Loading...

ពិតជាអស្ចារ្យណាស់! Galaxy Note 8​ ​ចេញ​ផ្លូវ​ការយប់មិញហើយ ពិតជាអស្ចារ្យណាស់ (មានវីដេអូ)

Loading...
ការ​ទន្ទឹង​រង​ចាំ​នៃ​វត្តមាន​ជា​ផ្លូវ​ការ​របស់​កំពូល​ស្មាតហ្វូន​មាន​ប៊ិច​ត្រកូល​ ​Note​ ​ជំនាន់​ទី​ ​៨​ ​ឬ​គេ​អាច​ហៅ​ថា​ជា​ ​Galaxy Note 8​ ​គឺ​បាន​បញ្ចប់​ ​ក្រោយ​​ក្រុមហ៊ុន​ ​Samsung​ ​បាន​បញ្ចេញ​ជា​សាធារណៈ​យប់មិញ​​នេះហើយ។

ភ្ជាប់​មក​ជា​មួយ​អេក្រង់​ធន់​ការ​ឆ្កូត​ស្រប​តាម​បច្ចេកវិទ្យា​ ​Corning Gorilla Glass 5​ ​ប្រភេទ​ ​Super AMOLED​ ​ទំហំ​ ​៦,៣​ ​អ៊ីញ​គែម​តិច​ដែល​បញ្ចេញ​រូប​ប្រមាណ​ ​៨៣,១​ ​ភាគរយ​នៃ​ផ្ទៃ​អេក្រង់​ ​អម​នឹង​វិមាត្រ​រូប​ ​២៩៦០x១៤៤០pixel​ ​និង​ដង់ស៊ីតេ​រូប​ ​៥២២ppi ។


ដំណើរការ​ដោយ​បន្ទះ​ឈីប​ប្រភេទ​ ​Exynos 8895 Octa​ ​សម្រាប់​ម៉ូដែល​ចែកចាយ​ក្នុង​ទីផ្សារ​តំបន់​អឺរ៉ុប, មជ្ឈិមបូព៌ា​ អាស៊ី​ ​និង​​អាហ្វ្រិក​ ​ហើយ​បន្ទះ​ឈីប​ប្រភេទ​ ​Snapdragon 835​ ​សម្រាប់​ទីផ្សារ​អាមេរិក​ ​និង​ចិន។

ប្រើ​បាន​ស៊ីម​ពីរ​ ​Galay Note 8​ ​មាន​ ​RAM​ ​៦GB​ ​មាន​ម៉ូដែល​អង្គ​ផ្ទុក​ទិន្នន័យ​ចែក​ចេញ​ជា​បី​ដូច​ជា​ ​៦៤GB, ១២៨GB​ ​និង​ ​២៥៦GB​ ​ហើយ​អាច​បន្ថែម​មេម៉ូរីកាត​ប្រភេទ​ ​MicroSD​ ​ដល់​ទៅ​ ​២៥៦GB​ ​ផង​ដែរ។


កាមេរ៉ា​ក្រោយ​ភ្លោះ​ ​១២​ ​មេហ្គាភិចសែល​ ​ដែល​មួយ​គ្រាប់​មាន​ ​Aperture​ ​f/1.7​ ​និង​មួយ​គ្រាប់​មាន​ ​f/2.4​ ​ហើយ​កាមេរ៉ា​នេះ​មាន​បច្ចេកវិទ្យា​រក្សា​លំនឹង​រូប​ ​Optical Image Stabalizer (OIS)​ ​និង​សមត្ថភាព​ថត​វីដេអូ​ដល់​កម្រិត​ ​4K​ ​ហើយ​អាច​ទាញ​រូបភាព​ទំហំ​ ​៩​ ​មេហ្គាភិចសែល ​ចេញ​ពី​វីដេអូ​នោះ។ ចំពោះ​កាមេរ៉ា​មុខ​ ​៨​ ​មេហ្គាភិចសែល​ មាន​ ​Aperture​ ​f/1.7​ ​និង​មាន​បច្ចេកវិទ្យា​ជំនួយពន្លឺ​ពេល​ថត​រូប៕