Loading...

កូនខ្មែរម្នាក់គ្រោងសង់រោងចក្រផលិតទឹកដោះគោ Hokkaido Milk លេខ១ជប៉ុន តម្លៃជាង១៥លានដុល្លារផ្តល់ការងារជាង៤ពាន់នាក់

Loading...
លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ ជាសហគ្រិនឆ្នើមខ្មែរម្នាក់ វ័យ២៩ឆ្នាំ ក៏ជាកូនខ្មែរដំបូងគេមានមហិច្ឆតា បោះទុន ជាង​១៥​លា​ន​​ដុ​ល្លារ ដើម្បីសាងសង់រោងចក្រផលិតទឹកដោះគោHokkaido Milk លេខ១មកពីប្រទេសជប៉ុន។ ហើយរោងចក្រនេះ នឹងមា​នវត្តមានក្នុងពេលឆា​ប់ៗខាងមុ​ខ​នេះ​។


ឧកញ៉ាចិត្រ សេរីសុភ័ក្ត្រ បានថ្លែងប្រាប់ពាណិជ្ជកម្មកម្ពុជាថា គម្រោងសង់រោងចក្រផលិតទឹកដោះគោរបស់លោកឧកញ៉ា កំ​ពុ​ង​តែ​សិ​ក្សា​រកដៃគូសហការ ហើយសង្ឃឹមថាបងប្អូន អ្នកដែលមានចំណាប់អារម្មណ៍លើគម្រោងវិនិយោគវិនិយោគលើ​កា​រ​ផ​លិ​ត​ទឹក​ដោះ​គោ​នេះ​​មកសហការគ្នា។ ពីព្រោះខាងក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះស្រាប់ និងមានទីផ្សារហើយរួចហើយ និង​មា​ន​កា​រ​សិក្សា​គម្រោងទី​ផ្សារ​ច្បា​ស់លាស់។

លោកឧកញ៉ាបានបន្តថា គោលបំណងបង្កើតរោងចក្រនេះឡើង គឺដើម្បីបំពេញតម្រូវការដល់ក្មេងៗ មនុស្ស​ទូទៅសម្រាប់​ប្រើ​ប្រាស់សម្រាប់អាជីវកម្មផ្សេងៗ។ ហើយមួយវិញទៀត សម្រាប់មនុស្សចាស់ ជាពិសេសអ្នកមាន​ជំងឺមិន​អាច​ហូប​បាយ​បា​ន អាចហូបទឹកដោះគោជំនួសបាន។ គម្រោងរោងចក្រនេះ នឹងមានទីតំាងផ្ទាល់ខ្លួន ហើយត្រូវចំណាយពេលពី១ឆ្នាំ ទៅ​២ឆ្នាំ​។ លោកឧកញ៉ាបានបញ្ជាក់ថា នៅពេលគេទិញ Franchise ពី Monsne Café នឹងកាន់តែមានភាពល្បីឈ្មោះក្រោយ​ពេល​រោង​ចក្រ​ផលិតទឹកដោះគោនេះលេចជារូបរាងឡើង។


លោកឧកញ៉ាបានបន្តទៀតថា សម្រាប់ទីតំាងអាចនៅផ្លូវជាតិលេខ៣ ឬលេខ៤ ហើយសម្រាប់​តម្លៃវិញ​អាចមា​ន​តម្លៃ​ចាប់​ពី​១០លានដុល្លារ ទៅ១៥លានដុល្លារ ដោយគិតទំាងរោងចក្របូករួមទំាងដី។ រោងចក្រនេះ មិនត្រឹមតែជួយផ្គត់ផ្គង់​ទឹ​ក​ដោះ​គោ​នោះ​ទេ វាក៏​បាន​ផ្តល់ការងារជាង ៤ពាន់នាក់សម្រាប់ខ្មែរយើងផងដែរ។ ការបង្កើតរោងចក្រនេះ គឺចង់ជួយកូន​ខ្មែរ​ដែរ​អត់​កា​រ​ងា​រធ្វើ ជួយ​ដល់​សេដ្ឋកិច្ចសង្គម ហើយចង់ឲ្យបរទេសទទួលស្គាល់នូវស្នាដៃកូនខ្មែរក៏មានសមត្ថភាពខ្លាំងមិនចាញ់បរ​ទេ​ស​នោះទេ។


លោកឧកញ៉ាបានបញ្ជាក់ថា ខាងក្រុមហ៊ុនក៏មានការសហការជាមួយប្រទេសដ៏ទៃ ដើម្បីធ្វើការនាំ​ចេញ​មិន​ត្រឹមតែធ្វើការ​ផ្គត់​ផ្គង់​ក្នុង​ស្រុកនោះទេ មានដូចជាប្រទេសថៃ និងភូមាផងដែរ។

សូមបញ្ជាក់ថា លោកឧកញ៉ាចិត្រ សេរីសុភ័ក្ត្រ ជាសហគ្រិនវ័យក្មេង តែមានមហិច្ឆតាខ្ពស់របស់កម្ពុជាម្នាក់ ហើយប​ច្ចុប្បន្ន​នេះ លោកមានក្រុមហ៊ុន៥ក្នុងដៃ មានក្រុមហ៊ុនអចលនទ្រព្យCSS Real Estate LLC , ហាងបញ្ចាំមហាសេរីPawn shop, Luxury Smile, ក្រុមហ៊ុនទទួលផលិតផលិតផលសម្ពស្ស និងMonsne Café Cambodia៕

ប្រភព៖ www.business-cambodia.com