Loading...

សាហាវព្រៃផ្សៃណាស់! រំលោភហើយទើបសម្លាក់ក្មេងស្រីអាយុទើបតែ៧ឆ្នាំសោះ! មេត្តាជួយស៊ែរដើម្បីចាប់វាមកកាត់ទោសឲ្យបានផង

Loading...
កៀនស្វាយ៖០២.០៨.២០១៧ករណី ៖ ឃាតកម្ម(រំលោភសម្លាប់)
- កើតហេតុថ្ងៃទី០២.០៨.២០១៧ វេលាម៉ោង០៧.៣០នាទីចំណុច ស្រះទឹកមណ្ឌលយោធិនពិការ ៣១៧ក្នុងភូមិស្លាបតាអោនឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

** ជនរងគ្រោះ ឈ្មោះគង់ សំណាង ហៅធីតា ភេទស្រីអាយុ០៧ឆ្នាំជនជាតិខ្មៃរ មុខរបរសិស្ស មានទីលំនៅភូមិ
ទួលដូងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានរបួសស្នាមជាំ ក ផ្នែកខាងមុខនិងប្រដាប់ភេទមាន
ស្នាមដាច់រលាត់មានឈាម ។


- ឪពុកឈ្មោះ ផុន សុភក្ត្រា អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ ម្តាយឈ្មោះ សី សឿន អាយុ
៣១ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិទួលដូងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
**ជនសង្ស័យ ៖ មិនស្គាល់អត្តសញាណ ។
** សភាពរឿងហេតុ នៅថ្ងៃទី០១.០៨.២០១៧វេលាម៉ោង១៩.៣០នាទីប៉ុស្តិនគរបាលរដ្ឋបាលគគីរបានទទួលពាក្យបណ្តឹងពីឪពុកជនរងគ្រោះថាបានបាត់កូនស្រី បន្ទាប់មកកំលាំងប៉ុស្តិសហការជាមួយផ្នែកជំនាញបានចុះជួយស្រាវជ្រាវរកតែរកមិនឃើញ ។


លុះដល់ម៉ោង០៧.៣០នាទីថ្ងៃទី ០២.៨.២០១៧ មានប្រជាពលរដ្ឋបានឃើញជនរងគ្រោះស្លាប់នៅ
ចំណុចកើតហេតុខាងលើ រួចក៍រាយការណ៍មកសមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាលគគីរ ។ ក្រោយទទួលបានពត៌មានកំលាំងផ្នែកជំនាញសហការជាមួយកំលាំងប៉ុស្តិ កំលាំងការិ.បច្ចេកទេសវិទ្យាសាស្ត្រកំលាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល អង្គភាពការពារកុមារCPU អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យប្រចាំឃុំ និងឪពុកម្តាយជនរងគ្រោះបានចុះពិនិត្យសាកសពឃើញមានស្លាកស្នាមដូចបានរៀបរាប់ខាងលើ ។


- ការសន្និដ្ឋាន ៖ ជនរងគ្រោះត្រូវជនសង្ស័យរំលោភរួចសម្លាប់ ។