Loading...

អីយ៉ា! តើប្អូនប្រុសពេជ្រ ថៃ នឹងទទួលបានអ្វីខ្លះពីលោកឧកញ៉ា ស្រី ចាន់ថន? ហើយហេតុអ្វីបានជាគាត់នាំប្អូនពេជ្រ ថៃ ទៅផ្សាររាត្រី ជេត កុងទីន័រ? (មានវីដេអូ)

Loading...
ពិតជារំភើបជំនួសឲ្យប្អូនប្រុសពេជ្រ ថៃដែលរូបប្អូន ព្រមទាំងក្រុមគ្រួសារមានសំណាងបានញុាំបាយជាមួយលោកឧកញ៉ា ស្រី ចាន់ថន ដែលពេលនេះលោកឧកញ៉ាកំពុងតែទទួលបានប្រជាប្រិយភាពជាខ្លាំងថាជាឧកញ៉ាចិត្តធម៌ ព្រមទាំងចេះជួយឈឺឆ្អាលនូវទង្វើរទាំងឡាយដែលមានការខ្វះខាតក្នុងសង្គមផងដែរ។


ជាក់ស្តែងកាលពីពេលថ្មីៗនេះលោកឧកញ៉ាក៏មានការព្រួយបារម្មណ៍ចំពោះជើងហោះហើរពីភ្នំពេញ-សៀមរាប នូវកង់យន្តហោះដែលមានភាពរិចរិលផងដែរ។ រីឯរឿងមួយទៀតកាលពីម្សិលមិញនេះលោកឧកញ៉ាក៏បានអញ្ជើញក្រុមគ្រួសាររបស់ពេជ្រ ថៃមកញុាំជុំគ្នាជាលក្ខណៈគ្រួសារ នៅ ផ្សាររាត្រី ជេត កុងទីន័រ (JET'S CONTAINER) ព្រមទាំងមានរបស់ខ្លះទុកជូនផងដែរ ក្នុងនោះលោកក៏បានបន្ថែមទៀតថា៖


💖ថ្ងៃនេះបានញាំអាហារពេលល្ងាច ជាមួយគ្រួសារប៉ាម៉ាក់របស់ ពេជ្រ ថៃ ហេីយក៍បាននាំ ពេជ្រ ថៃ ទិញរបស់របរប្រេីប្រាស់មួយចំនួន និង ជូនគ្រួសារ ពេជ្រ ថៃ ទិញសំលៀកបំពាក់ យ៉ាងសប្បាយរីករាយប្រៀបដូចជាគ្រួសារតែមួយព្រឹកស្អែក ពេជ្រ ថៃ និងទទួលបាន កុំព្យូទ័រ ១គ្រឿង កង់ ១គ្រឿង និងសំភារះសិក្សា ព្រមទាំងថវិការមួយចំនួន💖


គួរបញ្ជាក់ផងដែរថាលោកឧកញ៉ាក៏ជាប្រធានផ្សាររាត្រី ជេត កុងទីន័រ (JET'S CONTAINER) ដែលមានអាជីវករចំនួនជាង១៥០០នាក់ ដែលមានការទាក់ទាញភ្ញៀវទេសចរណ៍ ហើយក៏បន្ថែមនូវសោភ័ណ្ឌភាពទីក្រុងភ្នំពេញផងដែរ។