Loading...

បុគ្គលិក និងប្រធានធនាគារ បានសើចចំអកបុរសម្នាក់ដោយជិះឡានសុទ្ធតែថ្លៃតម្លៃរ៉ាប់សែនដុល្លារនៅយកមកបញ្ចាំទៀត តែពីរសប្តាហ៍ក្រោយមកបានដឹងការពិត

Loading...
បុរសជនជាតិឥណ្ឌាម្នាក់បានដើរចូលទៅក្នុងធនាគារមួយក្នុងទីក្រុងញូវយ៉ក។ គាត់បានប្រាប់បុគ្គលិកធនាគារថា គាត់ត្រូវទៅអឺរ៉ុប ២ សប្តាហ៍ហើយត្រូវការខ្ចីលុយ ៥ពាន់ដុល្លារ។
ភ្នាក់ងារធនាគារបានប្រាប់បុរសនោះថា ធនាគារតម្រូវអោយគាត់មានរបស់បញ្ចាំ ដើម្បីអាចខ្ចីលុយបាន។ ដូច្នេះគាត់ក៏បានហុចឯកសារពាក់ព័ន្ធ ព្រមទាំងសោរឡាន Ferrari តម្លៃ ៧៥០០០០ដុល្លារ ដែលចតនៅមុខធនាគារ។ បន្ទាប់ពីត្រួតពិនិត្យឯកសារ ព្រមទាំងរថយន្តសព្វគ្រប់ហើយ ធនាគារក៏សំរេចចិត្តអោយបុរសនោះខ្ចី។

 
ពេលដែលបុរសនោះចេញផុត បុគ្គលិកធនាគារ ព្រមទាំងប្រធានធនាគារនោះបានសើចចំអកបុរសនោះថាជាមនុស្សល្ងង់ដែលយកឡានតម្លៃ រយពាន់ដុល្លាមកបញ្ចាំយកលុយតែ៥ពាន់ដុល្លារ។
ពីរសប្តាហ៍ ក្រោយមកបុរសនោះ ក៏ត្រលប់មកយកឡានវិញ ព្រមទាំងយកមកសងវិញនូវលុយដែលបានខ្ចីចំនួន ៥ពាន់ដុល្លា បូកនិងការប្រាក់ ១៥ដុល្លារផងដែរ។


បុគ្គលិកធនាគារម្នាក់បានសួរបុរសនោះថា ពេលដែលលោកទៅបាត់ យើងបានឆែកប្រវត្តិរូបរបស់លោកហើយដឹងថាលោកជាសេដ្ឋីមានលុយរាប់លានដុល្លារ ប៉ុន្តែយើងមិនយល់ថាហេតុអ្វីបានជាលោកយកឡានតម្លៃ ៧៥០០០០ ដុល្លារ មកបញ្ចាំយកលុយត្រឹមតែ៥ពាន់ដុល្លារសោះ។ បុរសនោះបានសួរទៅបុគ្គលិកធនាគារវិញថា តើមានកន្លែងណានៅទីក្រុងញ៉ូវយ៉កនេះ ដែលអាចមើលថែរក្សាឡានគាត់បានយ៉ាងល្អរយៈពេល២សប្តាហ៍ដោយគិតថ្លៃតែ១៥ដុល្លានោះ?



តើអ្នកទាំងអស់គ្នាយល់ថាអត្ថបទនេះគេអប់រំពីអ្វីទេ?