Loading...

តើលោក Kim Meng Tan ពន្យល់ដល់សាធារណជនយ៉ាងណាខ្លះ ចំពោះអំពីករណីប្អូនដេវិត ស្លាប់?

Loading...
ពេលនេះលោក Kim Meng Tan ពន្យល់ដល់សាធារណជន អំពីករណី សពប្អូនដេវិត ដើម្បីបំភ្លឺឲ្យកាន់តែច្បាស់ ដូចនេះសូមមេត្តាអាននូវសេក្តីដូចដែលបានរៀបរាប់ប្រាប់ដូចខាងក្រោមនេះ៖

ខ្ញុំសូមអនុញ្ញាត ពន្យល់ដល់សាធារណជន អំពីករណី សពប្អូនដេវិត ដែលបានទទួលមរណភាពកាលពីថ្ងៃទី 26- 7- 17 កន្លងទៅ ដូចខាងក្រោមនេះ៖


1) នៅក្នុងអត្ថបទ មានបញ្ជាក់ថា នៅមន្ទីរពេទ្យហូប រាជធានីភ្នំពេញ។ ការស្លាប់ និងការវះកាត់ ប្អូនដេវិត គឺបានធ្វើនៅ មន្ទីរសំរាកព្យាបាលឈ្មោះថា "ជេរ៉េម៉ា ហូប" (Jeremiah Hope) ដែលមិនស្ថិតនៅក្រោមអង្គការហូប ដែលជាមន្ទីរព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម ឬ មណ្ឌលវេជ្ជសាស្ត្រនៃអង្គការហូភ ទេ។


2) ស្ថានភាពជំងឺរបស់សពប្អូនដេវិត៖ គាត់មានដុំសាច់ក្នុងអាងត្រគៀក ដែលមានឈ្មោះជំងឺជាភាសាអង់គ្លេសថា Malignant peripheral nerve sheath tumor (MPNST) បកប្រែជាភាសាខ្មែរថា ដុំមហារីកសរសៃប្រសាទ ដែលមានទំហំយ៉ាងធំ ជាង 10cm x 9cm ជាង។ ដុំនោះដុះរីកធំ រាលដាលស្អិតជាប់និង សរសៃឈាមនិងសរីរាង្គផ្សេងៗទៀត។ តាមក្បួនវេជ្ជសាស្ត្រ និងបានប្រឹក្សាជាមួយគ្រូពេទ្យជំនាញនៅឯបរទេស បានយល់ថា ការជួយសង្រ្គោះជីវិត និងព្យាបាល ប្អូនដេវិតមានតែការវះកាត់យកវាចេញទើបអាចអោយប្អូនរស់បាន និងយល់ថាការវះកាត់ជាជំរើសល្អជាងគេ។


ជាក់ស្តែង ប្អូនដេវិតបានទទួលការវះកាត់ម្តងរួចមកហើយ ប៉ុន្តែមិនបានជោគជ័យនៅកន្លែងផ្សេងមុនមកដល់ ជេរ៉េម៉ាហូប។ ដោយការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ពីជេរ៉េម៉ាហូប គ្រូពេទ្យបានណាត់ឲ្យមានគ្រូពេទ្យវះកាត់ជំនាញមកពីបរទេស មកជួយធ្វើការវះកាត់ទៀតផង នៅថ្ងៃទី26-7-17 នោះ។
គ្រូពេទ្យនៅ ជេរ៉េម៉ាហូប បានត្រៀមឈាមពីរកំផ្លោក សំរាប់អ្នកជំងឺទៀតផង ព្រោះ ករណីនេះ មានការបាត់បង់ឈាមយ៉ាងច្រើន។


3) ក្នុងពេលកំពុងវះកាត់៖ គ្រូពេទ្យបានដឺងថា មានការបាត់បង់ឈាមច្រើន ក៏ប្រើប្រាស់ឈាមដែលត្រៀមនោះ។ ព្រមទាំង សុំឲ្យបងប្អូនអ្នកជំងឺ បរិច្ចាគឈាមដើម្បីជួយជាបន្តទៀត។ ប៉ុន្តែមិនមានបងប្អូនឬសាច់ញាតិបរិច្ចាគទៀតទេ។ ទន្ទឹមគ្នានោះ មានអ្នកកំដរអ្នកជំងឺជិតនោះដោយចិត្តសប្បុរស គេបានស្ម័គ្រចិត្ដ បរិច្ចាគឱ្យ2 កំផ្លោក។ នៅពេលទៅដល់ មជ្ឈមណ្ឌលផ្តល់ឈាម ខាងមជ្ឈមណ្ឌលក៏បានឲ្យខ្ចី2កំផ្លោកថែមទៀត។ ដូច្នេះថ្ងៃនោះ ក្នុងការសង្រ្គោះសពប្អូនដេវិត យើងបានប្រើប្រាស់ឈាមអស់ 6កំផ្លោក។


4) សូមបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជាយើង មិនមានលក់ដូរឈាមទេ មានតែការបរិច្ចាគឱ្យឈាមជួយសង្គ្រោះគ្នាទៅវិញទៅមក។ នៅក្នុងអង្គការ ជេរ៉េម៉ាហូប ក៏បានតំរូវអោយអ្នកជំងឺបង់លុយទៅតាមលទ្ធភាពរបស់អ្នកជំងឺ មិនមានការបង្ខំ ឱ្យបង់តាមតារាំងតំលៃដែរ។

សូមខន្តីអភ័យទោស ចំពោះការពន្យល់ បើមានភាពឆ្គាំឆ្គង។