Loading...

កំពុង Live ភ្លាមៗ! ពិតជាកម្របានឃើញណាស់លោកអើយ! នេះលើកទីពីរហើយសម្រាប់ឆ្នាំ ២០១៧ នេះដែលមានបាតុភូតចន្ទគ្រាសកើតឡើង (មានវីដេអូ)

Loading...
​ប៉ុន្មាន​ថ្ងៃ​មុន​មាន​ការ​ចុះ​ផ្សាយ​ពី​បាតុភូត​សូរ្យគ្រាស​ដែល​នឹង​កើត​មាន​ឡើង​នៅ​ថ្ងៃ​ទី​ ២១ ខែ​សីហា​ខាង​មុខ​ ប៉ុន្តែ​មាន​តែ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​មាន​ឱកាស​មើល​ឃើញ​បាតុភូត​នេះ។ យ៉ាងណាក្ដី​នៅ​រាត្រី​នេះ​ដែរ​​ យប់​ថ្ងៃ​ទី​ ៧ ខែ​សីហា នឹង​មាន​បាតុភូត​​​ផ្ទុយ​ពី​សូរ្យគ្រាស​ គឺ​ចន្ទគ្រាស។


​​​​​​​គួរ​បញ្ជាក់​ថា​បាតុភូត​ចន្ទគ្រាស​នេះ​ជាចន្ទគ្រាសចំណិច (Partial Lunar Eclipse) មិន​មែន​ចន្ទគ្រាសពេញឡើយ (Total Lunar Eclipse) ហើយអាច​មើល​នឹង​ភ្នែក​ទទេ​បាន ខុស​ពី​បាតុភូត​សូរ្យគ្រាស​ដែល​ត្រូវ​ការ​វ៉ែនតា​ជំនួយ។ នេះ​​លើក​ទី​ពីរ​ហើយ​សម្រាប់​ឆ្នាំ​ ២០១៧ នេះ​ដែល​មាន​បាតុភូត​ចន្ទគ្រាស​កើត​ឡើង ហើយ​បាតុភូត​ចន្ទគ្រាស​បន្ទាប់​នឹង​កើត​ឡើង​នា​ថ្ងៃ​ទី​ ៣១ ខែ​មករា​ ឆ្នាំ​ ២០១៨៕​​​​​



ចន្ទគ្រាសយប់ នេះនឹង មានកម្រិត Magnitude = 0.246 (Magnitude = 0.5 គឺបាំងពាក់ កណ្តាលព្រះចន្ទ) ជាមួយនឹងកម្រិត penumbral = 1.289 ដោយលោកអ្នក អាចគណនា រូបរាងចំណិត របស់ចន្ទគ្រាស តាមរូបខាង ក្រោមនេះ ឬ មើលវីឌីអូ ខាងក្រោមនេះបាន។




បញ្ជាក់ផងដែរថា បាតុភូតចន្ទគ្រាសនឹងកើតឡើងម្តងទៀត នៅថ្ងៃទី 31 មករា 2018 ដោយប្រទេស កម្ពុជារបស់យើង នឹងអាចមើលឃើញ បានពេញភ្នែក ច្បាស់តែម្តង ហេតុដូច្នេះហើយ សូមកត់ថ្ងៃ ចំណំាទុក ប្រសិន បើអ្នកចង់ ទស្សនាមើល បាតុភូត ដ៏កម្រនេះ។ ច័ន្ទគ្រាសកើតឡើងនៅពេលដែលព្រះច័ន្ទ ផែនដី និងព្រះអាទិត្យត្រួតស៊ីគ្នា ហើយផែនដីជាអ្នក​ស្ថិតនៅចំណុចកណ្តាល ទើបស្រមោលផែនដីត្រូវជះទៅលើផ្ទៃព្រះច័ន្ទ ដែលនាំព្រះច័ន្ទបាត់បង់ពន្លឺ ឬមិនអាចទទួលពន្លឺ​ពីព្រះអាទិត្យបាន៕