Loading...

សុខចិត្តអោបខ្នើយ មិនអោបអ្នកផ្សេង! មានមិត្តភ័ក្តិសួរថាហេតុអ្វីមិនអោបនារីៗ អត់លុយធីបអោយគេមែន? តែពេលដឹងការពិតទើបយល់ថាបុរសម្នាក់នេះជាមនុស្សយ៉ាងម៉េច

Loading...
មានមនុស្សស្រីជាច្រើនតែងតែគិតថា នៅពេលដែលបុរសៗទៅកម្សាន្តនៅក្នុងបន្ទប់ KTV ប្រាកដជាយកនារីៗផ្សេងមកអោបដើម្បីកំដរអារម្មណ៍ជាក់ជាមិនខាន មិនត្រឹមតែប៉ុណ្ណោះតែងតែគិតថានឹងមានអោយលុយធីបច្រើនៗទៀតផង ហើយមួយវិញទៀតអាចប្រាកដជាមានលួចលាក់ស្នេហាជាលក្ខណៈជ្រាលជ្រៅថែមទៀតផង ចំណែករឿងមួយវិញទៀតក៏គិតថាអ្នកខ្លះអាចយកនារីៗធ្វើការនៅ KTV ជាសង្សារ រឺក៏ប្រពន្ធចុងក៏មានដែរ។


តែជាក់ស្តែងមិនដូចជាមនុស្សស្រីមួយចំនួនខាងលើគិតនោះទេ ដោយមិនមែនបុរសទាំងអស់សុទ្ធតែដូចអ្វីដែលស្ត្រីខាងលើគិតឡើយ ពេលខ្លះទៅ KTV គឺដើម្បីបំបាត់ទុក្ខ ក៏ដូចជាការនឿយហត់ការងារផ្សេងៗ វាមិនមែនអោយតែទៅ KTV សុទ្ធតែទៅអោបស្រីនោះដែរ។ ក្នុងនោះបងប្រុសម្នាក់ឈ្មោះ Will Pheng ក៏បានសម្តែងនូវអារម្មណ៍ពិតរបស់គាត់ក្នុង Facebook ដែលស្តាប់មើលទៅបើអ្នកណាបានគាត់ជាស្វាមីពិតជាសំណាងហើយ ក្នុងនោះគាត់បានរៀបរាប់ប្រាប់ថា៖


មានfriendខ្លះសួរខ្ញុំថា អង្គុយតែឯងមកពីអត់លុយអោយធីបស្រីមែន? ខ្ញុំឆ្លើយថាលុយមាន តែខ្ញុំសន្សំលុយនោះទុកការប្រពន្ធទេ លុយខំប្រឹងរកមិនមែនយកទៅអោយស្រីផ្សេងងាយៗនោះទេ ហើយទៅអោបស្រីដែលខ្ញុំអត់ស្រលាញ់ ក៍ខ្ញុំទៅមិនរួចដែរ៕