Loading...

តើក្រុមហ៊ុន Prudential ធ្វើដូចនេះត្រឹមត្រូវ រឺក៏អត់?

Loading...
បើយោងតាម Facebook របស់បងម្នាក់ឈ្មោះ Leap Leap គាត់មានការខកចិត្តជាខ្លាំងជាមួយក្រុមហ៊ុន Prudential ដែលមិនទទួលខុសត្រូវពេលដែលអតិឋិជនមានបញ្ហា ដោយមានលេសដោះសារជាច្រើន នេះបើតាមការអះអាងម្ចាស់ Facebook ខាងលើ។ តើរឿងនេះពិតដូចដែលគាត់បានលើកឡើងរឺក៏អត់? អញ្ចឹងមានតែអ្នកដែលធ្លាប់ប្រើប្រាស់សេវារបស់ក្រុមហ៊ុនមួយនេះទេដែលអាចដឹងច្បាស់ថាវាយ៉ាងម៉េចនោះ។ ក្នុងនោះផងដែរម្ចាស់ Facebook ខាងលើក៏បានបញ្ជាក់យ៉ាងលម្អិតដូចខាងក្រោមនេះ។


ដល់ពេលនេះតើបដឹងថា ក្រុមហ៊ុននេះវាយ៉ាងណា ថោកទាបណាស់ ខំបង់បី បួនឆ្នាំបែជា អត់ប្រយោជន័ បើបងប្អូនណាមិនទាន់បានទិញ យកល្អកុំអីទុកលុយទៅប្រសើជាង ដល់ពេលយើងមានបញ្ហា គេមានលេះច្រើនណាស់ មិនស្រួលដូចពេលយើងយកលុយអោយគេទេ។ ជាដំបូងខ្ញុំសូមទោសបងប្អូនទាំងអស់គ្នាដែល បានឆាតមកខ្ញុំ ទាំងបងប្អូនដែលខំមិន មកខ្ញុំព្រោះមិនបានឆ្លើយអ្នកទាំងអស់គ្នាទេ ព្រោះបងប្អនយើងសួរខ្ញុំច្រើនណាស់ ខ្ញុំឆ្លើយមិនអស់ទេ ខ្ញុំនឹងសរសេរឿងនឹងអោយបងប្អូនទាំងអស់គ្នាបាន ។


ម្ដាយខ្ញុំទិញធានារ៉ាប់រង កាលពីរខែ១០ ឆ្នាំ២០១៤ ឆ្នាំទី១ ២ ៣ ដល់ឆ្នាំទី៤ម៉ែខ្ញុំមិនបានបង់ទេ ព្រោះគាត់មានបញ្ហរឿងលុយកាក់ គាត់រកមិនសូវបាន ត្រូវចំណាយច្រើន ចឹងក៏គាត់មិនបានបង់មួយឆ្នាំនឹងទៅ ហើយខាងក្រុមហ៊ុនក៏ បានខល អោយគាត់បង់វិញ គាត់និយាយថាចាំគាត់មានលុយគាត់នឹងបង់វិញហើយ ដល់ខែ៣ ឆ្នាំ១០១៧ ម៉ែខ្ញុំក៏គាត់ចាប់ផ្តើម ឈឺ ពេលនឹងគាត់ក៏ឈឺ រកអីលេងកើត គាត់ក៏សំរេចចិត្តលក់ឡាន របស់គាត់នឹងទៅ ព្រោះគិតថាយក មកមើលជំងឺខ្លះ នឹងបង់ធានារ៉ាប់រងនឹងខ្លះ បើមើលមិនស្រួល


យើងទទូលលុយគេធ្វើអី មិនចាំពិនិតសុខភាពសិនទៅ គាត់ក៏មិនដឹងមុនដែរថាស្លាប់ថ្ងៃណា គាត់គ្រាន់ចង់សន្សំលុយទុកអោយកូនរៀន ម៉ែគាត់បង់ក្នុងចន្លោះខែបួន ខ្ញុំក៏មិនចាំថ្ងៃទីដែ រហូតមកដូលថ្ងៃទី១៤ ២០១៧ ម៉ោង៩ ៤០ យប់ ក៏បានស្លាប់ទៅ ព្រឹកឡើងខ្ញុំខល ប្រាប់ខាងក្រុមហ៊ុនតែមិនឃើញមាន បុគ្គលិកណាមកសួរនាំអីទេ ខាងខ្ញុំចេះតែខលទៅសួរហូត គាត់ប្រាប់ថាអាទិត្យ ក្រោយរហូត រហូតដល់ ថ្ងៃទី៩ ទើបដោះចប់ ខាងក្រុមហ៊ុនសងតែ ម៉ែខ្ញុំបង់មួយឆ្នាំចុងក្រោយមុននឹងស្លាប់ទេ ចំនួនមួយលានជាងនឹងទេ ចុះលុយដែគាត់ខំបង់ឆ្នាំ ១ ២ ៣ នឹងមិនចោលទទេៗ ទេអី ចឹងហើយសូមបងប្អូនជួយគិតមើល តើខាងខ្ញុំខុស រឺ ក៏ ក្រុមហ៊ុនខុស?


ដូចនេះសូមបងប្អូនពិចារណាទាំងអស់គ្នាថាខាងណាជាអ្នកខុសផង។