Loading...

បែកគ្នាត្រឹមតែ២ឆ្នាំគត់ ម្តាយរបស់ខ្ញុំបែរជាមិនស្គាល់ខ្ញុំ! តើអ្នកណាគេដែលជួបរឿងហួសចិត្តដូចរូបខ្ញុំទេ? ពេលនេះខ្ញុំលែងមានម៉ាក់ហៅទៀតហើយ

Loading...
វាពិតជារឿងដែលគួរឲ្យសោកស្តាយបំផុតចំពោះប្អូនស្រីម្នាក់ឈ្មោះ Chet Nary ដែលគាត់បានរៀបរាប់សារក្នុង Facebook របស់គាត់យ៉ាងតក់ស្លុតបំផុតកាលពីម្សិលមិញ ដែលជារឿងនឹកស្មានមិនដល់ទាល់តែសោះ ថាគ្រាន់តែរយះពេល២ឆ្នាំសោះ ម្តាយរបស់គាត់បែរជាមិនស្គាល់គាត់ទៅវិញ ក្នុងនោះប្អូនស្រីខាងលើបានរៀបរាប់នូវសារដ៏រន្ធត់ និងខ្លោចផ្សាបំផុតដែលគាត់ស្ទើរតែមិនគួរឲ្យជឿថាម្តាយបង្កើតរបស់គាត់ អាចធ្វើរឿងនេះដាក់គាត់ទៅរួច។



#ម្តាយឯណាមិនស្រលាញ់កូន?
គឺម៉ាក់ខ្ញុំ
ជួបម្តាយ ម្តាយធ្វើជាមិនស្គាល់កូន 😓
ម៉ាក់ប៉ាខ្ញុំបែកបាក់គ្នាតាំងពីខ្ញុំនៅតូច ម៉ាក់ចេញពិខ្ញុំមកនៅភ្នំពេញ😓ប៉ាក៏យកប្រពន្ធថ្មី 😓 ខ្ញុំរស់នៅជាមួយយាយខ្ញុំតាំងពីប៉ាម៉ាក់បែកគ្នា 💔 ពេលម៉ាក់មកលេងផ្ទះខ្ញុំមិនស្គាល់ម៉ាក់ទេ ខ្ញុំហៅគាត់ថាមីង😓 គាត់ធ្វើការនៅភ្នំមែនតែយាយប្រាប់ថាគាត់មិនដែរផ្ញើលុយអោយទេ (អោយតិចតួចបំផុត បើសុំពីយាយពេលនៅជាមួយ នឹងគាត់សុំពីយាយ) ខ្ញុំមិនបានតូចចិត្តទេព្រោះគិតថាគាត់លំបាក ពេលរៀនទី5 ទី6 យាយខ្ញុំគាត់ខំធ្វើស្រែចំការដើម្បីអោយលុយខ្ញុំទៅរៀន ព្រឹកប្រលឹមចេញទៅបាត់ យប់ងងឹតទើបបានចូលផ្ទះ មួយថ្ងៃទៅមួយថ្ងៃខ្ញុំសឹងតែមិនបានជួបមុខយាយខ្ញុំទេ ពេលខ្លះគាត់ត្រឡប់មកវិញយប់ ខ្ញុំដេកលក់បាត់ទៅហើយ 😓 នៅម្នាក់ឯងរាល់ថ្ងៃ មានពេលខ្លះមេឃខ្ញុំអង្គុយមាត់ជណ្តើរនឹកដល់ម៉ាក់ហើយគិតថាពេលណាម៉ាក់មកនៅជាមួយខ្ញុំដូចគេ?😓រហូតដល់ខ្ញុំរៀនថ្នាក់ទី8 យាយខ្ញុំបានទិញចំការនៅឆ្ងាយហើយខ្ញុំត្រូវនៅជាមួយតា ពេលខ្លះនៅជាមួយពូ ពេលខ្លះក៏នៅម្នាក់ឯង ពេលខ្លះខ្ញុំខ្លាចខ្ញុំហៅគេទៅដេកជាមួយ😓 ពេលខ្លះគេមិនមកខ្ញុំក៏ទៅដេកផ្ទះគេ។


ពេលទៅដេកផ្ទះឃើញគ្រួសារគេកក់ក្តៅគេមានប៉ាម៉ាក់នៅជាមួយគេ😓 ខ្ញុំច្រណែនគេចង់មានប៉ាម៉ាក់នៅជាមួយដូចគេ រហូតដល់ថ្ងៃមួយម៉ាក់បានមកនៅជាមួយខ្ញុំ តែគាត់មួយថ្ងៃៗគាត់គិតតែនិយាយទូរស័ព្ទ មិនខ្វល់ពីកូនទេ ហើយគាត់ក៏មកធ្វើការនៅភ្នំពេញវិញ ខ្ញុំក៏ត្រូវនៅតែឯងដដែល ខ្ញុំស៊ូនៅម្នាក់ទោះបីខ្ញុំខ្លាចយ៉ាងណាក៏ដោយ ព្រោះពេលខ្ញុំនៅជាមួយគេ ខ្ញុំយំរាល់យប់ព្រោះខ្ញុំចង់បានម៉ាក់ប៉ានៅជាមួយដូចកូនគេដែរ😓😓។
ពេលខ្ញុំរៀនទី12 ពូនិងយាយខ្ញុំគាត់បានចូលលុយគ្នាទិញម៉ូតូខ្ញុំជិះទៅរៀន ហើយគាត់ក៏ទៅនៅចម្ការដូចរាល់ឆ្នាំ ហើយម៉ាក់បានមកនៅជាមួយខ្ញុំ ដល់ព្រឹកមួយគាត់បានសួរខ្ញុំថា


ម៉ាក់ ៖ មីអូនថ្ងៃនឹងទៅរៀនអត់?
ខ្ញុំ ៖ ទៅ
ម៉ាក់ ៖ ចឹងកូនឯងជិះជាមួយគេសិនទៅម៉ាក់យកម៉ូតូទៅផ្សារទិញម្ហូប។
ខ្ញុំក៏ទៅរៀនធម្មតា ពេលថ្ងៃម៉ោង11ខ្ញុំត្រឡប់មកផ្ទះវិញមិនឃើញមានអ្នកណានៅផ្ទះ ហើយបាយក៏មិនទាន់ដាំ ខ្ញុំក៏ដាំបាយច្រើនទុកអោយគាត់ដែរ ហើយម៉ោង12ខ្ញុំក៏ទៅរៀនវិញ ។ ដល់ពេលល្ងាចត្រឡប់មកផ្ទះវិញ ក៏មិនឃើញមានអ្នកណានៅផ្ទះទៀត បាយដែលដាំក៏គ្មានអ្នកហូប ហើយសួរខ្លួនឯងថា "ម៉ាក់ទៅណា?" ចាំបាត់ៗដល់ម៉ោង8ខ្ញុំក៏ដាច់ចិត្តcallទៅគាត់តែមិនចូល ចាំដល់កន្លះម៉ោងនៅតែមិនចូលទើបខ្ញុំដឹងច្បាស់ថា #គាត់រត់ចោលខ្ញុំហើយ😓ខ្ញុំគិតតែយំៗៗស្ទើតែគាំងបេះដូង ពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំព្យាយាមcallទៅគាត់រហូតតែមិនចូល ខ្ញុំបានត្រឹមប្រាប់ខ្លួនឯងថា គាត់លំបាកហើយទើបគាត់រត់ចោលខ្ញុំបែបនេះ😓ហើយក៏តាំងចិត្តថាថ្ងៃណាមួយគាត់នឹងមករកខ្ញុំវិញមិនខាន😓


លុះដល់ល្ងាចមិញខ្ញុំបានទៅផ្សារហើយមិត្តភ័ក្កខ្ញុំក៏ប្រាប់ខ្ញុំថា ( នោះម៉ាក់ណារីឯង ) ហើយគេទាញខ្ញុំទៅមើលតែខ្ញុំមិនហ៊ានទៅហើយខ្ញុំយំ ក្នុងចិត្តខ្ញុំរំភើប ភ័យ តក់ស្លុត មិននឹកស្មានថាបានជួបគាត់ ខ្ញុំបានត្រឹមដើរតាមគាត់មិនហ៊ាននិយាយជាមួយគាត់ មិត្តខ្ញុំអោយតេទៅសួរយាយថាគួរហៅគាត់អត់? យាយខ្ញុំក៏ប្រាប់អោយនិយាយជាមួយទៅ ខ្ញុំក៏ដាច់ចិត្តចូលទៅ។


ប៉ុន្តែពេលដែលខ្ញុំចូលទៅ ហៅគាត់ថា ម៉ាក់ ហើយគាត់ងាកមក ខ្ញុំអោយទូរសព្ទទៅហើយនិយាយថា យាយចង់ជួប ហើយខ្ញុំក៏យំមកអោបមិត្តខ្ញុំវិញ
ចំណែកគាត់វិញ គាត់មានតែពាក្យសួរពួកខ្ញុំថា ពីណាគេៗ គាត់នៅតែសួរដដែរៗ ហើយសួរមិត្តខ្ញុំថា កើតអី? ពីណាគេ? ហើយមិត្តខ្ញុំប្រាប់ថាណារី អ៊ំឯងនិយាយជាមួយយាយបន្ទិចទៅ តែគាត់នៅតែសួរដដែរៗថាពីណាគេ? ខ្ញុំយំកាន់តែខ្លាំងព្រោះម្តាយដែលខ្ញុំតាមរកគាត់ គាត់បែរជាមិនស្គាល់ខ្ញុំ😓😓ហើយខ្ញុំក៏យកទូរស័ព្ទពីគាត់វិញទាំងទឹកភ្នែកហូរ😓😓ហើយក៏រត់ចេញមក តែគាត់នៅតែសួរថាពីណាគេដដែរ 😓😓


បើអ្នកទាំងអស់គ្នាជាខ្ញុំតើអ្នកទាំងអស់គ្នាមានអារម្មណ៍យ៉ាងណា? ពេលដែលជួបម្តាយហើយ ម្តាយធ្វើជាមិនស្គាល់កូនបែបនេះ? 😓😓😓 បែកត្រឹមតែ2ឆ្នាំម្តាយធ្វើមិនស្គាល់កូន😓😓
ចាប់ពីពេលនេះទៅខ្ញុំគ្មានម៉ាត់ទៀតទេ ជារៀងរហូតទៅ😓😓😓