Loading...

ស្ទើរគាំងបេះដូងពេលឃើញដូចនេះ! បងប្អូនស្រីពីរនាក់បបួលគ្នាលោតពីលើអគារដើម្បីបញ្ចប់ជីវិត (មានវីដេអូ ហើយអ្នកខ្សោយបេះដូងហាមមើល)

Loading...
ឥណ្ឌូនេស៊ី៖ កាលពីពេលថ្មីៗមានករណីមួយដែលបានកើតឡើងដែលគួរឲ្យតក់ស្លុតបំផុត ដោយមានបងប្អូនបង្កើតស្រីពីរនាក់បានបបួលគ្នាលោតចុះពីលើអគារខ្ពស់ព្រោះតែហេតុផលដែលនឹកស្មានមិនដល់ ពិតជាមិនគួរធ្វើដូចនេះទាល់តែសោះ ព្រោះអ្វីៗក៏អាចដោះស្រាយបានដែរ មិនចាំបាច់ដល់ថ្នាក់លោតសម្លាប់ខ្លួនដូចនេះទេ។


គួរបញ្ជាក់ផងដែរថាស្ត្រីទី១ដែលលោតសម្លាប់នោះមានឈ្មោះថា Elviana Parubak ដែលមានអាយុ៣៤ឆ្នាំ ហើយក៏បានលោតចុះមុនគេ ក្រោយពីពិនិត្យរួចមកក៏ឃើញមានបែកក្បាល បាក់ដៃ និងបាក់ជើងថែមទៀត។ រីឯស្ត្រីទី២ដែលលោតក្រោយគេនោះមានឈ្មោះថា Septiany Parubak ដែលមានអាយុ២៨ឆ្នាំ ហើយក្រោយពីពិនិត្យមើលសាកសពក៏ឃើញមានបែកក្បាល បាក់ដៃ និងបាក់ជើង ដូចបងរបស់គាត់ផងដែរ។


ក្រោយពេលកើតហេតុប៉ូលិសក៏បានចម្លើយខ្លះៗពីបងប្រុសស្ត្រីទាំងពីរខាងលើ ដោយគាត់បានរៀបរាប់ថាអ្នកទាំងពីមានជំងឺជាប់ខ្លួនដូចគ្នា ហើយការព្យាបាលរយះពេល៨ឆ្នាំចុងក្រោយនេះហាក់បីដូចជាគ្មានប្រសិទ្ធិភាពទាល់តែសោះ ជំងឺរបស់ពួកគេទាំងពីរទាក់ទងផ្លូវចិត្តតែម្តង ហើយរឿងដែលនឹកស្មានមិនដល់មួយទៀតនោះគឺម្តាយរបស់ពួកគេទាំងពីរក៏មានជំងឺផ្លូវចិត្តនេះដូចគ្នា តែបានស្លាប់បាត់បង់ជីវិតទៅហើយចាប់តាំងពីសម្រាលបានកូនពៅ(ដែលទើបតែបានស្លាប់នេះ) មកម្ល៉េះ។


ជនរងគ្រោះទាំងពីរនាក់ក៏ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Sartika Asih ផងដែរ តែដោយសារស្ថានភាពរបួសនេះធ្ងន់ធ្ងរពេក ទើបមិនអាចសង្គ្រោះជីវិតបាន ប្រហែលជាពួកគេទាំងពីរស្លាប់តាំងពីនៅកន្លែងកើតហេតុមកម្ល៉េស។ ក្នុងនោះផងដែរមុនពេលដែលពួកគេរៀបលោតសម្លាប់ខ្លួនក៏បានមនុស្សជាច្រើនបានស្រែកអង្វរពួកគេទាំងពីរ ទាំងនិយាយពាក្យលួងលោមជាច្រើនថា រឿងអ្វីក៏អាចដោះស្រាយបានដែរ កុំយកវិធីនេះមកដោះស្រាយវាមិនល្អទេ ជាពិសេសធ្វើឲ្យក្រុមគ្រួសាររបស់អ្នកនឹងមានការសោកសៅអស់មួយជីវិតផងដែរ តែពួកគេបានគិតទុករួចហើយ មិនអាចថយក្រោយបានទេ ទើបកូនស្ត្រីបងលោតចុះមុនតែម្តងទៅ។





ប្រភព​៖ www.medantalk.comហាមលួចចម្លងអត្ថបទពីគេហទំព័រយើងខ្ញុំ
រក្សាសិទ្ធដោយ៖ Post Komsan