Loading...

សំណុំរឿងឃាតកម្មរំលោភសម្លាប់ ទៅលើក្មេងស្រីវ័យ១៨ឆ្នាំ​ដែលជាបុគ្គលិកការស៊ីណូហ្គោតឡាក់! លោកវរសេនីយ៍ទោ កែវ សុថា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងថា...

Loading...
ស្វាយរៀង៖ លោកវរសេនីយ៍ទោ កែវ សុថា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងកាលពីល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ ថា « រហូតមកទល់នឹងម៉ោងនេះ សមត្ថកិច្ចជំនាញនៅមិនទាន់ធ្វើការឃាត់ខ្លួនបានជនដៃដល់ណាម្នាក់ ពាក់ពន្ធ័នឹងសំណុំរឿងឃាតកម្មរំលោភសម្លាប់ ទៅលើក្មេងស្រីវ័យ១៨ឆ្នាំ​ដែលជាបុគ្គលិកការស៊ីណូហ្គោតឡាក់ បាននៅឡើយនោះទេ។


លោកវរសេនីយ៍ទោ កែវ សុថា បានថ្លែងបន្តទៀតថា ជាការពិតណាស់ កាលពីអំឡុងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចបានធ្វើការហៅបុគ្គលមួយចំនួនមកសួរនាំ តែប៉ុណ្ណោះ ព្រោះជាវិធានការនៃការស្រាវជ្រាវតាមជំនាញរបស់សមត្ថកិច្ចតែប៉ុណ្ណោះ តែក្រោយពីការសាកសួរ និងស្រាវជ្រាវតាមលក្ខណ:ជំនាញរបស់សមត្ថកិច្ចរួចមកឃើញថា បុគ្គលដែលសមត្ថកិច្ចហៅមកសាកសួរខាងលើនេះ មិនមានការជាប់ពាក់ពន្ធ័ណាមួយ ជាមួយនឹងករណីឃាតកម្មរំលោភសម្លាប់ខាងលើនេះឡើយ ហើយរហូតមកទល់ពេលនេះ​សមត្ថកិច្ចជំនាញពាក់ពន្ធ័ កំពុងតែដុតដៃ ដុតជើង ក្នុងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីកំណត់បានមុខសញ្ញាជនដៃដល់ ខាងលើឈានទៅដល់ការឃាត់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ។


គួរបញ្ជាក់ឡើងវិញផងដែរថា រឿងហេតុនោះកាលដំបូងឡើយគឺ ក្មេងស្រីដែលស្លាប់នេះគាត់ឈ្មោះ សុវណ្ណ សុខ​ម៉ា​លី​ន បាន​មក​ធ្វើការ​ជា​បុគ្គលិក​កាស៊ីណូ ហ្គូ​ដ​ឡាក់ នៅ​ក្រុង​បា​វិត បាន​រយៈពេល​១​ឆ្នាំ​មក​ហើយ កាន់​ផ្នែក​កា​មេ​រ៉ា​សុវត្ថិភាព ហើយ​បាន​ទៅ​ចូលរួម ខួបកំណើត​ក្មួយ នៅ​ខេត្តព្រះវិហារ កាលពី​ថ្ងៃ​ទី​៣១ កក្កដា ២០១៧ ហើយ​នៅ​ថ្ងៃ​ទី​២ សីហា ២០១៧ បាន​ជិះ​រថយន្ត​ពី​ខេត្តព្រះវិហារ មក​រាជធានី​ភ្នំពេញ រួច​ក៏​បាន​ជិះ​រថយន្ត​តាក់ស៊ី ពីរ​បេន​រថយន្ត​ផ្សារ​អូ​ឡាំ​ពិ​ក បន្ត​មក​កាន់​ក្រុង​បា​វិត​ដើ​ម្បើ​ចូល​ធ្វើការ​វិញ​។


ប្រភព​ដដែល​បន្ត​ទៀត​ថា ដោយ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​មក​ក្រុង​បា​វិត ហើយ​មុន​ពេល​កើតហេតុ ប្អូនស្រី​បាន ខ​ល​ទូរស័ព្ទ​មក​ម្តាយ​ថា​ខ្លួន​មក​ដល់​ជី​ភូ​ហើយ តែ​តាក់ស៊ី​ចូល​ដាក់​ម៉ូយ​តាម​ច្រក​ផ្លូវ​មួយ (​ប្អូនស្រី​ថា​ចូល​ជ្រៅ )​ នេះជាការអះអាងរបស់បុរស​ឈ្មោះ ប៉ូ​យ សុវណ្ណ អាយុ​៣៨​ឆ្នាំ ជា​ឪពុក និង​ស្ត្រី​ឈ្មោះ តឿ ស្រី​ឡូត អាយុ​៣៥​ឆ្នាំ ត្រូវជា​ម្តាយ​សព​ជន​រង​គ្រោះ​។


ក្រោយមកទៀត ប្រហែលរយះពេលមួយ​ម៉ោង​ក្រោយមក​ម្តាយ ខ​លតា​ម​ទូរស័ព្ទ​ទៅ​វិញ តែ​មិន​អាច​ទាក់ទង​បាន​។ ហើយពេលព្រឹក​ឡើង​នៅ ថ្ងៃ​ទី​៣​ ខែសីហា ក៏​ប្តឹង​សមត្ថកិច្ច​នគរបាល​ក្រុង​បា​វិត​តែ​ម្តង​ទៅ ព្រោះដោយគិតថាមិនមិនស្រួលសោះ ដោយ​ឪពុក​ម្តាយ យាយ និង​សាច់ញាតិ​មានការ​ព្រួយបារម្ភ​ក៏​នាំ​គ្នា​មក​តាម​រក​កូនស្រី ចៅ នៅ​ក្រុង​បា​វិត ជាមួយ​សមត្ថកិច្ច​។


បន្ទាប់ពី​ទទួល​បាននូវពាក្យបណ្តឹង​របស់​ក្រុម​គ្រួសារ​រួច​មក លោក​វរៈសេនីយ៍ទោ កែវ គង់ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​បាន​ដាក់​ផែនការ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ស្រាវជ្រាវ​តាម​មូលដ្ឋាន តាម​ផ្ទះ​ជួល ផ្ទះសំណាក់ និង​សណ្ឋាគារ​ទូ​ទាំង​ក្រុង​បា​វិត​ក៏​ប៉ុន្តែ​រក​មិនឃើញ​។ រហូត​ដល់​ម៉ោង​៥ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​៤ សីហា ២០១៧ ក្មេង​ឃ្វាលក្របី ពេល​ដេញ​ក្របី​ត្រលប់​ទៅ​ផ្ទះ​វិញ​ស្រាប់តែ​ប្រទះ​ឃើញ សព​មនុស្ស​ស្រី ហើម​អណ្តែត​ទឹក​ទាំង​ខ្លួន​អាក្រាត​កាយ នៅ​ក្នុង​ទឹក​អែប​ផ្លូវ​ក្បែរ​គុម្ព​រំចេក ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​មក​ពិនិត្យ​មើល​។


បើ​តាម​សមត្ថកិច្ច​ការិយាល័យ​បច្ចេកទេស​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា លទ្ធផល​នៃ​ការ​ពិនិត្យ និង​ការ​សន្និដ្ឋាន គឺជា​ករណី​រំលោភ​សម្លាប់​។ ប្រភព​បន្ត​ទៀត​ថា សព​ត្រូវ​ឃាតក រំលោភ រួច​យក​ខ្សែរឹត​ក​សម្លាប់ ហើយ​ដឹក​មក​ទម្លាក់​ចោល​នៅ​ចំណុច​កើតហេតុ​ខា​លើ អូស​សព​ទម្លាក់​ក្នុង​ទឹក​ហើយ​យក​ដុំ​ថ្ម​សង្កត់ពីលើ​ដើម្បី​បំបាត់ភស្តុតាង ក៏​ប៉ុន្តែ​ពេល​សព​ហើម​ទើប​អណ្តែត​ទឹក​ទើប​ក្មេង​ឃ្វាលក្របី​ប្រទះ​ឃើញ ម្យ៉ាង​នៅ​ចំណុច​កើតហេតុ​គឺ​ឆ្ងាយ​ពី​ផ្ទះ​អ្នកស្រុក ទើប​ជា​ឱកាស​ឧក្រិដ្ឋជន​ធ្វើ​សកម្មភាព​។


ប្រភព​ដដែល​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា អ្នក​រត់​តាក់ស៊ី បាន​ដឹក​ជន​រង​គ្រោះ​ពង្វាងផ្លូវ គឺ​ចេញពី​ផ្សារ​ជី​ភូ ទៅ​តាម​ផ្លូវលំ រួច​ដឹក​ទៅ​តាម​ខាងជើង​សាលាស្រុក​ច​ន្ទ្រា រួច​ចុះ​មក​តាម​ផ្លូវលំ​ពី​ត្បូង​មក​ជើង​វិញ​មក​តាម​សង្កាត់​បាទី ចូល​មក​ក្រុង​បា​វិត លុះ​មក​ដល់​ចំណុច​កើតហេតុ គឺ​យប់​ជ្រៅ និង​ដាច់​ពី​ផ្ទះ​អ្នកស្រុក​ស្ងាត់ ជន​បី​សាច​តណ្ហា ក៏​ឈប់​រថយន្ត​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច​រួច​យក​ខ្សែរឹត​ក​ជន​រង​គ្រោះ​សម្លាប់​តែ​ម្តង​ហើយ​បាន​បើករថយន្ត​ចូល​ទៅ​ក្រុង​បា​វិត​ដែ​មាន​ចម្ងាយ​ប្រមាណ​ជាង​មួយ​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ បើ​តាម​ស្ត្រី​ជា​ម្តាយ​បាន​ឲ្យ​ដឹង​ថា​ឃាតក​បាន​យក​កាបូបស្ពាយ​១ ទូរ​សព្ទ័​ដៃ​១​គ្រឿង ប្រាក់​មួយ​ចំនួន និង​កាបូប​សំលៀក​បំពាក់​ផង​ដែរ​។ ក្រោយ​ពិនិត្យ​សាកសព​រួច​សមត្ថកិច្ច​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕