Loading...

ពិតជាកម្របានឃើញណាស់! កូនភ្លោះមានរហូតទៅដល់៣នាក់ឯណោះ មិនដឹងជាពិបាកយ៉ាងម៉េចទេ

Loading...
នា​រសៀល​ថ្ងៃ​ទី ៥ ខែ សីហា ឆ្នាំ ២០១៧ ឯកឧត្តម លូ គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​អគ្គនាយក កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​ជា​ប្រធាន​គណ​:​កម្មា​ធិ​ការ​សាខា​កាកបាទក្រហម​ខេត្ត​ព្រះសីហនុ និង​លោកជំទាវ បាន​ដឹកនាំ​គណៈកម្មាធិការ​សាខា ព្រមទាំង​ក្រុម​ការងារ​ទាំងអស់ បាន​អញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ និង​បាន​នាំយក​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ចែកជូន​ដល់​គ្រួសារ​ដែល​បង្កើត​បាន​កូន​ភ្លោះ​បី ។​


ក្នុងនោះផងដែរកាលពី​ព្រឹក​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៧​លោក សេង ទៀង តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន បាន​នាំ​យក​សម្ភារៈ​ថវិកា និង​គ្រឿង​ឧបភោគ​បរិភោគ​រប​ស់ស​ម្តេច​តេ​ជោ​ទៅ​ឧបត្ថម្ភ​ដល់​គ្រួសារ​ដែល​សម្រាល​កូនភ្លោះ​៣​នាក់ ស្ថិតនៅ​ភូមិ​តា​នៃ ឃុំ​តា​នៃ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​រួមមាន​ ថវិកា​៤​លាន​រៀល អង្ករ​200kg ទឹកដោះគោ​2​កេស សា​រុង​2 ក្រមា​2 ទឹក​សុទ្ធ​2​កេស ស្កសរ​៥kg។


គ្រួសារ​កូនភ្លោះ​សំណព្វ​ទាំង​៣​នាក់​នេះ​មានឈ្មោះ​ទី​១ ពៅ ធា​រិ​ទ្ធ (​ប្រុស​)​ទី​២ ពៅ ធា​រី (​ស្រី​) ទី​៣ ពៅ ធារ៉ា (​ស្រី​) ពួកគេ​ទាំង​បី​នាក់​ បាន​កើត​កាល​ពី​ថ្ងៃ​ទី​២១​ខែ​កក្ក​ដា​ឆ្នាំ​២០១៧​នៅឯ​មន្ទីរ​ពេទ្យ​រាជធានី​ភ្នំពេញ ឪពុក​ឈ្មោះ យ៉ិ​ន ពៅ អាយុ​៣១​ឆ្នាំ​និង​ម្តាយ​ឈ្មោះ​រ៉េ​ន ធី អាយុ​២៧​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​តា​នៃ ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​ ដែល​កំពុង​ជួប​ការ​លំបាក​ខ្វះខាត​ជីវភាព​ប្រចាំថ្ងៃ​ក្នុងការ​បីបាច់​ថែរក្សា​ទារក​ទាំង​បីនាក់។


លោក សេង ទៀង តំណាង​សម្តេច​ជោ​និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​បាន​ពាំនាំ​បណ្តាំ​ផ្ញើ​សួ​សុខទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​កូនភ្លោះ​ទាំង​៣​នាក់ ​ដែល​ជួប​ការលំបាក​ទាំង​ជីវភាព​និង​ការថែទាំ​ទើប​សម្ដេច​ទាំងពីរ​បាន​ឧបត្ថម្ភ​នូវ​សម្ភារៈ​ថវិកា ដើម្បី​ជួយ​សម្រួល​ដោះស្រាយ​ជីវភាព​បាន​មួ​យក​ម្រិត ហើយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​យក​ទារក​ទាំង​៣​នាក់​ធ្វើជា​ចៅ​របស់​សម្តេច​លើក​ទី​៣១៤​ផងដែរ។


ក្នុង​នោះ​ដែរ​ឪពុក ម្តាយ ទារក​ទាំង​បី​នាក់​បាន​ថ្លែង​អំណរ​គុណ​ចំ​សម្តេច​ទាំងពីរ​ដែល​បាន​ឧបត្ថម្ភ​នូវ​សម្ភារៈ​ថវិកា​ដល់​ពួកគេ​កំពុង​ជួប​ការលំបាក​ជីវភាព​ប្រចាំថ្ងៃ​ជាពិសេស​គឺ​ការ​បីបាច់​ថែរក្សា​ទារក​ទាំង​បីនាក់ និង​សូម​ឲ្យ​សម្តេច​ទាំងពីរ​ព្រមទាំង​ក្រុម​គ្រួសារ​មាន​សុខភាព​ល្អ អាយុ យឺនយូរ​និង​ជ័យ​ជំ​នះ​គ្រប់​ភារកិច្ច​៕









ប្រភព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ Sihanoukville Autonomous Port - PAS