Loading...

ពិតជាសាហាវខ្លាំងណាស់! ខ្មាន់កាំភ្លើងបាញ់សម្លាប់ស្រ្តីម្នាក់ជាកម្មការិនីចំនួន៣គ្រាប់ (មានវីដេអូ)

Loading...
(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណជិត៣ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិ ជ្រៃកោង សង្កាត់ ចោមចៅ ខណ្ឌពោធិសែនជ័យ មានករណីខ្មាន់កាំភ្លើងបាញ់ចំនួន៣គ្រាប់សម្លាប់ស្រ្តីម្នាក់ឈ្មោះ ស៊ីម មានអាយុ២៥ឆ្នាំ មានមុខរបរជាកម្មការិនី រោងចក្រកាត់ដេរ ស្នាក់នៅបណ្តោះអាសន្ន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចំណែកស្រុកកំណើតនៅឯខេត្តតាកែវ។


លោក អធិការខណ្ឌពោធិ៍សែនជ័យ យឹម សារ៉ាន់ បានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧នេះថា ករណីនេះបើតាមការសួរនាំ និងសន្និដ្ឋានជាជំហានដំបូង គឺកើតឡើងដោយសារតែទំនាស់ពាក្យសម្ដី នៅកន្លែងកើតហេតុផ្ទាល់តែម្ដង។ បើតាមលោកអធិការខណ្ឌ ពេលនេះកម្លាំងនគរបាល ជំនាញ កំពុងស្រាវជ្រាវយ៉ាងដុតដៃដុតជើង លើកករណីមួយនេះបន្ដទៀត។

ចំពោះភិនភាគជនសង្ស័យនោះគឺ ជិះម៉ូតូចំនួនពីគ្រឿង ម៉ាកសង់ពណ៌ខ្មៅមួយ និងម៉ាក Scopy ពណ៌សរមួយគ្រឿង ជនសង្សយ័មានគ្នាចំនួនបួននាក់ មាឌធំៗសំបុលខ្មៅៗ។


បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានគ្នាចំនួនប្រាំនាក់ប្រុសពីរនាក់ស្រីបីនាក់ បានចេញពីក្លឹប មីតណាយ ដោយជិះម៉ូតូពីរគ្រឿង ដោយម៉ូតូខូចមួយគ្រឿងក៏បណ្ដើរមកធ្វើនៅចំណុចកើតហេតុ។ នៅពេលដែលជាងកំពុងធ្វើម៉ូតូ ក៏ស្រាប់តែមានម៉ូតូពីរគ្រឿង ម៉ាក់សង់ ពណ៌ខ្មៅមួយគ្រឿង Scopy មួយពណ៍សរមួយគ្រឿង មានគ្នាចំនួនបួននាក់ (ប្រុស) បានឈប់ម៉ូតូនៅមុខតូបក្បែរកន្លែងកើតហេតុ ហើយបានទិញ ទឹកស្ទីងមួយដប នៅពេលនោះជនរងគ្រោះគ្រាន់តែនិយាយថាឈប់ម៉ូតូខាងនោះមើលមកខាងនេះធ្វើអ្វី បន្ទាប់ក្រុមជនសង្ស័យក៏បានដកកាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាក បាញ់ទៅលើជនរងគ្រោះចំនួន៣គ្រាប់បណ្ដាលឲ្យជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ រួចហើយក្រុមជនសង្សយ័ក៏បានជិះម៉ូតូរត់គេចខ្លួន ចេញទៅទិញខាងកើតបាត់តែម្ដង៕