Loading...

សាហាវឃោរឃៅណាស់! យកកាំបិតខ្វែវអាករទៅលើឪពុកបង្កើតរបស់ខ្លួន​ឯង ដោយគ្មានតែឪពុកស្តីឲ្យបន្តិចបន្តួច (មានវីដេអូ)

Loading...
ជនសង្ស័យ ជាឃាតករសម្លាប់ឪពុកខ្លួនឯង កាលពីវេលាម៉ោង៣:០០នាទីព្រឹកទៀបភ្លឺថ្ងៃទី០១ខែសីហាឆ្នាំ២០១៧ នៅចំណុចក្រុមទី២៧ ភូមិគ្រួស នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយដង្គុំ សហការណ៍ជាមួយនគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប ធ្វើការឃាត់ខ្លួនបានភ្លាមៗ ក្រោយធ្វើសកម្មភាព ។


នៅថ្ងៃទី០១ខែសីហាឆ្នាំ២០១៧ នៅចំណុចក្រុមទី២៧ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង,ខេត្តសៀមរាប មានករណីឃាតកម្ម បង្កឡើងដោយជនសង្ស័យឈ្មោះឈឿម សម្បត្តិ ភេទប្រុសអាយុ២៧ឆ្នាំរស់នៅភូមិកើតហេតុ បានធ្វើសកម្មភាពយកកាំបិតខ្វែវអាករទៅលើជនរងគ្រោះឈ្មោះ ឈឿន ឈឿម ភេទប្រុស អាយុ៦៦ឆ្នាំ ដែលត្រូវជាឪពុកបង្កើត រស់នៅកន្លែងកើតហេតុ ដែលកំពុងតែដេកនៅលើគ្រែក្នុងផ្ទះ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។


ក្រោយពេលកើតហេតុ និងបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ភ្លាមៗនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយដង្គុំ បានធ្វើការឃាត់ខ្លួនជនសង្ស័យ និងនាំខ្លួនជនសង្ស័យរូបនេះ មកធ្វើការសាកសួរនាំ ជនសង្ស័យ បានសារភាពថា ដោយសារ ខឹងនិងជនរងគ្រោះដែលត្រូវជាឱពុក ស្តីបន្ទោស ចោទខ្លួនថា ផឹកស្រវឹងឡូឡារនិងអោយលេបថ្នាំ តែខ្លួនមិនព្រមលេប ដោយមានចិត្តខឹង និងឪពុក ខ្លួន ក៏បានធ្វើសកម្មភាព អាករឪពុករបស់ខ្លួន និងកាំបិតខ្វែវ បណ្តាលឲ្យស្លាប់ នៅនិងកន្លែងកើតហេតុ។


- វត្ថុតាងដកហូត
កាំបិតខ្វែវ នៅកន្លែងកើតហេតុចំនួនមួយធ្វើអំពីដែកដងឈើប្រវែង០,៧៦សម ។

ជនសង្ស័យ និងវត្ថុតាង ត្រូវបាន នគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅ ការិយាល័យព្រហ្មទណ្ឌ កំរិតធ្ងន់ ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕