Loading...

បើអាណិតមេត្តាគាត់សូមមេត្តាជួយស៊ែរផង!!! អ្នកប្រដាល់ និងជាម្ចាស់ខ្សែក្រវ៉ាត់៣ស្ថាប័នផ្សេងគ្នារបស់កម្ពុជា ជួបទុក្ខលំបាក​ដោយកំពុងស្វែងរកជំនួយព្យាបាលជំងឺ

Loading...
បើយោងតាមគណនីហ្វេសប៊ុក Aiy Som Oun Page បានឲ្យដឹងថា អ្នកប្រដាល់ និងជាម្ចាស់ខ្សែក្រវ៉ាត់៣ស្ថាប័នផ្សេងគ្នារបស់កម្ពុជា សៀវ ងុយ បានជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួស បច្ចុប្បន្នកំពុងដង្ហោយរកជំនួយពីសប្បុរសជន។


ក្នុងនោះប្រភពបានបញ្ជាក់យ៉ាងលម្អិតថា «សូមបងប្អូនជួយ Share តគ្នាផងយកបុណ្យផង។ កីឡាករម្ចាស់ខ្សែក្រវ៉ាត់៣ស្ថាប័ណ្ណផ្សេងគ្នា សៀវ ងុយ បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីម្សិលមិញដោយរបួសបែកក្បាល ហើយកូនស្រីរបស់គាត់បាក់ជើងទាំងពីរ ឥឡូវគាត់កំពុងដង្ហើយស្វែងរកជំនួយដើម្បីព្យាបាលរបួសគាត់ និង កូនស្រីរបស់គាត់ នេះជាលេខទូរស័ព្ទរបស់គាត់ផ្ទាល់ 087727899 …» ។


ក្រោយប្រកាសដំណឹងនេះ តាមបណ្តាញសង្គមហ្វេសប៊ុក ក្នុងនោះមានបងប្អូន និងមហាជនជាច្រើនបានសម្តែងអារម្មណ៍សោកស្តាយ និងកើតក្តីអាណិតអាសូរចំពោះកីឡាកររូបនេះ និងកូនស្រីផងដែរ៕