Loading...

មាន​ការភ្ញាក់​ផ្អើលជាខ្លាំង ដែលមិននឹកស្មានដល់ថា ក្រុមហ៊ុនកម្ពុជា ខេប៊្រូវ(ស្រាប៊ៀរអង្គរ) បាន​បញ្ឈប់អ្នកដឹកជញ្ជូន៧៩នាក់ ដោយគ្មានមូលេហតុ (មានវីដេអូ)

Loading...
ខេត្តព្រះសីហនុ៖ សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា បានធ្វើសន្និសីទការសែត ដែលមានបណ្តាញសារព័ត៌មានជាតិជាច្រើនស្ថាប័ណ្តក្នុងនោះរួមមាន៖ទូរទស្សន៍ វិទ្យុ កាសែត ដែលប្រារព្វធ្វើនៅថ្ងៃទី០៧ ខែសីហាឆ្នាំ២០១៧ ក្នុងទីស្នាក់ការកណ្តាល ឋិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ដែលមានសមាជិកចូលរួម ជាង៥០នាក់និងតំណាងអោយសមាជិកអ្នកដឹកជញ្ជូនចំនួន ៧៩នាក់ សព្វថ្ងៃពួកគាត់កំពុងដឹកជញ្ជូនអោយ ក្រុមហ៊ុនកម្ពុជា ខេប៊្រូវ (ស្រាប៊ៀរអង្គរ) ដែលមានទីតាំងនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។


ជាមួយគ្នានោះផងដែរ លោក ឯ សុភាស់ ប្រធានសមាគមនិងជាតំណាងអោយក្រុមអ្នកដឹកជញ្ជូន៧៩នាក់នោះ បានលើកឡើងថា៖ ការបញ្ឍប់ក្រុមអ្នកដឹជញ្ជូនភ្លាមៗយ៉ាងដូច្នេះវាត្រឹមត្រូវតាមស្តង់ដាការងាររដ្ឋនោះឡើយ ហើយមានបញ្ហាជាច្រើនចំណុចដែលបុគ្គលឈ្មោះ Saysana Thong Khamchanh ដែលជានាយកក្រុមហ៊ុនយកអំណាចតួនាទីខ្លួននិងប៉ាកពួកនិយមបុគ្គល មិនទទួលខុសត្រូវធ្វើតាមតែអំពើចិត្ត ក្នុងនោះរួមមាន៖


ទី1/ការបញ្ឈប់សមាជិកដឹកជញ្ជូនសរុប៧៩នាក់ ដោយគ្មានហេតុផល ហើយមិនបញ្ជាក់ពីកំហុសរបស់បុគ្គលម្នាក់ណាទេ។

ទី2/រថយន្តដែលក្រុមហ៊ុនបញ្ឈប់នោះមានស្តង់ដាគ្រប់គ្រាន់ បែរជាក្រុមមិនទទួលយកបន្ត ហើយរថយន្តដែលមិនមានលក្ខណៈគ្រប់គ្រាន់ គ្មានដំបូល គ្មានស្លាក់លេខ គ្មានដំបូលទ្រុង បែរជានាយកក្រុមហ៊ុនរូបនេះទទួលយកដឹកជញ្ជូនបន្ត។ ក្រោយពីបន្ទាប់បញ្ឈប់ពួកគាត់ ការដែលធ្វើដូច្នេះសម្រាប់ពួកគាត់ គឺអយុត្តិធម៌ណាស់ លោក ឯ សុភាស់ បានបន្តថា កន្លងមកម្ចាស់រថយន្តទាំងនេះបានបំពេញបែបបទរថយន្តរបស់ខ្លួនគ្រប់គ្រាន់តាមស្តង់ដាក្រុមហ៊ុន ហើយបានខ្ចីប្រាក់ពីធនាគាមកដើម្បីរកស៊ីជាក្រុមហ៊ុន។


បើក្រុមហ៊ុនធ្វើដូច្នេះវាបះពាល់ជីវភាពគ្រួសាររបស់ពួកគាត់ ការលើកឡើងរបស់បងប្អូនមិនមែនទំលាក់កំហុសដល់ក្រុមហ៊ុននោះទេ ការលើកឡើងពេលនេះគឺសំដៅទៅលើបុគ្គលតែប៉ុណ្ណោះ ដែលមានឈ្មោះ Saysana Thong Khamchanh ជាជនជាតិឡាវ ដែលជានាយកក្រុមហ៊ុនសព្វថ្ងៃ ការលើកឡើងដូច្នេះបន្ទាប់ពីលោកបានបញ្ជាអោយប្រធានឃ្លាំង ចេញលិខិតជូនដំណឹងដល់ម្ចាស់រថយន្ត ដែរចុះថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៧ និងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ហើយរម្រូវអោយម្ចាស់រថយន្តពួកគាត់ទាំងអស់បញ្ឈប់សេវាកម្មដឹកជញ្ជូនរបស់ខ្លួន កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ ដោយមិនបញ្ជាក់ហេតុផលច្បាស់លាស់។


ដោយរងនៅទង្វើអយុត្តិធម៌នេះ បានជាពួកគាត់ធ្វើសន្និសីទកាសែត ស្នើអោយមន្ត្រីគ្រប់ជាន់ថ្នាក់និងឯកឧត្តមអភិបាលខេត្តព្រះសីហនុ ជាពិសេស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជំទាវកត្តិព្រឹទ្ធបណ្ឌិត មេត្តាជួយអន្តរាគមន៍នៅបញ្ហាខាងលើនេះផង។


ពាក់ព័ន្ធបញ្ហាខាងលើនេះដែរ អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺណាមួយ ពីលោក Saysana Thong Khamchaah នាយកក្រុមហ៊ុនកម្ពុជាខេមប៊្រូវ (ស្រាប៊ៀងអង្គរ) បានទេនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ។










ប្រភព៖ www.vd7news.com