Loading...

ឱព្រះអើយ! ឃាតករអាយុជិត១៤ឆ្នាំ សម្លាប់កូនក្មេងអាយុ៤ឆ្នាំ ប៉ូលិសចាប់បានហើយ តែដោះលែងទៅវិញ នេះក៏ព្រោះតែ...

Loading...
គិតៗទៅរឿងអ្វីក៏អាចទៅរួចដែរ ជាក់ស្តែងដូចរឿងសម្លាប់នេះអញ្ចឹង ដែលបានកើតឡើងកាលពីម្សិលមិញក្នុងនោះមាន Facebook របស់ប្អូនស្រីម្នាក់ឈ្មោះ Neth Hmn បានសម្តែងនូវការឈឺចាប់យ៉ាងខ្លាំងចំពោះឃាតករវ័យក្មេងម្នាក់បានសម្លាប់កូនក្មេងអាយុ៤ឆ្នាំយ៉ាងសាហាវ ហើយរឿងសោកស្តាយបំផុតមួយទៀតគឺពេលប៉ូលិសចាប់បានហើយតែមិនអាចធ្វើអ្វីកើត នេះក៏ព្រោះតែក្មេងដែលជាឃាតករនេះមិនទាន់គ្រប់អាយុ ហើយពេលដែលគាត់សរសេរនេះក៏គាត់កំពុងស្រក់ទឹកភ្នែកផងដែរ ដោយគាត់បានរៀបរាប់យ៉ាងលម្អិតថា៖


សួរថាឈឺចាប់ទេ ចាប់បានឃាតករតែធ្វេីអីមិនបាន...😒ហេតុផលព្រោះនៅក្មេងពេក អត់ទាន់គ្រប់អាយុនៅខ្វះ១ខែទៀត ទេីបអាចចាប់បាន 🤦🏻‍♀️(ខ្វះតែ១ខែទេ😲)លូវយាយវាធានាអោយទៅផ្ទះបាត់ហេីយ...😢នៅក្មេងអត់ទាន់គ្រប់អាយុ(នៅខ្វះ១ខែទៀតបាន14ឆ្នាំ) តែចិត្តសាហាវហ៊ានលេីកដៃសំលាប់ក្មេងអាយុ4ឆ្នាំអោយស្លាប់ ថ្ងៃនេះហ៊ានសំលាប់ក្មេងថ្ងៃក្រោយអាចសំលាប់មនុស្សធំដូចគ្នាផងក៏មិនដឹង បេីសិនប្រលែងវានោះ 😏ព្រោះមានគេប្រាប់ថាវាមានជក់ម៉ាទៀត ហេីយយាយវាដេីរជេរគេគ្រប់គ្នាអោយតែអ្នកណាហ៊ាននិយាយរឿងនឹង😤តែលូវប៉ូលីសលែងវាបាត់ហេីយ😡


(ហេីយលូវសូម្បេីមសាក្សីដែលមេីលឃេីញហេតុការណ៍នឹងយាយរឿងវាប្រាប់គ្រួសារខ្ញុំក៏ខ្លាចវាដែល ព្រោះគាត់បានខលប្រាប់ថាពេលវាបានត្រលប់ទៅផ្ទះវិញ វាបានទៅក្រវែលមេីលផ្ទះគាត់) នៅក្មេងខ្វះ១ខែឃាត់ខ្លួនអត់បាន អត់មានទោស តែសំលាប់ជវិតក្ម្នួយខ្ញុំម្នាក់បាត់ហេីយ 👦🏼😫សួរថាតេីពួកខ្ញុំជាគ្រួសារនៃសពមានអារម្មណ៍យ៉ាងណា ឈឺចាប់ទេ 😩បេីសិនរឿងនឹងប៉ះលេីក្រុមគ្រួសារអ្នក កូនអ្នក នឹងក្មួយអ្នកវិញ តេីអ្នកនឹងមានអារម្មណ៍យ៉ាងណា? សុខចិត្តទេ ?បេីច្បាប់ចេញមកបែបនេះ ? មានអ្នកណាដឹងពីច្បាប់ច្រេីនជួយប្រាប់ខ្ញុំផងថាតេីគួរធ្វេីយ៉ាងណា ????? ពេលនេះម្តាយក្មេងយំបោកខ្លួនដូចអក 😢អ្នកណាសងជីវិតកូនគាត់????😭😭😭😭


ហើយភ្លាមៗនោះក៏មានការចោទសួរថាវាសម្លាប់យ៉ាងម៉េច? ព្រមជាមួយគ្នានោះ ម្ចាស់ Facebook ខាងលើក៏ឆ្លើយតបវិញថា វាថា វាលេង តែវាចាប់គ្នាជ្រមុជទឹកដល់ស្លាប់ ហេីយបានអូសឡេីងមកលេីគោក ហេីយទឹកនឹងរាក់ត្រឹមភ្នែកគោយេីងសោះនឹង។ ចំពោះរឿងរ៉ាវទាំងនេះវាបានកើតឡើងក្នុងខេត្តសៀមរាប តែគាត់មិនបានបញ្ជាក់ទីតាំងលម្អិតទេ។