Loading...

ឪពុកចុងខ្ញុំជាមនុស្សចិត្តអាក្រក់ណាស់ តែនៅទីបំផុតនាងក៏ទទួលសំបុត្រពីឪពុកចុងនោះ ដែលរៀបរាប់នូវរឿងដែលនឹកស្មានមិនដល់

Loading...
នេះគឺជារឿងពិតរបស់នារីម្នាក់ដែលនាងបានសរសេបង្ហោះជាសាធារណៈនៅលើពិភពអនឡាញ ធ្វើអោយគ្រប់គ្នាមានការចាប់អារម្មណ៍ជាខ្លាំងដោយក្នុងនោះនាងបានសរសេថា ឪចុងជាមនុស្សឆាប់ខឹង មានរឿងអីបន្តិចដឹងតែវាយ ពេលខ្ញុំទៅរៀនលេងជាមួយមិត្តខោអាវប្រលាក់មកវិញវាយ ស្លៀកខោខ្លីវាយ ធ្វើសក់ក្រហមវាយ ប្រលងធ្លាក់បន្តិចក៏វាយ បើនិយាយរឿងលុយវិញគាត់ប្រាប់ម៉ាក់ថាកុំសូវអោយខ្ញុំចាយពេកខូចមនុស្សអស់ សូម្បីតែប៉ាខ្ញុំក៏មិនហានធ្វើបែបនេះដាក់ខ្ញុំផង គាត់យកចិត្តខ្ញុំណាស់មិនដែលវាយខ្ញុំសូម្បីតែម្ដងណាឡើយ។


សង្ស័យមកពីឪពុកចុងគាត់មិនមែនជាឪពុកបង្កើតខ្ញុំ ទើបធ្វើអាក្រក់ដាក់ខ្ញុំបែបនេះ មិត្តខ្ញុំក៏គេថាដែរ ថាឪពុកចុងខ្ញុំចិត្តអាក្រក់ណាស់ ហើយខ្ញុំសន្យានឹងខ្លួនឯងថា នឹងខំរៀនពេលរៀនចប់ឆ្នាំទី4 ហើយនឹងរកងារធ្វើហើយចេញអោយឆ្ងាយពីផ្ទះនេះមិនចង់ឃើញមុខឪចុងចិត្តយក្សដូចនេះឡើយ។


ក្រោយមកខ្ញុំក៏ខំរៀន លទ្ធផលវាក៏អោយមកតាមហ្នឹង ខ្ញុំក៏រៀនចប់ថែមទាំងស្គាល់បុរសម្នាក់រៀនជាមួយគ្នាហើយធ្វើសង្សាគ្នាគេ គាត់ជាអ្នកមកពីខេត្ត ពេលយើងរៀនចប់ខ្ញុំក៏ចង់រកការងារធ្វើដែលឆ្ងាយពីឪពុកចុង ភ្លាមនោះឪពុកចុងក៏ខលមកថាបើទៅហើយមិនបាច់ចូលផ្ទះវិញទេ ខ្ញុំខឹងខ្លាំងក៏សម្រេចចិត្តទៅនៅផ្ទះសង្សានៅឯខេត្ត ហើយសង្សាខ្ញុំគេមិនសូវជាមានប៉ុន្មានទេតែគាត់ក៏មានផ្ទះដែរ ហើយខ្ញុំក៏មិនចង់ឲ្យអ្នកផ្ទះរបស់គាត់ទើសចិត្ត ទើបពួកយើងសម្រេចចិត្តរកផ្ទះជួលនៅវិញ។


ពួកយើងធ្វើការជាមួយគ្នានៅផ្ទះជួលដោយខំសន្សំលុយដើម្បីទិញផ្ទះខ្លួនឯង មិនយូរប៉ុន្មានខ្ញុំក៏មានផ្ទៃពោះ ដោយមិនបានតាំងចិត្ត ពួកយើងខ្វល់ណាស់ព្រោះចង់មានផ្ទះខ្លួនឯងមុនសម្រាលកូន ទៅខ្ចីម៉ែរក្មេកក៏អត់ដោយមានលុយក្នុងខ្លួនមួយចំនួន តែនៅខ្វះ5000$ទៀតទើបអាចគ្រប់ទិញផ្ទះបាន។


ថ្ងៃមួយក៏ឃើញម៉ាក់ខលមកថាប៉ាចុងឯងផ្ញើរកាដូអោយមួយ គាត់មិនហ៊ានខលមកផ្ទាល់ខ្លាចឈ្លោះគ្នាជាមួយឯងហើយប៉ះពាលកូនក្នុងផ្ទៃ ពេលខ្ញុំបើកមើលក៏ឃើញខោកូនក្មេង ស្បែកជើងកូនក្មេង ខ្សែជើងកូនក្មេងនឹងលុយ13000$ ហើយម៉ាក់ប្រាប់ថាលុយនេះជាលុយឪពុកចុងឯងខំសន្សំរាប់ឆ្នាំ ដំបូងឡើយគិតថាទុកគ្រាន់ទិញផ្ទះអោយឯងពេលរៀនចប់ តែឃើញឯងមានសង្សាហើយទៅតាមប្ដី គាត់ប្រាប់ថាមើលចិត្តប្ដីកូនឯងសិន។


តាមពិតឪពុកចុងគាត់ស្រលាញ់ឯងណាស់ តែឯងនឹងគាត់ឆេវឆាវចិត្តក្ដៅដូចគ្នាមិនចេះនិយាយគ្នាល្អរកហេតុផល ឯងដឹងទេតាំងពីប៉ាឯងស្លាប់ទៅ បើមិនបានគាត់ជួយទេ យើងទាំងពីច្បាស់ជាពិបាកខ្លាំងណាស់ ឯងដឹងទេគ្រាន់តែគាត់រៀបកាជាមួយម៉ែរភ្លាម ម៉ែសួរគាត់ថាចង់បានកូនទេ គាត់ថាអត់ទេខ្លាចមានកូនម្នាក់ទៀតធ្វើឯងមិនសប្បាយចិត្ត មានតែឯងមួយបានហើយ គាត់ស្រលាញ់ឯងដូចកូនបង្កើតចឹង ខ្ញុំស្ដាប់ហើយទឹកភ្នែកហូរ ដោយនិយាយមិនចេញ ខ្ញុំទុកគាត់ត្រឹមជាឪពុកចុងចិត្តយក្ស ស្មានមិនដល់ថាគាត់ទុកខ្ញុំដូចកូនបង្កើតចឹងសោះខ្ញុំមានអារម្មណ៍ថាខុសខ្លាំងណាស់។


ប្រភព៖ TVFB