Loading...

កូនមួយចំនួនតែងតែបំផ្លាញទ្រព្យម្តាយឪពុក តែកូនម្នាក់នេះវិញចាកចេញពីផ្ទះក៏ព្រោះតែរឿងរ៉ាវមួយដែលធ្វើឲ្យម្តាយយំស្ទើរបោកខ្លួន (មានវីដេអូ)

Loading...
កូនគ្រប់រូបតែងតែមានចិត្តខុសគ្នាអ្នកខ្លះអាងតែម្តាយជាអ្នកមាន គឺសុំលុយចាយវាយផ្តេសផ្តាស ជាពិសេសប្រើប្រាស់នោះតាមចិត្តដោយមិននឹកគិតថាអ្នកខំរកលុយនោះវាលំបាកយ៉ាងណា ក្នុងនោះអ្នកខ្លះយកទៅទិញសម្ភារៈថ្លៃៗ ទិញសម្លៀកបំពាក់ល្អៗ តែប្រើបានតែបន្តិចទិញថ្មីផ្សេងទៀត រីឯអ្នកខ្លះវិញឲ្យតែមានចេញទូរសព្ទសេរីថ្មីដឹងតែដូរជានិច្ច ហើយនៅមានការចំណាយឥតប្រយោជន៍ជាច្រើនទៀត ដែលមើលទៅពិតជាអាណិតឪពុកម្តាយខំរកណាស់ នេះដោយសារគាត់ស្រលាញ់កូន ទើបកូនសុំអ្វីបានដូចចិត្ត។


តែចំណែកឯប្អូនស្រីម្នាក់នេះវិញ គឺខុសកូនៗខាងលើ ព្រោះតែគាត់ដឹងថាម្តាយគាត់អត់មានអ្វីច្រើនដូចគេ គាត់មិនត្រឹមតែមិនបំផ្លាញទេ គាត់ថែមទាំងខ្លាចចិត្តម្តាយទៀត ដោយពេលនេះគាត់សុខចិត្តចាកចេញពីផ្ទះដោយសន្សល់នូវសំបុត្រមួយច្បាប់ ពេលដែលម្តាយបានអានហើយពិតជាស្រក់ទឹកភ្នែកនឹកស្រណោះម្តាយជាក់ជាមិនខានដោយក្នុងអត្ថន័យក្នុងសំបុត្រមួយច្បាប់នោះបានសរសេរថា៖


ម៉ាក់កូនសុំទោសដែរអូនទៅចោលម៉ាក់ កូនរកលុយបានគ្រប់កូនមករកម៉ាក់ កូនសុំទោសម៉ាក់ជាទីស្រឡាញ់ ម៉ាក់កុំគិតច្រើន មើលថែខ្លួនឯងឲ្យល្អ កូនស្រឡាញ់ម៉ាក់

តើប្រិយមិត្តគិតយ៉ាងណាដែរក្នុងអត្ថន័យសំបុត្រមួយច្បាប់របស់កូនគាត់ម្នាក់នេះ?