Loading...

ចាប់បានឃាតករហើយ! ករណីរំលោភហើយទើបសម្លាក់ក្មេងស្រីអាយុទើបតែ៧ឆ្នាំ!

Loading...
កណ្តាល៖ ឃាតក ដែលរំលាភក្មេងស្រីរួចសម្លាប់ចោលក្នុងស្រះទឹកនោះត្រូវចាប់ខ្លួនបានហើយ កាលពីរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧នេះ ក្នុងភូមិសាស្រ្តស្រុកគៀនស្វាយ ខេត្តកណ្តាល ។ សមត្ថកិច្ចបានឲ្យដឹងថា ឃាតក មានឈ្មោះ ហេង ចន្ធីម ភេទប្រុស អាយុ២២ឆ្នាំ ភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះឈ្មោះគង់ សំណាង (ហៅធីតា) អាយុ៧ឆ្នាំ រស់នៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានឪពុកឈ្មោះ ផុន សុភក្ត្រា អាយុ៣៥ឆ្នាំ មុខរបរកសិករ និងម្តាយឈ្មោះ សី សឿន អាយុ៣១ឆ្នាំ មុខរបរកសិករស្នាក់នៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។


រំលឹកហេតុការណ៍នេះផងដែរ គឺបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្រះទឹកស្ថិតក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ជនរងគ្រោះដែលស្លាប់ខាងលើនេះ មានរបួសស្នាមជាំនិង ក ផ្នែកខាងមុខនិងប្រដាប់ភេទមានស្នាមដាច់រលាត់និងមានឈាមកកផងដែរ ។


ករណីខាងលើនេះយោងតាមការឲ្យដឹងពីសមត្ថកិច្ច គឺនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៧និង៣០នាទីយប់ ប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរបានទទួលពាក្យបណ្តឹងពីឪពុកជនរងគ្រោះថាបានបាត់កូនស្រី បន្ទាប់មកកម្លាំងប៉ុស្តិ៍សហការជាមួយផ្នែកជំនាញបានចុះជួយស្រាវជ្រាវរកតែរកមិនឃើញ។ លុះដល់ម៉ោង៧និង៣០នាទី ថ្ងៃទី២ ខែសីហា ២០១៧ មានប្រជាពលរដ្ឋបានឃើញជនរងគ្រោះស្លាប់នៅចំណុចកើតហេតុខាងលើ ទើបប្រញាប់រាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរតែម្តង។


ក្រោយទទួលបានព័ត៌មាននេះរួចមក កម្លាំងផ្នែកជំនាញបានសហការជាមួយកម្លាំងចម្រុះ រួមនឹងកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល អង្គភាពការពារកុមារCPU អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យប្រចាំឃុំ និងឪពុកម្តាយជនរងគ្រោះ បានចុះពិនិត្យសាកសពឃើញមានស្លាកស្នាមដូចបានរៀបរាប់ខាងលើ ។ ចំពោះករណីនៃការស្លាប់នេះ គឺសមត្ថកិច្ចសន្និដ្ឋានក្រោយពិនិត្យកោសល្យវិច្ច័យថា ជនរងគ្រោះត្រូវជនល្មើសចាប់រំលោភរួចសម្លាប់បំបិតមាត់ រួចគេចខ្លួនតែម្តង ៕