Loading...

តើឱសថ ពង្រីកដើមទ្រូង ពង្រីកលិង្គ បញ្ចុះទំងន់ ថ្នាំបកស្បែកអោយស និងឱសថផ្សេងៗទៀត មានចុះបញ្ជីរ និងត្រួតពិនិត្យត្រឹមត្រូវរឺទេ?

Loading...
បងស្រី ចំរើន ច័ន្ទលីដា មានបងប្អូនមួយចំនួនប្រាកដធ្លាប់ស្គាល់គាត់ហើយ គាត់ជាម្ចាស់ឱសថស្ថាន ចំរើន ច័ន្ទលីដា ហើយគាត់ក៏ធ្លាប់ប្រកាសជាផ្លូវការផងដែរថា ឱសថស្ថាន របស់គាត់គឺទទួលតែប្រាក់រៀលប៉ុណ្ណោះ។ ដោយទង្វើរស្នេហាប្រាក់រៀលរបស់គាត់បានគេទទួលស្គាល់ ព្រមទាំងចែកចាយតៗគ្នារាប់មឺុនស៊ៃរ តែចំពោះពេលនេះវិញគាត់បានចោទសួរទៅកាន់ក្រសួងសុខាភិបាលវិញម្តងថា ការផ្សាយលក់ផលិតផលសុខភាពនិងឱសថ ពង្រីកដើមទ្រូង ពង្រីកលឹង្គ បញ្ចុះទំងន់ ថ្នាំបកស្បែកអោយស ។ល។ តើមានការចុះបញ្ជីរ និងការត្រួតពិនិត្យត្រឹមត្រូវរឺក៏អត់? ដោយគាត់មានបំណងចង់អោយមហាជនទូទៅអស់ក្តីបារម្ភចំពោះរឿងទាំងនេះ។ ក្នុងនោះបងស្រីក៏បានរៀបរាប់យ៉ាងលម្អិតដូចខាងក្រោមនេះ៖


រាល់ឱសថនិងផលិតផលដែលដាក់លក់នៅក្នុងឱសថស្ថានទាំងអស់តំរូវអោយមានបញ្ជីរការត្រឹមត្រូវដែលពិនិត្យគុណភាពដោយក្រសួងសុខាភិបាលយ៉ាងម៉ត់ចត់ និងមានការចុះពិនិត្យផ្ទាល់នៅតាមឱសថស្ថានយ៉ាងទៀងទាត់ យើងខ្ញុំជាម្ចាស់ឱសថស្ថានទាំងអស់អបអរសាទចំពោះការរិតបណ្តឹងច្បាប់និងការអនុវត្តន៍យ៉ាងមឺុងម៉ាត់ដែលធានាបាននូវការរក្សាគុណឱសថនិងជាភាពកក់ក្តៅរបស់ប្រជាពលរដ្ឋ។

 
តែខ្ញុំមានចំងល់ទាក់ទងនឹងការផ្សាយលក់ផលិតផលសុខភាពនិងឱសថ(ពង្រីកដើមទ្រូង ពង្រីកលិង្គ បញ្ចុះទំងន់ ថ្នាំបកស្បែកអោយស ....។ល។ )យ៉ាងព្រោងព្រាតនៅលើបណ្តាញ សង្គមFacebook ខ្ញុំចង់ដឹងណាស់ថាតើៈ

- ក្រសួងសុខភិបាលបានត្រួតពិនិត្យឱសថនិងផលិតផលទាំងនោះទេ?
- តើឱសថទាំងនោះមានការចុះបញ្ជីរការត្រឹមត្រូវដែររឺទេ?
- តើអ្នកលក់ផលិតផលទាំងនោះមានជំនាញច្បាស់លាស់ ស្គាល់ពីភាពគ្រោះថ្នាក់នៃឱសថទេ? ព្រោះតែងតែឃើញពួកគាត់ធានាថាមិនប៉ះពាល់ដល់សុខភាពរហូត


នាងខ្ញុំមិនចោតប្រកាន់ មិនមានចេតនាធ្វើអោយប៉ះពាល់ផលប្រយោជន៍នៃម្ចាស់ Pageដែលផ្សព្វផ្សាយលក់ទេ នេះគ្រាន់ជាចំងល់ដែលចង់អោយខាងក្រសួងបកស្រាយ ដើម្បីអោយអ្នកប្រើប្រាស់អស់ក្តីបារម្ភ និងមានទំនុកចិត្ត។ (សូមអធ្យាស្រ័យចំពោះម្ចាស់Pageដែលបានយករូបទាំងនេះមកផុស)