Loading...

សូមមេត្តាជួយស៊ែរដើម្បីឲ្យមានការប្រុងប្រយ័ត្នផង! ក្មេងតូចម្នាក់ភ្លាត់ស្លៀតធ្លាក់ចូលក្នុងអាងទឹក (មានវីដេអូ)

Loading...
ក្មេងតូចៗភាគច្រើន នរណាៗក៏ដឹងដែរថាពួកគាត់ចូលទឹកលេងទឹកខ្លាំងណាស់ ដូចនេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់មែនទែន បើសិនជាយើងធ្វេសប្រហែសតែបន្តិច ពួកគាត់អាចជួបការលង់ទឹកស្លាប់បាន។ ជាក់ស្តែងដូចក្នុងវីដេអូនេះអញ្ចឹង មិនដឹងជាក្រុមគ្រួសារគាត់ទៅណាទេ ទើបបណ្តោយឲ្យចេញក្រៅលេងទឹកយ៉ាងយូរដែលក្មេងម្នាក់នេះបើគិតទៅនៅតូចមែនទែន ដែលមិនគួរណាទុកគ្នាឲ្យដើរចេញដូចនេះសោះ។


បើតាមរយះវីដេអូនេះបង្ហាញថា ដំបូងឡើយគាត់យកដៃគាត់លូកលេងទឹកធម្មតាទេ តែគាត់មិនអស់ចិត្តវៀរទៅ វិញទៅមកនៅមាត់អាងទឹកនោះតែម្តង ដែលជាហេតុធ្វើឲ្យគាត់ភ្លាត់ជើងធ្លាក់ចុះទៅក្នុងអាងនេះតែម្តងទៅ ហើយមួយសន្ទុះក្រោយមកក៏ឃើញមានក្មេងប្រុស និងស្ត្រីម្នាក់បានមកដល់ ទើបស្រង់ក្មេងតូចនេះឡើង តែមើលទៅក្មេងតូចម្នាក់នេះឡើងទន់ដៃ ទន់ជើងបាត់ទៅហើយ មិនដឹងជានៅរស់រឺស្លាប់ទេ តែទោះជាយ៉ាងណាសូមអាណាព្យាបាលគ្រប់រូបមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ផង ដើម្បីជៀសផុតនូវរឿងសោកសៅអស់មួយជីវិត។