Loading...

សូមជួយ Like និងស៊ែរ Facebook Page ថ្មីរបស់នាយពាក់ មីផង ព្រោះ Account ចាស់ត្រូវបានគេលួចបាត់ទៅហើយ

Loading...
ក្តៅៗ!!! ពេលនេះក្នុង Facebook បានប្រកាសជាផ្លូវការនូវ Facebook ថ្មីរបស់នាយពាក់ មី ដោយមូលហេតុបង្កើតថ្មីនេះ ក៏ព្រោះថា Account ចាស់របស់គាត់មិនដឹងជានរណាគេជាអ្នកលួចយកទៅទេ ដូចនេះសូមបងប្អូនមេត្តាជួយ Like និងស៊ែរ នូវ Facebook Page ថ្មីរបស់គាត់ផង ដែលក្នុងនោះលោកហេង ឡុងបានផ្តល់នូវ Link ដើម្បីចូលទៅកាន់ Facebook Page របស់នាយពាក់ មីជាផ្លូវការដូចខាងក្រោមផងដែរ។


អាណិតពែកមីណាស់ ដែលផេករបស់គាត់ត្រូវបានគេ Hack យកបាត់ហើយ នេះជាផេកថ្មីរបស់ ពែកមី ជួយLike and Share ផង ​https://www.facebook.com/Pek-Mi-CBS-1718540795116584/


គួររំលឹកឡើងវិញផងដែរថា តារា​កំប្លែង​នាយ ពែ​ក​មី នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក ត្រូវ​បាន​ចោរលួច​បាត់​ហើយ ​នេះបើតាមការ​ទម្លាយព័ត៌មាន​តាម​រយៈ​វី​ដេ​អូ​ផ្សាយ​ផ្ទាល់​របស់​លោក ហេង ឡុ​ង នៅ​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៦ សីហា ២០១៧ នេះ ។


លោក ហេង ឡុ​ង ដែល​គេ​ស្គាល់​ថា ជា​អនាគត​ស្វាមី​របស់​អ្នក​នាង ច​ន ច័ន្ទ​ល​កិ្ខ​ណា ​ដែលត្រឡប់មក​ពី​នាំអំណោយ​មនុស្សធម៌​របស់​មូលនិធិចាស់ជរាជូន​លោក តា សេក សឿន វីរៈសិល្បករ បាន​បង្ហោះ​វី​ដេ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ ដោយ​ប្រកាស​ថា ហ្វេ​ស​ប៊ុ​ក​នាយ ពែ​ក មី ត្រូវ​បាន​មនុស្ស​អាក្រក់​លូច ហែក​ចូល យក​បាត់​ហើយ ពេល​នេះ​នាយ ពែ​កមី កំពុង​មាន​ទុក្ខជា​ទម្ងន់ ។


ក្នុង​វីដេអូផ្សព្វផ្សាយ​ជូន​ដំណឹង​ ដែលហ្វេសប៊ុក​នាយ ពែក មី ត្រូវបាន​គេហែកចូលនោះ លោក ហេង ឡុង និយាយបែបលេងសើចផងដែរថា បើប្រពន្ធលែងចោល ក៏មិនស្មើរ​ ហេ្វសប៊ុក ដែល​ត្រូវ​គេ​លូ​ចទៅបាត់ដែរ»។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ នាយ ពែ​ក មី ក៏​បាន​បង្ហាញ​ការ​សោកស្តាយ​គ្រា​ដែល​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ផ្ទាល់ ត្រូវ​គេ​ហែក​ចូល​នោះ បានអោយ​ដឹង​ថា ហេ្វ​ស​ប៊ុ​ក​ខ្ញុំ ពិតជា​មាន​តម្លៃ​ខ្លាំង​ណាស់ ព្រោះថា «​រាល់​ការងារ​ក្នុង​សង្គម​ច្រើន​ណាស់​ដែល​ទាក់ទង​ទៅ​នឹង​សង្គម​ បើសិនជា​មាន​ករណី គេ​ប្រើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ ហើយ​មាន​ខ្ញុំ​ផ្ញើ​សារ​ទៅ​ខ្ចី​លុយ ឬ​ករណី​អ្វី​ផ្សេង សូមកុំ​ឲ្យ​សោះ​» ។


គិត​មក​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១៦ សីហា ២០១៧​នេះ នាយ ពែ​ក​មី កំពុង​តែ​សោកស្ដាយ​យ៉ាង​ខ្លាំង​នៅឡើយ ហើយអ្វីដែលលោក ពាក់មី សោកស្តាយបំផុតនោះ គឺស្តាយមិត្តភក្តិ និងអ្នក Like ផេកលោកជាច្រើននាក់ ដែលមានចំនួនរហូតដល់ទៅជិត១លាននាក់ឯណោះ បើគិតមកដល់ពេលបច្ចុប្បន្ននេះ រយៈពេល៦ឆ្នាំមកហើយ។

ខណៈ​លោក និង​ក្រុមបច្ចេកទេស​មួយ​ចំនួន កំពុង​តែ​ស្វែងរក​វិធីសាស្ដ្រ ដើម្បី​ទាយ​យក​គណនី​ហ្វេ​ស​ប៊ុ​ក របស់​គាត់​មក​វិញ​ផង​ដែរ ៕






សូម​ទស្សនា​វី​ដេ​អូ ​លោក ហេង ឡុ​ង មានដូចខាងក្រោម ៖