Loading...

លុចស៊ីស៥៧០ បត់ភ្លើងស្តុបត្រូវម៉ូតូបុកពេញទំហឹង ខូចផ្នែកខាងមុខធ្ងន់

Loading...
បន្ទាយមានជ័យ ៖ រថយន្តលុចស៊ី៥៧០ ខណៈបត់ភ្លើងស្តុបបានប៉ះជាមួយម៉ូតូមួយគ្រឿង បណ្តាលរថយន្តខូចផ្នែកខាងមុខធ្ងន់ ឯអ្នកជិះម៉ូតូរបួសស្រាល នាវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភ្លើងស្តប់ផ្លូវបំបែកជាបួន ស្ថិតភូមិ.សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។


មន្ត្រីនគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យប្រាប់ថា ៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺរថយន្តលុចស៊ី៥៧០ពាក់ស្លាក់លេខភ្នំពេញ 2AJ-6777 ដែលគេបានស្គាល់អ្នកបើកបរនិងជិះជាប្តីប្រពន្ធអាជីវករ រស់នៅក្រុងសិរីសោភ័ណ បើកបររថយន្តក្នុងទិសដៅពីកើតមកលិចបំណងបត់ទៅត្បូង ស្រាប់តែអ្នកជិះម៉ូតូម៉ាកហុងដា ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខបន្ទាយមានជ័យ 1E-3127 បានបើកបរក្នុងទិសដៅបញ្ច្រាសទិសពីលិចទៅកើតក្នុងល្បឿនលឿន ជ្រុលទៅបុកពេញទំហឹង បណ្តាលអោយរថយន្តលុចស៊ីសខូចខាតផ្នែកមុខចំហៀងខាងស្តាំធ្ងន់ធ្ងរ និងម៉ូតូខូចផ្នែកខាងមុខផងដែរ និងអ្នកបើកបររបួសស្រាល។


មន្ត្រីនគរបានបញ្ជាក់ថា៖ មូលហេតុដែលគ្រោះថ្នាក់កើតឡើង គឺបង្កមកពីភាគីម៉ូតូបើកបររំលោភភ្លើងស្តុបដោយខុសច្បាប់ ហើយទៅបុករថយន្តដែលកំពុងបត់ពេញទំហឹង បណ្តាលរបួសស្រាល តែខូចខាតរថយន្តស៊េរីទំនើបមួយចំហៀងខាងស្តាំ ម៉ូតូខូចផ្នែកខាងមុខធ្ងន់ ត្រូវបានយកទៅដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕




ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ-General Commissariat of National Police