Loading...

ថ្ងៃនេះញុាំបាយចត់ម៉ង ដោយអ្នករត់តុសរសេរក្រដាស់មួយសន្លឺកនេះ... សូមមេត្តាជួយអាន និងពិចារណាឲ្យខ្ញុំផង

Loading...
ប្រទេសថៃ ៖ សម្រាប់ភោជនីយដ្ឋានអ្វីដែលសំខាន់បំផុតដែលនាំអោយមានអតិថិជនច្រើននោះគឺ សេវាល្អ ម្ហូប​ឆ្ងាញ់​ និងមានតម្លៃ​សម​រម្យ។ តែសំរាប់ភោជនីយដ្ឋានខ្លះមានតម្លៃសមរម្យ ម្ហូបឆ្ងាញ់មែន តែសេ​វាកម្ម​បំ​រើ​ភ្ញៀ​វ​​​វិញគឺយ៉ាប់ខ្លាំងតែម្តង។ ប្រភពព័ត៌ថៃ​មួួយបានចុះផ្សាយពី​ព័ត៌មានដែលទាក់ទង​ទៅនឹងហាង​លក់​អា​ហារ​បរិភោគមួួយកន្លែង មិនមានសូម្បីតែប្រាក់សំរាប់អាប់ជូនទៅភ្ញៀវ។


នៅថ្ងៃទី១៦ ខែសីហា មានរឿងរ៉ាវមួយដែលគួរឲ្យហួសចិត្តបានកើតឡើង ដែលត្រូវបានគេធ្វើការចែករំលែករឿង​រ៉ាវនេះនៅ​លើ​បណ្តាញសង្គមហ្វេស​ប៊ុក​។ បើតាមសម្តីរបស់អតិថិជនម្នាក់ដែលបានជួបរឿងនេះផ្ទាល់បាននិយាយថា នាង​បានទៅបរិភោគអាហារនៅក្នុងហាងអាហា​មួយកន្លែងអស់ប្រាក់១៧០បាត នាងក៏បានអោយប្រាក់​ក្រដាស​៥០០បាតទៅអ្នករត់តុ។ នាងបានប្រាប់ទៅ​អ្ន​ករត់តុនោះ​​ថាយកវា​ទៅប្តូរ ហើយ​បង់លើថ្លៃអាហារ​​នេះទៅ អ្នករត់តុសួរទៅនាងថា “តើត្រូវទៅប្តូនៅទីណា?”។


ក្រោយមកអ្នករត់តុនោះក៏បានរត់ចូល​ទៅក្នុងចង្រ្កានបាយ ហើយចេញមកជាមួយលុយអាប់​ ៣៣០បាត​ ដោយ​​​​​​​​មានភ្ជាប់ក្រដាសមួយដែលសរសេរថា “ត្រូវចេះរៀបចំប្រាក់​មកឲ្យហើយ”។ នាងមានការងឿងឆ្ងល់​ណាស់​​​​​​ទៅវាមានន័យថាមិច នាងមិនបានមកសុំញាុំអាហារទាំងនេះដោយមិនបង់ប្រាក់​ឯណា ហើយអ្វីបាន​ជា​អ្នករត់តុនៅទីនេះធ្វើបែបនេះដាក់ភ្ញៀវ។ ហើយភ្ញៀវរូបនេះក៏និយាយថា សេវាកម្មអីក៏អន់បែបនេះ ធ្វើឲ្យអស់សប្បាយម៉ង យ៉ាប់មែន។


នៅពេលដែលស្រ្តីម្នាក់នេះបាន​ចែករំលែក​រឿងនេះនៅ​ក្នុង​បណ្តា​ញ​​សង្គមមានមហាជនជាច្រើនដែលប្រើប្រាស់បណ្តាញនេះ ធ្វើការរិះគន់ទៅលើហាងអាហារ​មួយ​នោះនិងអ្នករត់តុនៅទីនោះ។ ពួកគេ​បាននិយាយថាបើសូម្បីតែលុយសំរាប់អាប់ជូនអតិថិជនក៏គ្មានដែរ មិន​បាច់មកបើកហាងលក់អាហារធ្វើស្អីទេ៕





ប្រភព៖ hilight.kapook.com/view/158341