Loading...

បងសោកស្តាយណាស់ មិនគួរណាអូនស្លាប់ចោលបងជាមួយរឿងដែលនឹកស្មានមិនដល់បែបនេះសោះ

Loading...
ការបាត់បង់គឺជាភាពសោកសៅមួយដែលគ្មាននរណាម្នាក់ចង់បាននោះទេ ហើយម្នាក់ៗក៏គ្មានបំណងធ្វើវាឲ្យបាត់បង់នោះដែរ តែមានរឿងខ្លះវាបានកើតឡើងដោយហេតុផលផ្សេងៗពីគ្នា ដោយគ្មាននរណាម្នាក់នឹកស្មានដល់។ ជាក់ស្តែងដូចក្នុងសាច់រឿងខាងក្រោមនេះ ធ្វើឲ្យបុរសជាប្តីមានការសោកសៅជាខ្លាំងនៅពេលបាត់បង់ភរិយាជាទីស្រលាញ់នូវរឿងហេតុដែលនឹកស្មានមិនដល់ ក្នុងនោះមានដំណើររឿងមកពី...


ភរិយា !! បានខល មករកស្វាមីនៅ កន្លែងធ្វើការ ដែរនៅម្នាក់ មួយកន្លែង!
«ភរិយា» និយាយ ៖ បងៗ…យប់នេះ បងមកទទួលអូនបានអត់?
«ស្វាមី»និយាយ ៖ ស្អី! ទៀតហើយ ឃើញតែជិះ ម៉ូតូឌុបមកវិញតែខ្លួនឯងរាល់យប់សេាះ! ថ្ងៃនេះនឹកម៉េច បានជាឲ្យបងទៅទទួលវិញ?


«ភរិយា»និយាយ ៖ ព្រេាះយប់នេះ! អូនមានអ្វីសំខាន់ ឲ្យបងហ្នឹងណា បានជាអូនឲ្យបង មកទទួល! បើអញ្ចឹងចាំអូនរងចាំបង មកទទួល នៅម្ដំុកន្លែងអូនធ្វើការណា!!

«ស្វាមី» និយាយ ៖ ការងារ បងរវល់ណាស់ !អូយ! ធុញដល់ហើយ…. Ok ! Ok! អញ្ចឹងចាំប្រហែល 1មោ៉ងទៀត ចាំបងទៅទទួល!

« ក្រោយពី និយាយគ្នារួច ស្វាមី ក៏បានបិទទូរស័ព្ទដៃរ ដោយអារម្មណ៍មិនល្អ ដែរ ធុញ! នឹងភរិយា ខលមករំខានពេលដែរ កំពុងធ្វើការ»


ក្រោយពីហ្នឹង! ពេលវេលា កន្លងមកប្រហែលជាង2ម៉ោង!!
ស្វាមីចេញពីធ្វើការ បើកឡានទៅម្ដុំៗ កន្លែងភរិយាខ្លួនធ្វើការ តែមិនឃើញនាង នៅរងចាំ !

ស្វាមីនាងក៏គិតថានាង ប្រហែលជាចាំយូរពេក មិនឃើញមក ក៏ត្រឡប់មកផ្ទះវិញដោយខ្លួនឯងហើយ!!

ហើយស្វាមីក៏បើកឡានមកដល់ផ្ទះ ពេលមកដល់ផ្ទះ ស្វាមីមានអារម្មណ៍ ប្លែកៗ ពេលដែរឃើញមនុស្សម្នាជាច្រើន នៅផ្ទះរបស់ខ្លួន !!


នៅក្នុងពេលនេាះ ម្ដាយក្មេករបស់គេ ក៏ដើរមករក ទាំងទឹកភ្នែកហូរ មិនឈប់ ហើយ អួលដើមករ! និយាយទៅកាន់កូនប្រសារ!

«ម្ដាយក្មេក» និយាយ ៖ តើ ឯង មកពីណា? ដឹងអត់ ថាប្រពន្ធឯង «ត្រូវចោរ រំលោភ ហើយសម្លាប់»
មុនពេលហ្នឹង បន្ដិច ប្រពន្ធឯង បានខលរកប្រាប់មែ៉ ថាឯងទៅទទួលនាង!
តែវាហួសពេលហើយ សេចក្ដីស្លាប់ទៅទទួលនាងមុនឯងទៀត!


ស្វាមី ដួលទាំងឈរ តក់ស្លុត នឹងសោកស្ដាយ នៅអ្វីដែរខ្លួនគេមិនទទួលខុសត្រូវ !!
ដោយសារខ្លួនបានបិទទូរសព្ទ័ដៃ !! ដោយ ធុញនឹងភរិយាខល រកខ្លាំងពេក!!
ពេលនេាះ ខ្លួនគេ បានបើកទូរសព្ទ័វិញ ! ក៏មានសារចូលមក 3សារ!
សារទី1!ប្ដី..សំលាញ់ ហេតុអ្វី បងមកទទួលអូនយូរម្លេះ?


សារទី2!អូនគ្មានអ្វីជូនបងទេ..យប់នេះ តែអូន ចង់រំលឹកបង ថា..ថ្ងៃនេះជាថ្ងៃគ្រប់ខួប យើងបាន រៀបការជាមួយគ្នា ហ្នឹងណា ប្ដីសំលាញ់!!

សារទី3! ប្ដីសំលាញ់….អូនខ្លាចណាស់ មានមនុស្សប្រុសម្នាក់ មកឈរក្បែរអូន អូនភ័យណាស់បង ឆាប់មកទទួលអូនលឿនៗបង!


ពេលហ្នឹងទឹកភ្នែករបស់កូនប្រុស ដើមទ្រូងប្រាំហាត្រ ក៏ហូរ ដូចទឹកស្ទឹង យំបោកខ្លួនបោកប្រាណ!
ដែរបណ្ដោយឲ្យនាង នៅចាំតែម្នាក់ឯង ជាង2ម៉ោង! ….រហូតដល់នាងជួបរឿងអាក្រក់យា៉ងនេះ!!

បញ្ចាក់ ៖ យើងអាចមាន ពេលវេលា នឹង ការងារ នឹងមិត្តភក្រ័ ឬអ្វីផ្សែងៗ បានច្រើន!!


តែសូម «កុំភ្លេច» យកចិត្តទុកដាក់ នឹងឲ្យតម្លៃ មនុស្សដែរយើងស្រឡាញ់ ហើយគេក៏ស្រឡាញ់យើង!!
ជាពិសេស ក្រុមគ្រួសារយើង ដែរមានជីវិតរស់នៅ កុំឲ្យគ្រប់យ៉ាង វាហួសពេលទៅហើយ!!
«ទើបមកប្រាប់ថាស្ដាយក្រោយ»

រូបខាងលើជារូបតំណាង

ប្រភព: Athai Land