Loading...

លែងបារម្មណ៍ចំពោះអ្នកដែលគេលួច Facebook ដូចនាយពាក់ មីទៀតហើយ! បងប្រុសម្នាក់ហ៊ានចំណាយដល់ 1000$ បើគេលួចគណនី Facebook គាត់បាន ហើយគាត់ក៏ប្រាប់វិធីការពារផងដែរ

Loading...
ពេលនេះអស់បារម្មណ៍ទៀតហើយចំពោះដែលមាន Account Facebook ដោយសារនាពេលថ្មីៗនេះមាន Facebook Page របស់នាយពាក់ មីត្រូវបានគេលួច តែចំណែកឯពេលនេះវិញមានបងប្រុសម្នាក់ឈ្មោះ
Panha Tommy ដោយគាត់មានវិធីការពារដើម្បីកុំឲ្យគេលួច​បានដោយតាមវិធីសាស្ត្រដែលគាត់បានប្រាប់ដូចខាងក្រោមនេះ ហើយបើមាននរណាម្នាក់លួច Facebook គាត់បានគាត់ហ៊ានឲ្យ 1000 ដុល្លារទៀតផង។ ដូចនេះសូមមើលវិធីសាស្ត្រដែលគាត់ប្រាប់ដូចខាងក្រោមនេះទៅជាការស្រេចហើយ។


សូមនិយាយរឿងក្រុមពួកអាសម្រាម Hack Account Facebook បន្តិច......

តាមពិតទៅ ដោយសារតែមានបេសកម្មផ្ទាល់ខ្លួន ទើបម្សិលមិញនេះ ខ្ញុំបានផុសថា ខ្ញុំសុំផ្អាកលេង Facebook មួយរយៈ ។ ស្រាប់តែថ្ងៃនេះ មានគេផ្ញើសារមកខ្ញុំថា Account Facebook របស់អ្នកល្បីៗជាច្រើនត្រូវបានគេហេក ដូច្នោះហើយ ទើបតែមិញៗនេះ ខ្ញុំបើក Account Facebook ខ្ញុំមើល ឃើញមានអ្នក Mention ផង មានអ្នក Tag ផង ។ ដោយសារតែបែបនេះ ទើបខ្ញុំសម្រេចចិត្តចូលមកផុស Status ប្រកាស់អាសន្នមួយ ។ កាលពីមួយរយៈមុន ខ្ញុំធ្លាប់បានផុស Status មួយថា អ្នកដែលអត់បានដាក់ Security ការពារ Facebook Account ទេ រង់ចាំគេធ្វើស៊ីទៅ នរណាក៏ដោយ មិនថាល្បីឬមិនល្បីទេ វាគ្រាន់តែយូរហើយនិងឆាប់ប៉ុណ្ណោះ ។


ម្សិលមិញនេះនិងថ្ងៃនេះ អាខោនរបស់តារាកំប្លែង នាយ ពាក់ មី ហើយនិងអាខោនរបស់តារា Facebook វ័យក្មេង Thai Atecheatbot ត្រូវបានគេហេកយកបានហើយ ។ សូមចូលរួមសោកស្តាយផង សោកស្តាយខ្លាំងណាស់ បើស្គាល់ខ្ញុំមុននេះបន្តិច ប្រហែលអាខោនរបស់ពួកគាត់ទាំងនោះមិនត្រូវបានបាត់បង់ដូច្នេះឡើយ ។ ប៉ុន្តែ ខ្ញុំចង់និយាយរឿងមួយ ខ្ញុំមិនបានស្តាប់វីដេអូ Live របស់ប្អូនថៃ អតិជាតិបុត្រ នោះដល់ចប់ទេ ខ្ញុំស្តាប់ដល់ត្រឹមចំនុចមួយដែលខ្ញុំចាប់អារម្មណ៍ រួចហើយខ្ញុំក៏លែងស្តាប់តទៅមុខទៀតដែរ ព្រោះខ្ញុំក្តោបយល់ពីអត្ថន័យទាំងស្រុងនៃវីដេអូនោះហើយ ។ ចំនុចដែលខ្ញុំចាប់អារម្មណ៍នោះគឺ ប្អូនថា ប្អូនបានដាក់លេខទូរស័ព្ទការពាររួចហើយនៅក្នុង Facebook ដែលមុខងារនោះមានឈ្មោះជាភាសា English ថា Use Two-Factor Authentication ។ ខ្ញុំគ្រាន់តែលឺដូច្នេះ ខ្ញុំចាប់ផ្តើមអស់សំណើច ហាស់ហាស់ហាស់ ខ្ញុំចង់ប្រាប់ទៅអ្នកទាំងអស់គ្នាថា សុវត្ថិភាព មិនមែនស្ថិតលើត្រង់ហ្នឹងទេ ។


ខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នាតាមត្រង់ Account របស់ខ្ញុំអត់មានបានដាក់លេខទូរស័ព្ទអីទេ ក៏ប៉ុន្តែ ខ្ញុំសូមអញ្ជើញពួកអាសម្រាមអោយវាមក Hack មក បើ Hack បាន ខ្ញុំអោយ 1000$ ហើយមកយកលុយពីខ្ញុំនៅការិយាល័យចារកិច្ចចារកម្ម Online នៅក្រសួងមហាផ្ទៃ ។ ខ្ញុំមនុស្សជាច្រើនមិនចាប់អារម្មណ៍ពីពាក្យសម្តីរបស់ខ្ញុំ ហើយបានមើលរំលងពីពាក្យសម្តីរបស់ខ្ញុំ ប៉ុន្តែខ្ញុំចង់ប្រាប់ដល់អ្នកទាំងអស់គ្នាថា រាល់ពាក្យពេជន៏ទាំងអស់ដែលខ្ញុំបានសរសេរបានផុស ខ្ញុំអត់បានលេខសើចទេ ខ្ញុំទទួលខុសត្រូវទាំងអស់ ខ្ញុំក៏ធ្លាប់ផុសបញ្ជាក់ដែរ សូម្បីអាខោនរបស់អ្នកនយោបាយក៏ខ្ញុំធ្លាប់ធ្វើអោយដែរ (សុំមិនបញ្ចេញឈ្មោះ) ។ បកក្រោយទៅរឿង ទាញយកអាខោនមកវិញ ហាស់ហាស់ហាស់ ខ្ញុំធ្លាប់បានផុសបញ្ជាក់រួចជាច្រើនសារមកហើយ 99% តែគេហេកចូលបានហើយ គេធ្វើស៊ីហើយ គ្មានសង្ឃឹមថានឹងយកបានមកវិញទេ ។ ប៉ុន្តែមិនមែនមានន័យថា អោយតែគេហេកយកហើយ យកមកវិញមិនបាននោះទេ មានដែរ តែតិចតួចណាស់ ។ ហេតុអីបានជាខ្ញុំហ៊ានអះអាងដូច្នេះ? ពីព្រោះអីខ្ញុំធ្វើការងារខាងផ្នែកហ្នឹង ហើយទាំងនេះជាបទពីសោធន៍ដែលខ្ញុំទទួលបាន ។


ខ្ញុំធ្លាប់បានផុសជាច្រើនលើកច្រើនសារមកហើយ ថាខ្ញុំមានទទួលសេវាកម្មខាងការពារអាខោនកុំអោយគេហេកបាន ។ ខ្ញុំសូមនិយាយតាមត្រង់ ខ្ញុំមិនមែនចេះតែការពារតែមួយមុខនោះទេ បើចង់ធ្វើស៊ីអាខោនក៏ខ្ញុំចេះដែរ តែខ្ញុំមិនទទួលធ្វើទេ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែអាខោនខូចដែលត្រូវបាន Facebook Disabled ទៅហើយនោះ ក៏ខ្ញុំអាចធ្វើអោយប្រើប្រាស់មកវិញបានដែរ ។ តែខ្ញុំទទួលធ្វើសេវាតែខាងការពារទេ អារឿងផ្សេងៗទៀត ខ្ញុំអត់ទទួលទេ ។ ហើយអារឿងដែលខ្ញុំផុសថាមានទទួលធ្វើការពារអាខោននោះ មានមនុស្សតិចតួចណាស់ដែលបានទាក់ទងមកខ្ញុំដើម្បីអោយខ្ញុំការពារអាខោនពួកគាត់ពីការធ្វើស៊ីពីក្រុមពួកអាសម្រាម ។

ចំណែកឯអត្ថប្រយោជន៍ដែលនឹងទទួលបានពី Service ពីខាងក្រុមខ្ញុំនោះ មិនមែនត្រឹមតែការពារអាខោននោះទេ នៅមានគុណសម្បត្តិជាច្រើនទៀត ចាំខ្ញុំ Copy & Paste នៅក្នុង Comment សម្រាប់អ្នកដែលមិនទាន់បានអាន អាចចូលទៅអានបាននៅក្នុង Comment ។ ជាចុងក្រោយ អារឿងទាញយកអាខោនខូចមកវិញនោះ មិនមែនថាគ្មានសង្ឃឹមសោះនោះទេ គ្រាន់តែវាពិបាកហើយចំនាយពេលយូរ ស៊ីម៉ោង ស៊ីបាយអត់ឆ្ងាញ់ ។ រីឯអ្នកដែលមានបញ្ហាគេហេកហើយទើបទាក់ទងមកខ្ញុំនោះ ខ្ញុំសូមបដិសេធដ៏ចោលទាំងអស់ ទោះបីជាខ្ញុំអាចធ្វើបានក៏ដោយ ក៏ខ្ញុំមិនធ្វើអោយដែរ ។ កុំថាខ្ញុំចិត្តអាក្រក់ តែវាជាកំហុសរបស់អ្នកទេ ពេលអត់ទាន់មានបញ្ហា អត់មករកទេ ដល់ពេលមានបញ្ហាទើបមក ខ្ញុំចង់ប្រាប់ថា ខ្ញុំអត់ចូលចិត្ត ខ្ញុំស្អប់បំផុតមនុស្សប្រភេទនេះ ។

លើកនេះ ខ្ញុំអត់សុំអោយអ្នកទាំងអស់គ្នា Share ទៀតនោះទេ ព្រោះវាមិនមែនជារឿងរបស់ខ្ញុំនោះទេ តែវាជាហានិភ័យរបស់អ្នកទាំងអស់គ្នា បើគិតថាមានប្រយោជន៏ Share 1 ទៅ ចែកគ្នាដឹង ។
ខ្ញុំទៅធ្វើការងារខ្ញុំវិញហើយ សុំឈប់សម្រាកពី Facebook មួយរយៈ ។
មានការងារអី សូមទាក់ទងមកលេខទូរស័ព្ទខ្ញុំ 010775055

បញ្ជាក់: លុយនេះមុនដំបូង ខ្ញុំគិតថាប្រុងនិងទិញ MacBook Pro with Touch Bar 2017 ។ ដល់ឥលូវនេះ សូមតម្កល់លុយនេះទុកមួយរយៈសិន ទុកអោយក្រុមពួកអាសម្រាមដែលគេ Hack យកអាខោនខ្ញុំបាន ខ្ញុំអោយ 1000$ ។

ខាងក្រោមនេះ ជា Status ដែលខ្ញុំធ្លាប់បានផុសកាលពីមុន អ្នកដែលមិនទាន់បានអាន អាចអានលេងៗបាន ខ្ញុំសូម Copy & Paste នៅទីនេះឡើងវិញម្តងទៀត

មានសេវាធ្វើ Facebook Account អោយមានសុវត្ថិភាព 100%
ជាពិសេសសម្រាប់បងប្អូនដែលរកប្រាក់ចំណូលតាមរយៈ Facebook ដូចជាការលក់របស់របរ Online ជាដើម ។ ប្រហែលបាត់ ប្រយ័ត្នគង់ កុំចាំគោបាត់ទើបធ្វើរបង ។ តើបងប្អូនច្បាស់ក្នុងចិត្តដែរឬទេ ដែលថា Account Facebook របស់បងប្អូនមានសុវត្ថិភាព 100% ហើយ? ដោយសារមួយរយៈនេះ មានការ Hack Account Facebook ពេញទឹកពេញដីពីក្រុមពួកអាសម្រាម ទើបខ្ញុំមានទទួលសេវាកម្មការពារ Account Facebook របស់បងប្អូន ។

1: ការពារបិទផ្លូវកុំអោយគេ Hack បាន
2: ការពារកុំអោយគេ Fake Account
3: ការពារពីការធ្វើស៊ីពីពពួកក្រុមពួកអាសម្រាម
4: ធ្វើអោយ Account Facebook​ ក្លាយជា Account ផ្លូវការ លេងបានរហូត និងមិនចេះខូច ។

មានគុណសម្បត្តិផ្សេងៗទៀតជាច្រើនដែលនឹងទទួលបានពីសេវាកម្មខាងខ្ញុំ សម្រាប់ព័ត៍មានលំអិត សូមធ្វើការ Chat មកកាន់ខ្ញុំផ្ទាល់ ។ ធានា 100%
​សារផ្ញើទៅកាន់ពួកអាសម្រាម: បើ Hack Account Facebook អញបាន អញអោយ 1000$ 😎😎😎 ។
Inbox for price 😘😘😘
អ្នកដែល Share Status នេះ នឹងទទួលបានការការបញ្ចុះតម្លៃពិសេស 😍😍😍
បញ្ជាក់: ខ្ញុំធ្លាប់មានបទពិសោធន៍ធ្វើអោយតារាល្បីៗជាច្រើន រួមមានទាំងអ្នកនយោបាយទៀតផង ។ ជាពិសេស ខ្ញុំបាននិងកំពុងធ្វើអោយបងៗដែលរកស៊ីតាម Facebook ទាំងក្នុងប្រទេសនិងក្រៅប្រទេស ដែលក្នុងមួយថ្ងៃៗ ពួកគាត់អាចរកប្រាក់ចំណូលរាប់ពាន់ $ ។ សូមប្រញាប់ឡើង ប្រយ័ត្នហួសពេល....
អាខោន Facebook លេងរាប់ឆ្នាំមកហើយ ពិតណាស់ បើគេហេកយកទៅបាត់ពិតជាគួរអោយសោកស្តាយណាស់ ជាពិសេសសម្រាប់អ្នកដែលរកស៊ីតាម Facebook និងអាខោន Facebook ដែលមានគេ Follow ច្រើន ។

ទំរាំតែកសាងបានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីមានគេស្គាល់ច្រើនក្នុង Facebook គឺមិនមែនងាយទេ ។
ខ្ញុំនឹងជួយរៀបចំ Account Facebook របស់បងប្អូនអោយមានសុវត្ថិភាពបំផុត និងប្រែក្លាយទៅជាអាខោនផ្លូវការរបស់ Facebook ដែលយើងអាចលេងបានជារៀងរហូត មិនចេះខូច គ្មានអ្នកហេកបាន សូម្បីតែអ្នកចង់ Fake អាខោនយើង ក៏ Fake មិនបានដែរ ។ ខ្ញុំនឹងជួយបិទផ្លូវនៅក្នុងអាខោន Facebook របស់បងប្អូនមិនអាចអោយគេ Hack បាន ។