Loading...

មេត្តាស៊ែរជូនម្តាយផ្សេងទៀតដែលមានកូនតូចឲ្យប្រុងប្រយ័ត្នផង! អាសូរណាស់លោកអើយ កូនទើបតែអាយុ១ឆ្នាំ៧ខែ ត្រូវឆក់ជាមួយព្រីភ្លើងស្លាប់ភ្លាមៗ

Loading...

យោងតាម Facebook មួយឈ្មោះថា Heng Heng Ly បានបង្ហោះរូបថតដ៏គួរឲ្យរន្ធត់ជាខ្លាំង ដោយម្តាយប្រហែស ទើបធ្វើឲ្យកូនអាយុ១ឆ្នាំ៧ខែ យកកាំម៉ូតូរុកចូលព្រីភ្លើងឆក់ស្លាប់ភ្លាមៗតែម្តង ពិតជាគួរឲ្យអាណិតខ្លាំងណាស់លោកអើយ កូនកំពុងតែស្រលាញ់ផង ហេតុអ្វីក៏ស្លាប់ចោលឪពុកម្តាយយ៉ាងនេះទៅវិញ។ ដូចនេះសូមមេត្តាជួយស៊ែរចំពោះអ្នកមានកូនតូចៗដែលមិនទាន់ដឹងអី ជូនជាដំណឹងដល់ពួកគាត់ផង ដើម្បីជៀសវាងទៅថ្ងៃក្រោយនូវរឿងដូចនេះទៀត។


គួរបញ្ជាក់ផងដែរថាហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២.២០នាទីថ្ងៃទី០៤.០៨.២០១៧នៅចំណុចក្នុងផ្ទះស្ថិតនៅភូមិ ត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ហើយកូនក្មេងដែលរងគ្រោះនេះមាន ឈ្មោះ ឆុំ រតនី ភេទប្រុស អាយុ១ឆ្នាំ៧ខែ នៅក្នុងបន្ទុកឪពុកម្តាយ នៅភូមិ ឃុំ ស្រុកកើតហេតុខាងលើ។


តាមការបំភ្លឺម្តាយរបស់កូនក្មេងរងគ្រោះឈ្មោះ ជា ឡែន ភេទស្រីអាយុ៣៦ឆ្នាំ បានឲ្យដឹងថា កូនរបស់គាត់បានដើរលេងពេញក្នុងផ្ទះហើយគាត់ដេកលេងលើគ្រែនៅមុខបន្ទប់ក្នុងផ្ទះ ស្រាប់តែឮ កូនស្រែយ៉ៃ គាត់ក៏ក្រោកពីលើគ្រែ ក្រឡេកឃើញកូនដួលផ្កាប់មុខ ទៅលើធុងដាក់សម្ភារៈពេលនោះគាត់ក៏ទៅលើកកូនឡើងឃើញដៃកាន់ដែក កាំម៉ូតូ ពេលនោះកូនក៏បាត់មាត់។


ពេលភ្លាមៗនោះម្តាយក៏នាំគ្នាយកក្មេងរងគ្រោះទៅមន្ទីរពេទ្យសម្ភព ម៉ិញ វុទ្ធីបែកចាន ទៅដល់លោកគ្រួពេទ្យពិនិត្យថា ក្មេងរងគ្រោះបានស្លាប់ទៅហើយ ក្រុមគ្រួសារក្មេង រងគ្រោះក៏យកសាកសពមកផ្ទះវិញ ទាំងម្តាយស្រែកយំស្ទើរក្លាយជាមនុស្សឆ្កួតទៅហើយ ដោយវាមិនសមអញ្ចឹងសោះតែមួយពព្រិចភ្នែក មិនគួរណាជួបរឿងបែបនេះសោះ៕