Loading...

រូបថតបីសន្លឹកចាក់ដោតអ្នកប្រើប្រាស់ Facebook ដែលអ្នកខ្លះមិនអាចទប់ទឹកភ្នែកបានផង

Loading...
បរទេស៖ រូបភាពបីសន្លឹកបានចាក់ដោតបេះដូងរបស់អ្នកបានមើលតាមរយះបណ្តាញសង្គម Facebook ដោយអ្នកខ្លះបាននិយាយថា ការអប់រំពិតជាមិនស្មើរភាពគ្នាទាល់តែសោះ តើអ្នកក្រីក្រខ្លាំង និងពិការមិនអាចចូលរៀនបានទេ? តើអ្នកពិការបើសិនបានរៀនខ្ពង់ខ្ពស់ មិនត្រូវបានគេឲ្យការងារធ្វើមែនទេ? ព្រមទាំងមានការចោទសួរ ជាច្រើនទៀតដែលបង្ហាញពីភាពអាណិតអាសូរដល់ក្មេងម្នាក់នេះជាខ្លាំង។


ចំណែកអ្នកខ្លះវិញបានបញ្ចេញនូវអារម្មណ៍ក្តុកក្តួលជាខ្លាំងផងដែរថា ខ្ញុំយល់ពីរឿងនេះម្ចាស់ ព្រោះក្នុងគ្រួសាររបស់ខ្ញុំក៏មានជនពិការដូចនេះដែរ នោះគឺប្អូនស្រីរបស់ខ្ញុំ ហើយមនុស្សមួយចំនួនគេពុំសូវខ្វាយខ្វល់ឡើយ ដែលខុសពីមនុស្សដែលមានដៃជើងគ្រប់គ្រាន់ វាពិតជាមិនស្មើរភាពមែន ដែលអ្នកខ្លះគាត់ក៏និយាយថាបើរាប់អានមនុស្សបែបនេះអាចធ្វើឲ្យពួកគាត់បាក់កាលីបទៀតផង។


ចំណែកឯអ្នកខ្លះទៀតក៏មានរឿងប្រហាក់ប្រហែលដូចនេះផងដែរ ដោយគាត់បានឃើញក្មេងស្រីម្នាក់បានដើរផ្សារជាមួយម្តាយ ហើយក្មេងស្រីម្នាក់នោះបានឃើញកូនក្រមុំតុក្កតាមួយស្អាតណាស់ ដោយភ្លាមៗនោះបានសុំម្តាយថា ម៉ាក់កូនចង់បានកូនក្រមុំតុក្កតាមួយនេះ ព្រោះវាស្អាតខ្លាំងណាស់ ស្របពេលនោះដែរម្តាយក៏បានប្រាប់ថា កូនអើយម៉ាក់អត់លុយទេ ដូចកូនដឹងស្រាប់ហើយ ម្តាយរកមួយថ្ងៃចាយបានតែមួយថ្ងៃ សូម្បីតែលុយសន្សំក៏ម៉ាក់គ្មានផង ម៉ាក់សុំទោសណាកូន ចាំម៉ាក់មានលុយ ម៉ាក់នឹងទិញឲ្យកូនទាល់តែបាន។ កូនស្រីម្នាក់នោះបានត្រឹមតែងក់ក្បាល ហើយសំយ៉ុងមុខចុះយ៉ាងក្រៀមក្រំប៉ុណ្ណោះ។


ដោយឃើញបែបនេះអ្នកដែលបាន comment ខាងលើក៏បានដកលុយរបស់ខ្លួន ហុចឲ្យម្តាយរបស់កូននោះដោយទឹកមុខញញឹម ហើយក៏និយាយថា បងស្រីអាចយកលុយខ្ញុំនេះទៅទុកជាកាដូសម្រាប់ក្មេងស្រីដ៏ស្រស់ស្អាតម្នាក់នេះចុះ ព្រោះប៉ាម៉ាក់ខ្ញុំមានគ្រប់គ្រាន់ហើយ ហើយក៏គាត់តែងតែនិយាយប្រាប់ខ្ញុំជារឿយៗថា បើសិនជាយើងអាចធ្វើឲ្យនរណាម្នាក់សប្បាយចិត្ត នោះកូនក៏សប្បាយចិត្តដូចគ្នា បើទោះយើងមានតិចតួចក្តី បើអាចចែករំលែកបាន ត្រូវតែចែករំលែក ព្រោះរាល់ធ្វើទង្វើរល្អ វាមិនដែលខុសនោះទេកូន។


ម្តាយកូនស្រីនោះក៏ញញឹម ព្រមទាំងទទួលយកទាំងទឹកភ្នែកស្រក់តក់ៗ ដោយក្តីគោរពស្រលាញ់ចំពោះបុរសម្នាក់នេះជាខ្លាំង នេះប្រហែលជារំភើបហួសពីការស្មាន ដែលមានមនុស្សល្អដូចនេះចេះខ្វាយខ្វល់ពីសុខទុក្ខរបស់អ្នកដ៏ទៃ។ ដូចនេះបើសិនជានៅក្នុងលោកនេះមានមនុស្សបែបនេះច្រើន នោះពិភពលោកមួយនេះនឹងពោរពេញដោយសុភមង្គលជាក់ជាមិនខានហើយ។

ប្រភព៖ YouLike (คลิปเด็ด)

ហាមលួចចម្លងពីគេហទំព័រ Post Komsan យើងខ្ញុំ
រក្សាសិទ្ធិដោយ៖ Post Komsan