Loading...

គ្មានលុយនាំម្តាយដើរលេងនៅបរទេស ក៏សុខចិត្តប្រើកម្មវិធី Photoshop កាត់តជំនួស! កំពុង​ល្បីនៅថៃ

Loading...
គ្រាន់តែឃើញរូបភាពប៉ុន្មានសន្លឹកនេះរបស់បុរសម្នាក់បានធ្វើឲ្យមនុស្សជាច្រើនមានការរន្ធត់ចិត្ត ដែលបុរសម្នាក់នេះបានរៀបរាប់ក្នុង Status របស់ខ្លួនដែល​ទិវា​មាតា​ពិភពលោក​នៅ​សប្ដាហ៍​នេះជិតមកដល់ហើយ ​បុរស​ជនជាតិ​ថៃ​ម្នាក់​ បាន​កាត់​ត​រូប​ម្ដាយ​ដោយ​ប្រើ​ប្រាស់​កម្មវិធី Photoshop នាំ​ម្ដាយ​ជរា​របស់​ខ្លួន​ទៅ​កាន់​តំបន់​ទេសចរណ៍​ល្បី​ៗ​នៅ​ជុំវិញ​ពិភព​លោក ដើម្បី​ដាស់​តឿន​​មនុស្ស​គ្រប់​គ្នា​ឲ្យ​នាំ​ម្ដាយ​ដើរ​លេង​ អំឡុង​ពេល​​ពួក​គេ​មាន​លទ្ធភាព។


បុរសម្នាក់នេះកំពុង​ល្បី​នៅ​តាម​បណ្ដាញ​សង្គម ​សារព័ត៌មាន រហូត​ដល់​ទូរទស្សន៍​ថៃ​រូប​នេះ មាន​គណនី​ហ្វេសប៊ុក​​ឈ្មោះ Chub Nokkaew ​បាន​បង្ហោះ​រូប​ថត​ជាង ១០​សន្លឹក ​ដោយ​មាន​អ្នក​ចែក​រំលែក​បន្ត​គ្នា​ជាង ៥​ពាន់​ដង និង​ទទួល​បាន​ការ​ស្រលាញ់ ចូល​ចិត្ត​រាប់​ម៉ឺន​នាក់។ ជាក់​ស្ដែង វា​ហាក់​ដូច​ជា​យឺត​បន្តិច​សម្រាប់​គ្រប់​គ្នា​​ក្នុង​ការ​ធ្វើ​ដំណើរ​ជាមួយ​ម្ដាយ​នា​ទិវា​មាតា​ពិភព​លោក​ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី ១២​សីហា​។


លោកម្នាក់នេះបាន​រៀប​រាប់បន្ថែមទៀត​ថា ​ម្ដាយ​របស់​ខ្លួន​អាយុ ៨៥ឆ្នាំ ហើយ​កាល​នៅ​មាន​កម្លាំង​គាត់​​រវល់​ខ្លាំង​ណាស់​ក្នុង​របរ​ចិញ្ចឹម​ជីវិត។

ក្នុង “​ទិវា​មាតា​ពិភពលោក​ខិត​ជិត​មក​ដល់​ហើយ។ ខ្ញុំ​តែង​តែ​ឃើញ​គេ​បង្ហោះ​រូប​ថត​នាំ​ម្ដាយ​របស់​គេ​ដើរ​កម្សាន្ត ហើយ​ខ្ញុំ​​មាន​ចិត្ត​ច្រណែន​ ព្រោះ​ខ្ញុំ​មិនដែល​​បាន​នាំ​ម្ដាយ​ទៅ​លេង​បរទេស​ឡើយ។ នៅ​ពេល​កំពុង​ធ្វើ​ការ ខ្ញុំ​មិន​មាន​ប្រាក់​ច្រើន​ទេ ហើយ​មាន​លទ្ធភាព​នាំ​ម្ដាយ​ទៅ​លេង​​ត្រឹម​​វត្ត​ប៉ុណ្ណោះ។


ថ្ងៃ​នេះ​ខ្ញុំ​មាន​គ្រប់​យ៉ាង ​ប៉ុន្តែ​វា​ហួស​ពេល​​បន្តិច​ ព្រោះ​ម្ដាយ​ខ្ញុំ​អាយុ ៨៥​ឆ្នាំ​ទៅ​ហើយ។ គាត់​មិន​អាច​មើល​ឃើញ ស្ដាប់​ឮ​ច្បាស់ និង​ពិបាក​ដើរ ដូច្នេះ​ខ្ញុំ​មិន​អាច​នាំ​គាត់​​ទៅ​កន្លែង​ឆ្ងាយ​ៗ​បាន​ឡើយ។ នៅ​ពេល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​បរទេស​ ខ្ញុំ​តែង​តែ​នឹក​ឃើញ​ដល់​ម្ដាយ​របស់​ខ្ញុំ។ ខ្ញុំ​សោក​ស្ដាយ​​ព្រោះ​មិន​មាន​រូប​គាត់​ទៅ​ជាមួយ ដូច្នេះ​ខ្ញុំ​បាន​ត្រឹម​កាត់​ត​រូប​គាត់​ជា​មួយ​រូប​ថត​ខ្ញុំ​តែ​ប៉ុណ្ណោះ"។ កូ​ន​ប្រុស​សរសេរ​បញ្ជាក់៕


​មាន​ការ​បញ្ជាក់​ទី​តាំង​​ជា​ភាសា​អង់គ្លេស​នៅ​ប៉ែក​ខាង​​ក្រោម​ និងផ្នែក​ខាង​ស្ដាំ​នៃ​រូប​ថត​នីមួយ​ៗ​៖










ប្រភព៖ Mthai