Loading...

ម្ដាយស្រែកយំរហូតស្ទើរគាំងបេះដូង! តើនរណាយល់អារម្មណ៍មួយនេះទេ ពេលកូនបានបាត់បង់ជីវិតដោយសារតែគ្រូពេទ្យមិនខ្វល់នោះ? (មានវីដេអូ)

Loading...
ថៃ៖ ថ្មីៗនេះម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ May Jung បានបង្ហោះសារដោយខ្លួនមានផ្ទៃពោះហើយបានទៅសម្រាកឆ្លងទន្លេនៅមន្ទីពេទ្យល្បីឈ្មោះមួយកន្លែងក្នុងប្រទេសថៃ ហើយបានប្រើ ប័ណ្ណ៣០បាត (ប័ណ្ណ៣០បាតគឺប័ណ្ណសម្រាប់ជនក្រីក្រ ប្រើបញ្ចុះតម្លៃពិសេសម្រាប់ការព្យាបាលជម្ងឺទូទៅ ដោយចំណាយតែ៣០បាតតែប៉ុណ្ណោះ) តែបែរជាព្យាបាលមិនល្អ ព្រមទាំងមិនយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យទាំងនោះឡើយ ទាំងដែលខ្លួនប្រាប់ថាឈឺពោះខ្លាំងណាស់ ហើយបានឲ្យរង់ចាំ រហូតដល់ចំនួន២យប់ លុះដល់ពេលឆ្លងទន្លេទារកនោះក៏បានបាត់បង់ជីវិតទៅហើយ ដោយសារតែក្មេងបានឈ្លក់ទឹកភ្លោះ ព្រោះតែរង់ចាំគ្រូពេទ្យយូរពេក ។


ក្នុងនោះម្ចាស់ហ្វេសប៊ុកខាងលើបានបង្ហោះសារដោយរៀបរាប់ថា៖ ឆ្លងទន្លេប្រើប័ណ្ណ៣០បាត ពេទ្យធ្វើព្រងើយកន្តើយនៅមន្ទីពេទ្យល្បីមួយដោយយើងបានមកសម្រាកនៅមន្ទីពេទ្យកាលពីថ្ងៃទី២០ ខែមិថុនា នៅវេលាម៉ោង១យប់ រហូតដល់ថ្ងៃទី ២១ ខែមិថុនា ទម្រាំនឹងទារកកើតមកប្រហែល២ម៉ោង ហើយដេកសម្រាកឆ្លងទន្លេអស់រយៈពេល២ថ្ងៃ ធ្វើឲ្យខ្លួនទ្រាំលែងបាន ក៏សុំគ្រូពេទ្យធ្វើការវៈកាត់ ប៉ុន្ដែគ្រូពេទ្យបែរជាឆ្លើយថាកូនមានលក្ខណៈគ្រប់គ្រាន់មិនចាំបាច់វៈកាត់ទេ ហើយឲ្យដេកនៅមួយកន្លែង ថែមទាំងមានមុខមកស្ដីបន្ទោសទៀតថា សូមនៅឲ្យស្ងៀម កុំរញ៉េចរញ៉ាចពេក ទាំងដែលខ្លួនឈឺទ្រាំស្ទើរតែដាច់ដង្ហើមទៅហើយ។


ពេលដែលខ្លួនទ្រាំលែងបាន ស្វាមីរបស់ខ្លួនព្រមចុះហត្ថលេខាឲ្យវះកាត់ដែរ ប៉ុន្ដែគ្រូពេទ្យធ្វើព្រងើយរហូតដល់ទីបំផុតទារកបានឈ្លក់ទឹកភ្លោះបាត់បង់ជីវិតព្រោះតែពាក្យថារង់ចាំ ចុះឯណាថាកូនខ្ញុំល្អរឹងប៉ឹងគ្រប់យ៉ាង ចុះឯណាថាកើតមកកូនមានលក្ខណៈធម្មតាដូចក្មេងទូទៅ ចុះឯណាថាក្មេងរឹងមាំ ហេតុអ្វីបានជាស្លាប់ទៅវិញ?


បន្ទាប់ពីបង្ហោះរឿងរ៉ាវទាំងនោះមក អ្នកលេងហ្វេសប៊ុកបានស៊ែរបន្តគ្នា ហើយថែមទាំង Comment យ៉ាងច្រើនផងដែរ ហើយចង់ស្ដាប់ទាំងភាគគីសងខាង តើរឿងនេះវាពិតឬអត់? តើមានមែនតើអ្វីនឹងកើតឡើងបើក្មេងបាត់បង់ជីវិតទៅហើយនោះ។ ទោះជាយ៉ាងណាយើងគួរប្រើគំនិតពិចារណាដើម្បីរកហេតុផលឲ្យបានច្បាស់លាស់។