Loading...

គួរឲ្យអាសូរណាស់ លោកអើយ! ឆក់ខ្សែភ្លើងក្នុងខណៈពេលកំពុងបំពេញការងារ (មានវីដេអូ)

Loading...
កាលពីម្សិលមិញតាមរយះវីដេអូពីម្ចាស់ Facebook ម្នាក់ឈ្មោះ Mean Reachny បានបង្ហោះវីដេអូបុរសម្នាក់បានឆក់ខ្សែភ្លើងក្នុងខណៈពេលកំពុងបំពេញការងារ ស្របពលេនោះមេឃកំពុងតែរលឹមតិចៗថែមទៀតផង នៅវេលាថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ប្រហែលជាម៉ោង៤ល្ងាច នៅទួលសង្កែទល់ មុខការ៉ាសសាំង PTT។


ពិតជារន្ធត់ចិត្តជាខ្លាំងនៅពេលឃើញសភាពបែបនេះ ហើយតាមតាមអ្នកនៅទីនោះបានឲ្យដឹងថា ទោះបីមេឃកំពុងភ្លៀងក៏ដោយគាត់មិនបានឈប់សម្រាកសិនទេ ដោយគាត់ធ្វើទាំងមេឃកំពុងរលឹមទៀត មួយវិញទៀតសូម្បីតែស្រោមដៃក៏គាត់មិនបានពាក់ផង ពិតជាធ្វេសប្រហេសពេកហើយបង។ ដូចនេះសូមបងប្អូនទាំងឡាយ ចំពោះអ្នកដែលបំពេញការងារស្រដៀងនេះ សូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ផងដើម្បីជៀសផុតពីករណីដូចនេះ។


មកទល់ពេលនេះមិនទាន់ទទួលដំណឹងថាបុរសម្នាក់នេះស្លាប់រឺរស់ទេ តែបើក្រឡេមើលសកម្មភាពក្នុងវីដេអូហាក់បីដូចជាគ្មានសង្ឃឹមទាល់តែសោះ ព្រោះមានមនុស្សបានជួយធ្វើចលនាយ៉ាងណាក៏ដោយក៏បុរសម្នាក់នេះមិនបានកំរើកសូម្បីតែបន្តិច តែទោះជាយ៉ាងណាសុំឲ្យគាត់ជួបសំណាងល្អផង៕