Loading...

ពិតជារំភើបហួសពីការស្មាន! មេត្តាជួយស៊ែរនូវទឹកចិត្តចេះចែករំលែកគ្នារបស់បងប្អូនខេត្តស្ទឹងត្រែង ជូនកងទ័ពរបស់កម្ពុជាផង (មានវីដេអូ)

Loading...
បើក្រឡេកមើលរូបភាព ព្រមទាំងវីដេអូប៉ុន្មាននាទីនេះ ពិតជារំភើបចិត្តយ៉ាងខ្លាំង ដែលមានបងម្នាក់ឈ្មោះ
Bunny Ay គាត់បានបង្ហោះក្នុង Facebook របស់គាត់ ហើយត្រូវបានគេចែកចាយតគ្នា ដល់ទៅរាប់ពាន់នាក់ឯណោះ នូវទឹកចិត្តរបស់បងប្អូននៅក្នុងខេត្តស្ទឹងត្រែងរបស់យើង ដោយគាត់បាននាំគ្នាយកចែក របស់ញុាំ ផ្លែឈឺ ព្រមទាំងរបស់ផ្សេងៗទៀត ជូនកងទ័ពរបស់កម្ពុជាយើងដែលកំពុងតែបំពេញភារៈកិច្ចជូនជាតិមាតុភូមិ។ នេះពិតជាទឹកចិត្តដ័ប្រពៃណាស់បើទោះពួកគាត់មានតិចក្តី ច្រើនក្តី ក៏ពួកគាត់បានបង្ហាញនូវក្តីស្រលាញ់ពិតប្រាកដជូនកងទ័ពយើងដែរ នេះសបញ្ជាក់ផងដែរថាខ្មែរយើងពិតជាមានចិត្តស្រលាញ់គ្នាមែន ជាពិសេសអ្នកដែលលះបង់ជូនជាតិ រឺតតែធ្វើឲ្យពួកគាត់គោរពស្រលាញ់ថែមទៀត។








គួរបញ្ជាក់ឡើងវិញផងដែរថា កាលពីម្សិលមិញថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធាពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្សរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋម​ន្រ្តីនៃកម្ពុជា បានថ្លែងថា កងទ័ពនឹងសម្ភារៈសឹកត្រៀមបញ្ជូនបន្ថែមទៀតនៅម៉ោងប្រមាណ ៧យប់នេះទៅព្រំដែនកម្ពុជា-ឡាវ ដើម្បីកំចាត់កងទ័ពឈ្លានពានរបស់ឡាវ ចេញពីទឹកដីរបស់កម្ពុជា។


នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបញ្ជាក់យ៉ាងច្បាស់ៗថា «នៅម៉ោងប្រមាណ៧យប់នេះ កងទ័ពនិងសព្វាវុធរបស់កម្ពុជា បានបញ្ជូនបន្ថែមទៀតទៅកាន់ ព្រំដែនកម្ពុជា-ឡាវ ដើម្បីកំចាត់កងទ័ពឈ្លានពានរបស់ឡាវ ចេញពីទឹកដីរបស់កម្ពុជា តាមអនុសាសន៍ដ៏ខ្ពស់ខ្ពង់របស់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ដើម្បីការពារបូរណភាពទឹកដីរបស់ខ្មែរយើង ដោយមិនឲ្យសត្រូវមកយកដីរបស់កម្ពុជាមួយមីលីម៉ែត្រឡើយ​»។


សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱសានវាទចុងក្រោយ នៃការដកទ័ពឡាវចេញពីទឹកដីខ្មែរឱ្យផុតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះជាកំហិត។ សម្ដេចតេជោបានបញ្ជាក់ថា កម្ពុជាមិនត្រូវការដីប្រទេសជិតខាងណាមួយចំអាមឡើយ ហើយប្រទេសជិតខាងដាច់ខាតមិនអនុញ្ញាត បំពានលើកម្ពុជាមួយចំអាមនោះដែរ៕