Loading...

ឃាត់ខ្លួន​ស្ត្រី​៤​នាក់​ ដែលវក់លេងល្បែង​ស៊ីសង ភ្លេច​ផ្ទះសម្បែង ​ឲ្យ​ប្តី​ និង​កូន​ដាច់បាយ

Loading...
ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឆ្មក់​បង្ក្រាប​ទីតាំង​លេងល្បែង​ស៊ីសង​ដោយ​លួចលាក់​មួយ​កន្លែង ឃាត់ខ្លួន​ស្ត្រីៗ​ចំនួន​៤​នាក់ ជាមួយនឹងបៀ ​ចំនួន​២​ហ៊ូរ ព្រមទាំង​លុយកាក់​ជាច្រើន​ទៀត កាលពី​ម៉ោង​៤​ល្ងាច​ល្ងាច​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ នៅ​ភូមិ​ធុង​កៅស៊ូ សង្កាត់​ភ្នំពេញ​ថ្មី។


ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ក្រុម​ស្ត្រី​ញៀន​ល្បែង​ទាំង​៤​នាក់​ខាងលើ​នោះ​មានឈ្មោះ ១/ ហេង មាស អាយុ​៣៣​ឆ្នាំ គ្មាន​មុខរបរ មាន​ទីលំនៅ​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី​។ ២/ ឈ្មោះ កែវ ស្រី​វី អាយុ​៣១​ឆ្នាំ គ្មាន​មុខរបរ ស្នាក់នៅ​ផ្ទះជួល​ភូមិឫស្សី សង្កាត់​ស្ទឹងមានជ័យ​។ ៣/​ឈ្មោះ ញ៉េ​ត ស្រី​មួយ អាយុ​២៤​ឆ្នាំ​គ្មាន​មុខរបរស្នាក់នៅ​ផ្ទះជួល ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី​។ ៤/​ឈ្មោះ ហៀ​ង លី​លី អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល នៅ​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី​។


មន្ត្រីនគរបាល​ប៉ុ​ស្តិ៍​ភ្នំពេញ​ថ្មី លោក ដួង វណ្ណៈ (​នាយ​ប៉ុ​ស្ត៍​ស្តីទី​) បាន​រាយការណ៍​ថា មាន​ប្រជាជន​បាន​រាយការណ៍​មក​លោ​កថា មាន​ស្ត្រី​ជាច្រើន​នាក់​បាន​កំពុងតែ​លេងល្បែង​ស៊ីសង​ជា​ញឹកញយ​នៅ​ក្នង​ផ្ទះមួយ​កន្លែង​ លើ​ដីឡូត៍​គ្មាន​លេខ នៅ​ភូមិ​ធុង​កៅស៊ូ។ក្រោយពេល​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម ​លោក​បាន​បញ្ជូន​មនុស្ស​សម្ងាត់​ឲ្យ​ទៅ​ត្រួត​ពិនិត្យមើល ឃើញ​កំពុងតែ​ប្រព្រឹត្ត​ដូច​គេ​រាយការណ៍​មែន ក៏​នាំ​កម្លាំង​ទៅ​បង្ក្រាប​តែម្តង ឃាត់ខ្លួន​ជាក់ស្តែង​ចំនួន​៤​នាក់ ​ដកហូត​បាន​បៀ​ចំនួន២​ហ៊ូរ និង​លុយ​ចំនួន​ជាង​២០​ម៉ឺន​រៀល។


ស្ត្រី​ញៀន​ល្បែង​ទាំង​៤​នាក់​នេះ ប៉ូលិស​កំពុង​ឃុំខ្លួន​សួរ​នាំ​នៅ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​សែន​សុខ ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ផងដែរ​ដើម្បី​ឲ្យ​ពួកគេ​ខ្លាច​ច្បាប់ និង​ជា​ការ​ព្រមាន ព្រោះ​ល្បែង​នេះ​បាន​បង្ក​ឲ្យ​មនុស្ស​ខូច​នៅពេល​ចាញ់​ ហើយ​ស្រីៗ​ជា​មេផ្ទះ​ផង​គួរតែ​សន្សំ​លុយ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ និង​កូនៗ​រៀនសូត្រ​បើ​គិត​តែ​ងប់ងុល​នឹង ​ល្បែង​ដូច្នេះ តើ​បាន​អ្នកណា​ដាំបាយ​ឲ្យ​ប្តី​និង​កូនៗ​ហូប ​ហើយ​វា​នឹង​បង្ក​ឲ្យមាន​ជម្លោះ​ក្នុង​គ្រួសារ​ដោយសារ​ល្បែង​នេះ​ដែរ​៕