Loading...

វាជារឿងដ៏មិននឹកស្មានដល់ថា មនុស្សដែលកើតក្នុងឆ្នាំខាល ជាមនុស្សបែបនេះសោះ

Loading...
បើយោងតាមការទស្សន៍ទាយរបស់ Taiiwan Secret Horoscope បានបញ្ជាក់យ៉ាងច្បាស់ថា មនុស្សដែលកើតឆ្នាំខាល ជាប្រភេទមនុស្ស មានឆន្ទះខ្ពស់ ប្រាជ្ញាអស្ចារ្យ កម្លាំងពលំល្អ ហើយមានគំនិតគិតវែងឆ្ងាយចំពោះរឿងអនាគតរបស់គេជានិច្ច។


មនុស្សដែលកើតក្នុងឆ្នាំនេះ ក៏មានចំណុចល្អមិនតិចទេ គឺ រួសរាយ ម៉ឺងម៉ាត់ ស្ងប់ស្ងាត់ គួរឲ្យទុកចិត្ត គួរឲ្យស្រលាញ់ និង ងាយមិនពឹងពាក់អ្នកណា ម្នាក់ឡើយ ព្រោះមនុស្សឆ្នាំនេះ ម៉ត់ចត់ ស្វាហាប់ ហើយ តែងតែគិតថា បើប្រគល់ ការងារ អោយ អ្នកណាធ្វើជួស ខ្លួន គឺគេខ្លាច ធ្វើទៅមិនល្អ ដូចអ្វីគេចង់បាន ។ ស្របជាមួយគ្នានេះដែរ មនុស្សប្រុសស្រីដែលកើតឆ្នាំនេះ ពូកែមានរឿងគិតច្រើន អន់ចិត្តច្រើន និង អផ្សុកច្រើន ហើយបើគេចូលចិត្តអ្វី គឺចូលចិត្តខ្លាំងបំផុតរហូតដល់តែអស់ចិត្តបានឈប់តែម្តង។


ដោយសារតែមានបែបនេះហើយ កាលបើគ្រួសារមួយ មានឆ្នាំខាល នេះជាសមាជិក គឺមានតែ ភាពរីកចម្រើនទៅមុខ ព្រោះ មនុស្សឆ្នាំខាល នេះ គឺជាសមាជិក មួយរូបដែលស្រលាញ់ គ្រួសារ តែរាងលាក់ចិត្តបន្តិច ហើយហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីឲ្យតែក្រុមគ្រួសារ របស់គេ រីកចម្រើនទៅមុខ មានសេចក្តីសុខ និង មានសុភមង្គល បើទោះបីជាមនុស្សនេះមានការលំបាកយ៉ាងណា ក៏កម្រនឹងបង្ហាញឲ្យអ្នកខាងក្រៅឃើញណាស់។


ចំណែកទៅថ្ងៃអនាគតទៅ ដោយសារតែភាពក្លាហាន ម៉ឺងម៉ាត់ និងការចេះគិតគូរវែងឆ្ងាយចំពោះអនាគត របស់គេនេះហើយ ទើបមនុស្សឆ្នាំខាល នេះ នឹងក្លាយជាបុគ្គលដ៏ឆ្នើមម្នាក់ មនុស្សមុឹងម៉ាត់ក្នុងផ្ទះបើសិនជាគាត់មានកិច្ចការជាមេផ្ទះ ឬ អ្នកជំនួញដ៏ជោគជ័យម្នាក់ ជាមួយនឹងទ្រព្យធន យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ។


ទោះជាយ៉ាងណាមនុស្សឆ្នាំនេះក៏ត្រូវមានត្រណមម្យ៉ាងដែរ នោះគឺមិនត្រូវមានអំនួតខ្លាំងពេក ចំពោះអ្វីដែលខ្លួនមាន ឬ សមត្ថភាពពិសេសរបស់ខ្លួន និង មិនត្រូវច្រណែនឈ្លានីសអ្នកដទៃ ជាដាច់ខាត ។ អ្នកត្រូវគិតរឿងល្អៗ និងរឿងណាសដែលទាក់ទងការវិវត្តន៍ទៅមុខបានហើយ ដែលលទ្ធផលទាំងនោះវានឹងអាចកើតឡើងពិតមែន ព្រោះអ្នកជាមនុស្សមានបុណ្យ មានឆន្ទះខ្ពស់ ព្រមជាមួយភាពមុះមុតពីបុព្វជាតិមកម្ល៉េះ ៕