Loading...

គ្រាន់តែឃើញកាបូបតូចស្ទើរតែអស់សង្ឃឹមទៅហើយ តែស្រាប់តែបើកមើលក្នុងកាបូនោះឃើញមានរបស់មួយដែលនឹកស្មានមិនដល់ (មានវីដេអូ)

Loading...
អស់រយះពេលពីរឆ្នាំទៅហើយ ដែលសេចក្តីស្រលាញ់របស់ពួកគាត់ទាំងពីរហាក់នៅផ្អែមល្អែមដាក់គ្នាកាលពីម្សិលមិញ ក្នុងថ្ងៃខួបកំណើតប្អូនស្រីម្នាក់ឈ្មោះ Ma Li Vin នេះបើមើលតាមខ្សែវីដេអូដែលប្អូនស្រីទើបតែបង្ហោះក្នុងថ្ងៃនេះប្រហែលជាពីរម៉ោងមុននេះ។ ក្នុងវីដេអូនេះផងដែរមានសម្លេងហូរយ៉ាងខ្លាំងពីមិត្តរបស់ប្អូននៅពេលដែលប្អូនស្រីម្នាក់នេះបានបើកកាដូមួយដែលបានឃើញអ្វីដែលអស្ចារ្យដល់ប្អូនដែលឋិតនៅក្នុងកាបូបនោះ ហើយប្អូនក៏ចង់បញ្ជាក់ថា ប្អូនមិនមែនបង្ហោះដើម្បីបង្អួតគេទេ តែចង់បង្ហាញពីទឹកចិត្តរបស់ស្វាមីរបស់គាត់ដែលនៅមានសេចក្តីស្រលាញ់ដូចដើម ដោយក្នុងនោះប្អូនស្រីបានបន្ថែមនូវសារដែលមានអត្ថន័យដូចខាងក្រោមផងដែរ៖


ឆ្នាំនេះខុសពីឆ្នាំមុនព្រោះកាដូគាត់គឺកាបូបដាក់លុយដ៏តូចមួយតែអ្វីដែលនឹកស្មានមិនដល់គឺក្នុងកាបូបនោះមានលុយហេីយមានសែកទឹកប្រាក់3000$ទៀត😍ហេីយចេះធ្វេីតាមណាគេប្ដីអូនមិនដែលឃេីញណាគេអោយកដូរគ្នាចឹងទេ😫ទេីបតែឃេីញបងអែងមួយធ្វេីចឹងតែទោះយ៉ាងណាក៏អូននៅតែអរគុណបងសំរាប់ការដូរដ៏ធំសំរាប់អូននេះ🙏🏻មិនមែនផុសចង់អួតអីទេតែនេះវាជាទឹកចិត្តដែលគាត់មានចំពោះខ្ញុំហេីយអូនចង់ប្រាប់ថាអូនស្រលាញ់បងជាងកាដូបងអោយអូនទៅទៀតព្រោះពីឆ្នាំហេីយដែលពួកយេីងដេីរលេីផ្លូវរួមគ្នាមិនថាសុខរឺក៏ទុកគឺពួកយេីងតែងតែនៅជាមួយគ្នា...!!!