Loading...

ប៉ាប៉ា ហេតុអ្វីប៉ាស្លាប់ចោលកូនដោយមិនបានលាមួយម៉ាត់សោះអញ្ចឹង? តើពាក្យដែលប៉ាសន្យាទៅណាហើយ?

Loading...
កាលពីព្រឹកមិញនេះតាំងពីម៉ោងប្រហែលជា៥ភ្លឺ មានសារដ៏ក្រៀមក្រំបំផុតពីម្ចាស់ Facebook មួយមានឈ្មោះថា Chheun Srey Vin ដែលពេលអ្នកមួយចំនួនអានហើយប្រាកដជាស្រក់ទឹកភ្នែកអាណិតឪពុករបស់គាត់ ព្រមទាំងគាត់ជាក់ជាមិនខាន ព្រោះក្នុងសារនោះបង្កប់នូវអត្ថន័យដែលមានអស់អាល័យទាល់តែសោះពីកូនចំពោះឪពុករបស់ខ្លួនដែលបានស្លាប់ចោល ជាពិសេសរឿងរ៉ាវដែលបានសន្យាជាមួយកូនប្រែទៅជារលាយសាបសូន្យអស់ នៅក្នុងសារនោះមានអត្ថន័យជាច្រើនទៀតដែលបានរៀបរាប់ដូចខាងក្រោមនេះ៖


ពុកក្រោកឡើងណាពុកណាពេលនេះមេឃភ្លឺហើយណាពុក ពុកមិនដែលគេងដល់ស្មាលនឹងទេណាពុកពុកក្រោកពិសាបបរណាពុកកុំគេងហើយពុកកុំគេងយូរចឹងអីពុកឆាប់ក្រោកឡើងភ្លាមមកណាពុកកូនៗរបស់ទាំងអស់អស់ពីបាក់ចិត្តណាស់ព្រោះបារម្មណ៍កូនសូមអង្វរ។ពុកសន្យាជាមួយកូនពុកនិងមើលកូនរៀនទាល់តែចប់ឆ្នាំទី4ហើយឥឡូវនេះកូនស្រីរបស់ពុករៀនបានឆ្នាំទី2ហើយណាពុកពុកឆាប់ក្រោកឡើងពុកត្រូវនៅមើលកូនទទួលសញ្ញាប័ត្រនិងមានការងារធ្វើសិនពុកសន្យាជាមួយកូនហើយតែហេតុអ្វីពុកនៅចាំកូនតែ2ឆ្នាំទៀតអត់បានសោះចឹង។


ពាក្យលារបស់ពុកតែមួយម៉ាត់សោះហេតុអុីពុកមិនបានប្រាប់កូនសោះពុកប្រាប់ថាពុកស្រលាញ់នោះហេតុអី​​​ពុកទៅលឿនយ៉ាងបែបនេះកូននិងម៉ែធ្វើចិត្តអត់បាននោះទេផ្ទះរបស់យើងតចង្រ្កាន់បាយខាងក្រោយជីតរួចហើយពុកឆាប់ក្រោកឡើងភ្លាមមកណាពុក។ពុកកុំទៅ​ចោលកូនស្រីម្នាក់នេះអីណាពុក