Loading...

ចប់ហើយពេលនេះ! លោក គុយ សិទ្ធស័ក្ក​ ត្រូវតុលាការផ្តន្ទាទោស១ឆ្នាំ និងសងជំងឺចិត្តនូវទឹកប្រាក់២០០លានរៀល ជូនកញ្ញា វ៉ាន់ នីឡា

Loading...
ភ្នំពេញ៖ នៅរសៀលថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ២០១៧ នេះ តុលាការក្រុងភ្នំពេញ​បានធ្វើការប្រកាសសាលក្រម​រឿងក្តី តារាចម្រៀង​វ៉ាន់ នីឡា ប្តឹងអតីត​សង្សា មន្រ្តី​ប៉ូលីស គុយ សិទ្ធស័ក្ក​ ចោទពី​ ហឹង្សា​និង​ ចែកចាយ​រូបអាសអាភាសដោយត្រូវផ្តន្ទាទោសរយៈ​ពេល​មួយ​ឆ្នាំ​ និង​សងជំងឺចិត្តជាទឹក​ប្រាក់ចំនួន​២០០លានរៀល​។


បងប្រុស​បង្កើត​ កញ្ញា សុខ ចិន្តា ហៅវ៉ាន់ នីឡា ​លោក សុខ ជំនោរ ដែល​រមែង​បង្ហាញ​សារ​ត្អូញត្អែពី​ភាពអយុត្តិធម៌លើរឿងក្តីអាក្រាតកាយ​ប្អូនស្រី លោក បាន​ប​ញ្ជា​ក់ថា «សំណុំរឿង សុខ ចិន្តាតុលាការបានប្រកាសសាលក្រម​នៅរសៀលថ្ងៃ​ទី១​៥​ខែ​សី​ហា​នេះ​ តាមការកំណត់ហើយ ។ ដោយ​សម្រេចផ្តន្ទាទោស គុយ សិទ្ធស័ក្ក រយៈពេលមួយឆ្នាំ និង​កំណត់ឲ្យ​សងជំងឺចិត្ត​ជាទឹកប្រាក់ចំនួន​២០០លានរៀល​»។ សាទរនឹង​ចំណាត់ការតុលា​ការ ដែល​សុខ ជំនោរ ដែលថា មិនមានបំណងប្តឹងបន្តទៅ​ណា​ទៀតទេ ។ ជាមួយគ្នានោះ លោក សុខ ជំនោរ បញ្ជាក់ថា «ខ្ញុំនឹងគ្រួសារគិតថា ទទួលយកបាន»។


ព្រមជាមួយនោះ កញ្ញា វ៉ាន់ នីឡា ដែល​ជា​តួអង្គ​ក្នុងរូបភាព​អាក្រាតកាយ ក៏​បាន​សរសេរសា សាទរ​ចំណាត់ការតុលាករដោយ​ភាពរីករាយថា «Hello everyone this is good news !»។ ក្រៅពីបង្ហាញថា «តុលាការបានប្រកាសសាលក្រមរួចហើយ នៅសា​លា​ដំ​បូ​ង​រាជ​ធានី​ភ្នំ​ពេ​ញ​។ ១-ផ្តន្ទាទោស គុយ សិទ្ធស័ក្ត ចំនួន១ឆ្នាំ ២-សំណ​ង​ជំ​ងឺ​ចិ​ត្ត​២​០​០​លា​ន​រៀ​ល»។ តា​រា​ច​ម្រៀងរងភាពអាម៉ាសស្រ្តីព្រោះរូបអាក្រាតកាយរូបនេះ ក៏លើកឡើងថា ​«នា​ង​ខ្ញុំ​សូ​ម​អ​រ​គុ​ណ​ប​ង​ប្អូ​នប្រជាពនរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស។


អរគុ​ណ​សមាគមមិ​ត្តសិ​ល្បៈ​ស្ម័​គ្រ​ចិ​ត្ត​ជួយសង្គម លោកមេធាវី បូរ៉ា និងលោកធាវីសុខចាន់ ក៏​ដូ​ច​ជា​ប​ង​ប្អូនសិ​ល្បក​រដែ​ល​បា​ន​ផ្តិ​ត​មេដៃលើញត្តិចំនួន600នាក់ជាង តាម​រ​យះ​លោ​ក​ជំ​ទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ ដើ​ម្បី​ជំ​រុ​ញ​ចំ​ណា​ត់ការរបស់ក្រសួងមហាផ្ទៃ»។