Loading...

សង្វែកណាស់លោកអើយ! ឡានបុកនារីម្នាក់ស្លាប់ មុនថ្ងៃរៀបការមួយថ្ងៃ!

Loading...
នៅពេលដែលគ្រប់គ្នាបានដឹងរឿងបុរសម្នាក់នេះ ពិតជាគួរឲ្យសោកសង្វេក និងអាណិតទៅដល់គូរស្នេហ៍ មួយគូរនេះណាស់ ព្រោះនារីម្នាក់នេះត្រូវបានឡានបុកស្លាប់ មុនថ្ងៃរៀបការមួយថ្ងៃ ចុះហេតុអ្វីបានជាព្រហ្មលិខិតកាចសាហាវយ៉ាងនេះ ដោយបំបែកពួកគាត់ទាំងពីរនាក់ទៅវិញ បន្សល់ទុកតែម្ខាងឲ្យនៅអាលោះអាល័យជាទីបំផុតបែបនេះ។


តាមប្រភពគេហទំព័រ www.thethainews.net បានបញ្ជាក់បន្ថែមទៀតថា ពេលនោះបុរសម្នាក់ដែលត្រូវបានសង្សាត្រូវបានបុកនោះបានស្រែកទ្រហោរយំយ៉ាងខ្លាំងដោយបានរៀបរាប់ថា ហេតុអ្វីអូនគេងយូរយ៉ាងនេះក្រែងអូនសន្យាថារៀបការជាមួយបងនៅថ្ងៃស្អែកនោះអី ងើបឡើងអូនកុំដេកយូរពេក ថ្ងៃស្អែកយើងនឹងបានរៀបការជាមួយគ្នាហើយ ប្រយ័ត្នរៀបចំសម្លៀកបំពាក់ និងតុបតែងអត់ទាន់ណាអូន។


មួយវិញទៀតបុរសខាងលើបន្ថែមទៀតថា ក្រែងអូនសន្យាថានឹងរស់នៅជាមួយបងអស់មួយជីវិតនោះអី ហើយមួយទៀតអូនសន្យាថានឹងបង្កើតកូនឲ្យបងបានច្រើនៗនោះអី ព្រោះអូនមានគ្នាច្រើនដើម្បីឲ្យផ្ទះយើងអ៊ូរអរនោះអី តែពេលនេះម៉េចក៏អូនក្បត់សន្យាអស់ទៅហើយ មិនត្រឹមតែប៉ុណ្ណោះពេលនេះបងបាត់បង់អូនទៀត។ តើពិភពលោកនេះហេតុអ្វីចង្អៀតម្ល៉េស គ្រាន់តែរក្សាទុកមនុស្សដែលខ្ញុំស្រលាញ់ម្នាក់មិនបានផង។