Loading...

សូមជួយស៊ែរដើម្បីរកជំនួយជួយគាត់ផង! យកប្លង់ផ្ទះខ្ទមគាត់ទៅបញ្ចាំបានលុយ៣០០$ ដេកពេទ្យកាល់ម៉ែតរបាន២យប់អស់លុយត្រូវបានគេឲ្យចេញពីពេទ្យមកដេកខ្ទមវិញ

Loading...
កាលពីម្សិលមិញនេះមាន Facebook បងប្រុសម្នាក់ឈ្មោះ ហ៊ា ឃុន គាត់បាននូវរឿងរ៉ាវដ៏គួរឲ្យឈឺចាប់ជំនួសពូម្នាក់ដែលគាត់ជានរគរបាលជាតិ ដែលត្រូវបានគេឲ្យចេញពីពេទ្យមកដេកខ្ទមវិញ ក្នុងនោះបងប្រុសរៀបរាប់បញ្ជាក់យ៉ាងច្បាស់ដូចខាងក្រោមនេះ។ តើរឿងរ៉ាវទាំងនេះជាការពិតមែនរឺក៏អត់? នៅពេលនេះមិនទាន់មានតំណាងពេទ្យណាមួយចេញមកបកស្រាយចំពោះករណីដែលគាត់បានរៀបរាប់ដូចខាងក្រោមនេះទេ។


នេះជាសម្តីដែលបងប្រុសឈ្មោះ ហ៊ា​ ឃុន ដែលបានប្រាប់ឲ្យដឹងថា៖ គាត់បំរើការងារជានរគរបាលជាតិ ជិត៣០ឆ្នាំ ថ្ងៃនេះគាត់ឈឺ គាត់បានយកប្លង់ផ្ទះខ្ទមគាត់ទៅបញ្ចាំបានលុយ៣០០$ ដេកពេទ្យកាល់ម៉ែត្របាន២យប់អស់លុយត្រូវបានគេអោយចេញពីពេទ្យមកដេកខ្ទមវិញ ពូអើយ ធ្វើការជាមួយគ្នាយូហើយពូ ពូយាមនៅផ្សាថ្មីខាងផ្សាគេជួយពូបាន១០០$ដែខាងនាយកដ្ឋានបានរៃអង្គាសទៅជួយពូហើយតែនៅតែមិនអាចគ្រប់អោយពូគេងពេទ្យបាន ហឹមមម ជិវិតអើយជិវិតឃើញផ្ទះពូអួលដើមករ បញ្ចាំបានលុយ៣០០$លោកអើយ


ព្រមជាមួយគ្នានោះក៏មានអ្នក comment ជាច្រើនយល់ដូចខាងលើ ហើយខ្លះទៀតក៏មិនយល់ស្របដែរ ដែរគាត់បានបញ្ជាក់ថា៖  អូលោកចេះសូមអោយគេយល់ដែរ? ចុះខាងក្រុមការងារពេទ្យតើលោកធ្លាប់គិតថាពួកគាត់ក៏សូមអង្វរអោយលោកយល់ពីការពិតបានខ្លះៗផង! ពេទ្យក៏មានបេះដូងចេះស្រឡាញ់ អាណិត សោកស្តាយ និងឈឺចាប់ដែរ។ មិនដែលមានពេទ្យឯណាចិត្តដាច់អោយអ្នកជំងឺចេញពីមន្ទីេពទ្យដោយបញ្ហាថវិការនោះទេ សូមមេត្តាបញ្ជាក់ជាមួយក្រុមគ្រួសារអ្នកជំងឺ អោយបានច្បាស់។ វាអាចមានចំនួនតិចតួចណានោះដែលមានអាកប្បកិរិយាមិនសមរម្យតែសូមលោកកំុវាយតម្លៃសរុបទាំងអស់អញ្ចឹង។


តែអ្នកខ្លះក៏មានការឈឺចាប់ដែរដោយបានជួបប្រទះដូចករណីដែលត្រូវបានពេទ្យដេញចេញខាងលើ ហើយក៏រៀបរាប់ប្រាប់ថា៖ ខ្ញុំបំរើការជាមន្រ្តីសុខាភិបាលតាំងតែពីឆ្នាំ១៩៨៧ មកដល់សព្វថ្ងៃ នៅពេលឈឺវះកាត់ប្ដូរក្បាលឆ្អឹងពុក ចេញ ត្រូវលក់ស្រែទៅបង់សេវា២៥០០ដុល្លានេះហើយជីេះិមន្រ្តីតូចតាច ខ្ញុំយល់អារម្មណ៏នេះ ព្រោះវាធ្លាប់កើតមកលើខ្ញុំ។