Loading...

ថៅកែនំប៉ាវម្នាក់បានបញ្ឈប់អ្នករត់តុរបស់ខ្លួន ដោយរើសយកអ្នកសុំទានមកធ្វើការជំនួសវិញ ដោយសារតែ...

Loading...
មានហាងលក់នំប៉ាវមួយកន្លែងដំណើរការល្អ ហើយលក់ដាច់ណាស់ មានអតិថិជនចូលពេញៗរាល់ថ្ងៃ តែដល់ថ្ងៃមួយមានអ្នកសុំទានម្នាក់ស្លៀកពាក់សំលៀកបំពាក់ដាច់រញ៉េរញ៉ៃហើយប្រលាក់ប្រឡូក សុខប្រម៉ុកពេញខ្លួន បានដើរមកដល់មាត់ទ្វារហាងនំប៉ាវ ធ្វើអោយអតិថិជនជាច្រើន នាំគ្នាបិតច្រមុះ, អ្នករត់តុនៅក្នុងហាងក៏ចេញមកស្តីអោយ ហើយដេញអ្នកសុំទាននោះចេញអោយផុតពីហាង តែអ្នកសុំទាននោះក៏និយាយថា '' បងអើយខ្ញុំមិនមែនមកសុំទានទេ តែខ្ញុំុំមកទិញនំប៉ាវ " អ្នកសុំទាននិយាយបណ្តើរដកលុយរាយៗម្តងមួយៗ មករាប់ហុចអោយអ្នករត់តុ។


អ្នករត់តុមានអារម្មណ៍ថាធុញទ្រាន់ជាមួយនិងអ្នកសុំទាននោះណាស់ ក៏ប្រើកំលាំងបាយ វាសដៃអ្នកសុំទាននោះ ហើយលុយក៏ខ្ទាតខ្ចាយពេញផ្លូវ អ្នកសុំទានតក់ស្លុត ក៏ប្រញ៉ាប់រើសលុយពីដីមកវិញ តែរាប់ហើយរកយ៉ាងណាក៏លុយគាត់បានបាត់ទៅមួយសន្លឹកដដែល "លុយ ១សន្លឹកនេះលោកធ្វើជ្រុះមែនទេ?" អ្នកសុំទានងើយមុខមើល ក៏ឃើញថាជាថៅកែម្ចាស់ហាង គេក៏មិនហ៊ានសូម្បីតែទទួលលុយពីថៅកែមកវិញ ហើយក៏បំរុងនឹងរត់គេចដោយភាពតក់ស្លុត តែក៏ត្រូវថៅកែហៅអោយឈប់ ព្រមទាំងនិយាយថា "សូមស្វាគមន៍ លោកដែលបានមកទិញនំនៅហាងយើង។


តើលោកចង់បាននំប៉ាវសាច់អ្វីដែរ? អ្នកសុំទានក៏ឈប់ឆ្ងក់មួយសន្ទុះ ទើបឆ្លើយតបត្រលប់ទៅវិញថា ខ្ញុំចង់បាននំប៉ាវស្នូលសាច់ជ្រូកមួយ

សូមមេត្តាចាំបន្តិច ហើយថៅកែក៏យកនំប៉ាវពីឆ្នាំងចំហុយក្តៅៗហុចទៅអោយអ្នកសុំទានយ៉ាងអោយលំទោន ហើយបែរទៅសួរអ្នករត់តុដែលជាកូនឈ្នួលថា


ថៅកែ៖ នេះជាវិធីស្វាគមន៏អតិថិជនរបស់ឯងមែនទេ?
អ្នករត់តុ៖ តែគេជាអ្នកសុំទានម្នាក់
ថៅកែ៖ ទោះគេជាអ្នកសុំទាន គេជាអតិថិជនរបស់យើង ខ្ញុំត្រូវតែដេញឯងចេញឥឡូវនេះហើយ


ក្រោយពីនោះមករឿងដែលធ្វើអោយអ្នកនៅក្នុងហាង ចម្លែកចិត្តជាងនេះគឺ ថៅកែអោយអ្នកសុំទានម្នាក់នោះ មកធ្វើជាកូនឈ្នួលរត់តុវិញម្តង ហើយក្រោយពេលដែលអ្នកសុំទានម្នាក់នោះ ងូតទឹកជំរះរាងកាយបានស្អាតបាត បានបង្ហាញពីភាពស្រស់សង្ហារដែលគេមានដែលមិនគួរអោយជឿរ ហើយថែមទាំងឧស្សាហ៍ព្យាយាមធ្វើការទៀតផង ដែលក្រោយមកក៏បានក្លាយជាជំនួយការថៅកែ។


តមកមានអ្នកមកសួរថៅកែដោយចម្ងល់ថា "ហេតុអ្វីបានជាលោក អាចដឹងមុនថាអ្នកសុំទានម្នាក់ហ្នឹងគឺជាមាសសុទ្ធ?

ថៅកែក៏ឆ្លើយតបទៅវិញថាយ៉ាងខ្លីថា គេគឺជាមនុស្សគោរពអ្នកដ៏ទៃ បើទោះបីជាគេជាអ្នកសុំទានមែន តែគេមិនបានទៅលួចឆក់ពីណាគេដែរ គេព្យាយាមរកលុយដើម្បីទិញនូវអ្វីដែលគេចង់ញុាំ ហើយមនុស្សបែបនេះគឺទៅណាក៏មិនអាចធ្វើឲ្យនរណាម្នាក់ខាតបង់ឡើយ វាខុសពីអ្នករត់តុរបស់ខ្ញុំ គេមិនមែនជាមនុស្សគោរពអ្នកដ៏ទៃទេ ហើយបើទុកគេទៀត ច្បាស់ណាស់នៅថ្ងៃក្រោយប្រាកដជាហាងនំប៉ាវរបស់ខ្ញុំមួយនេះនឹងត្រូវដួលរលំដោយសារមនុស្សបែបនេះជាក់ជាមិនខាន។