Loading...

កូនស្រីបងបដិសេធព្យាបាលខ្លួនដើម្បីសង្គ្រោះប្អូនស្រី បើទោះបីជាខ្លួនឯងរងការឈឺចាប់នូវជំងឺដែលមានដូចគ្នាក៏ដោយ

Loading...
ប្រទេស​ចិន៖ បងប្អូនស្រីពីរនាក់ពិតជាមានភាពស្និតស្នាល និងស្រលាញ់គ្នាបំផុត ជាពិសេសកូនស្រីបង ដែលមានទឹកចិត្តអាណិតអាសូរកូនស្រីប្អូន។ ក្មេងស្រី​បងម្នាក់​នេះ​ស្រឡាញ់​ប្អូនស្រី​របស់​នាង​ខ្លាំងណាស់ ទើប​ធ្វើឱ្យ​នាង​សម្រេចចិត្ត​ពន្យា​ពេល​ព្យាបាល​ជំងឺ​របស់​នាង ដើម្បី​ឱ្យ​ប្អូនស្រី​នាង​ដែល​កើត​ជំងឺ​ដូច​នាង​ដែរ​អាច​ព្យាបាល​បាន​មុន។ ក្មេងស្រី​ទាំងពីរ​កើត​ជំងឺ​ពុក​ឆ្អឹង ហើយ​តែងតែ​មាន​អាការៈ​ឈឺចាប់​ខ្នង ត្រគាក និង​ជើង ថែមទាំង​ពិបាក​ដើរ និង​ខូច​ឆ្អឹងខ្នង​ទៀត​ផង។


បើយោង​តាម​ឪពុក​ម្តាយ​ក្មេង​ទាំងពីរ​នេះ ពួកគេ​រក​បាន​ខួរឆ្អឹង​សម្រាប់​បរិចាក​ឱ្យ​កូនស្រី​ទាំង២របស់​ខ្លួន​ហើយ តែ​សំណាង​មិន​ល្អ ការវះកាត់​ត្រូវ​ចំណាយ​ប្រាក់​ច្រើន ព្រោះ​ក្នុង​ម្នាក់​ត្រូវ​ចំណាយ​ប្រាក់​អស់ ៥០០,០០០យេន។


មួយវិញទៀត ក្មេងស្រី Wang Yue វ័យ ៧ឆ្នាំ​រូប​នេះ​កើត​ជំងឺ​ពុកឆ្អឹង​តាំងពី​តូច​មកម៉្លេះ។ ឆ្អឹង​របស់​នាង​មិន​លូតលាស់ និង​ចាប់ផ្តើម​ពុក ហើយ​ជំងឺ​នេះ​អាច​គ្រោះថ្នាក់​ដល់​ជីវិត​បាន ដូចនេះ​ទាមទារ​ឱ្យ​នាង​ត្រូវ​ព្យាបាល​ឱ្យ​បាន​ឆាប់បំផុត។ ប៉ុន្តែ​សម្រាប់​នាង អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​ជីវិត​នាង​គឺ ប្អូនស្រី​តូច​អាយុ​ទើបតែ​បាន ១ឆ្នាំ​ដែល​កើត​ជំងឺ​ដូច​នាង​ដែរ។ បងស្រី​ម្នាក់​នេះ​បដិសេធ​មិន​ព្រម​ព្យាបាល និង​ផឹកតែ​ឱសថ​បុរាណ​ចិន​មួយ​មុខ​ជារៀងរាល់​ថ្ងៃ​ជំនួស​វិញ។ ក្មេងស្រី​តូច​នេះ​និយាយ​ថា ប្រាក់​ទាំងអស់​គួរតែ​ចំណាយ​លើ​ប្អូនស្រី​នាង​សម្រាប់​ព្យាបាល​ចុះ៕





ប្រភព៖ goo.gl/AU74Tm