Loading...

ចោរមកទៀតហើយ​! ម្តងនេះចូលផ្ទះឯកឧត្តម ត្រាំ អ៊ីវតឹក ទល់មុខផ្ទះឯកឧត្តម ខៀវ កញ្ញារិទ្ធ តែលើកនេះអ្នកយាមអត់ទាន់ដេកទេ ហើយចោរនោះក៏...

Loading...
ចោរមកទៀតហើយ! ចោរទាំងនេះពិតជាក្លាហ៊ានមែន ដោយចូលផ្ទះប៉ះសុទ្ធតែឯកឧត្តម ដោយមិនខ្លោចអ្វីសូម្បីតែបន្តិ ហើយក្នុងនោះផងដែររដ្ឋមន្ត្រីក្រសួងព័ត៌មានគឺឯកឧត្តម ខៀវ កញ្ញារិទ្ធ បានអោយដឹងនៅលើ Facebook ថាកាលពីយប់មិញនេះថា ផ្ទះរបស់លោក ត្រូវបាននីនចាផ្លោះចូល ហើយចង់ទៅសាកល្បងផ្លោះចូលផ្ទះរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺឯកឧត្តម ត្រាំ អ៊ីវតឹក ថែមទៀតផង ដោយផ្ទះរដ្ឋមន្ត្រី២រូបនេះនៅទល់មុខគ្នាតែម្តង។ នេះមិនមែនជាលើកទី១ឡើយ ដែលផ្ទះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានចោរផ្លោះចូល។


ឯកឧត្តម ខៀវ កញ្ញារិទ្ធ បានរៀបរាប់បន្ថែមទៀតថា៖ “យប់នេះនីនចាផ្លោះរបងចូលផ្ទះខ្ញុំទៅសាកល្បងចូលផ្ទះ ឯកឧត្តម ត្រាំ អ៊ីវតឹក ទល់មុខផ្ទះខ្ញុំម្តង តែចំអ្នកយាមអត់ដេកក៏ត្រូវមួយកាំបិតរយះជើងរត់ផ្លោះចេញហើយគ្នាវាគ្រាហ៍គេចផុត ។ ជួយរកមើលអ្នករយះជើងផង ។” គួរបញ្ជាក់ផងដែរថា កាលពីលើកមុន ចោរបានលួចចូលផ្ទះរបស់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រូបនេះខណៈពេលដែល អ្នកយាមដេកលក់ និងបានលួចយកទូរសព្ទ័ដៃរបស់អ្នកយាមផងដែរ៕