិវឌ្ឍន៍កាន់តែមានសក្តានុពលបន្ថែមទៀត។


ចំពោះគម្រោង Pub Street នេះអាចនឹងសាងសង់ហើយក្នុងរយៈពេល ៦ខែ ចំណែកគម្រោងផ្សេងៗនឹងត្រូវធ្វើឲ្យរួចរាល់ជាបន្តបន្ទាប់ ។ ការសាងសង់នេះនឹងត្រូវចែកជាដំណាក់កាល ដោយឲ្យ Pub Street ជាអ្នកចាំទទួលស្វាគមន៍ភ្ញៀវនៅច្រកចូលមុនគេតែម្តង កាន់តែពិសេសគឺសួនផ្កា ៤ហិចតានឹងលេចរូបរាងឡើងជាមួយផ្កាប្លែកៗ ដែលភាគច្រើនយើងធ្លាប់តែឭតែមិនដែលបានឃើញ។

លោក អ៊ុយ វិចិត្របន្តថា គម្រោងរមនីយដ្ឋាននេះក៏បានត្រៀមខ្លួនផ្តល់ការងារក៏ដូចជាមុខរបរដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ ដោយពួកគាត់អាចលក់បន្លែធម្មជាតិ ចំណី សាច់ នំនែក វត្ថុអនុស្សាវរីយ៍ ក៏ដូចជាផ្តល់សេវាកម្មផ្សេងដល់ភ្ញៀវទេសចរណ៍ដែលមកទស្សនាទីនេះ ។

គួរបញ្ជាក់ថានៅតំបន់នេះក៏ធ្លាប់មានរមណីយដ្ឋានមួយបានចិញ្ចឹមប្រជាពលរដ្ឋប្រមាណ ១ ម៉ឺនគ្រួសារផងដែរ តាមរយៈការផ្តល់ការងារ និង ឱកាសបង្កើតមុខរបរពីរមណីយដ្ឋាននេះ ។


ថ្វីត្បិតតែពេលនេះវាជាតំបន់កំពុងអភិវឌ្ឍន៍ ប៉ុន្តែតំបន់នេះបានតភ្ជាប់ប្រព័ន្ធទឹកភ្លើងរួចជាស្រេច មានប្រជាការពារ ប៉ុស្តិ៍នគរបាល បើកបរ ២៥ នាទីពីក្រុងសៀមរាប នាំឲ្យតំបន់នេះធានានូវសុវត្ថភាព ក៏ដូចជាបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ ។

ងាកមកមើលជុំវិញរមណីយដ្ឋាននេះហ៊ុំព័ទ្ធដោយផ្ទៃបឹងធម្មជាតិប្រមាណ ៦៤ ហិចតា ដែលមានទឹកហូរពីជួរភ្នំគូលេនផងដែរ ដូចនេះភ្ញៀវទេសចរណ៍ទឹកអស់នឹងទទួលបានអារម្មណ៍ស្រស់ស្រាយតាមបែបធម្មជាតិ ជាមួយនឹងអាហារធម្មជាតិ និងទិដ្ឋភាពស្រស់បំព្រងផងដែរ ។


គួរបញ្ជាក់ថាក្នុងថ្ងៃបើកការដ្ឋានសាងសង់រមណីយដ្ឋាននេះ មានការចូលរួមពីក្រុមហ៊ុនអចលនទ្រព្យចំនួន ៤ អ្នកជំនាញអចលនទ្រព្យ ក៏ដូចជាភ្ញៀវកិត្តយសប្រមាណ ៦០០ នាក់ ។ ក្នុងថ្ងៃនេះផងដែរមានអតិថិជនជាច្រើនបាននាំគ្នាសម្រុកទិញដីឡូតិ៍នៅតំបន់រមនីយដ្ឋាននេះ ដោយមើលឃើញពីសក្តានុពលក្នុងតំបន់នេះ ។





ប្រភព៖ Business Cambodia