Loading...

ឱព្រះជាម្ចាស់អើយ! ក្មេងស្រីដែលបាត់ខ្លួនថ្ងៃមុននេះ ឥឡូវរកឃើញបានត្រឹមតែសាកសពប៉ុណ្ណោះ! មេត្តាជួយស៊ែរឲ្យសាច់ញាតិគាត់បានឃើញផង

Loading...
ឱព្រះជាម្ចាស់អើយ ពិតជាអាសូរខ្លាំងណាស់ក្មេងស្រីដែលបាត់ខ្លួនថ្ងៃមុននេះ ឥឡូវរកឃើញបានត្រឹមតែសាកសពប៉ុណ្ណោះនេះបើតាមការអះអាងពីម្ចាស់ Facebook មួយបានបង្ហោះកាលពី១៣នាទីមុននេះ​ ដោយក្នុង Facebook មួយនេះបានសរសេរបញ្ជាក់បន្ថែមថា៖ ស៊ែរ​រកសាច់ញាតិផង! ប្រទះឃើញសាកសពក្មេងស្រីម្នាក់ត្រូវគេរំលោភសម្លាប់យកថ្មសង្កត់ពន្លិចទឹកកែងស្រែនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្ត ស្វាយរៀង នា​ម៉ោង ៣ជាងថ្ងៃទី៤ខែសីហាឆ្នាំ២០១៧ ដែលជា​ស្ដ្រី​វ័យក្មេង​អាយុ១៨ឆ្នាំ​ម្នាក់ ​ជា​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ​«​Good ​Luck​»​ ។


គួរបញ្ជាក់ផងដែរថាកាលពី ថ្ងៃទៅ 03 August, 2017 មានការប្រកាស់ស្វែងរកក្មួយស្រី ពីសំណាក់ បងប្រុសឈ្មោះ មិន រី ដោយគាត់បានរៀបរាប់ថា "ខ្ញុំបាទ បានបាត់ខ្មួយស្រី ដូចរូបខាងក្រេាមនេះ គាត់បានជិះឡានតាក់សុី នៅផ្សារអូរឡាំពេជ្យ គោលដៅទៅក្រុងបាវិត ពេលបាត់ខ្លួនគាត់បាន តេ មកប្រាប់ថា តាកុងឡានបានដឹកគាត់ចូលផ្លូវលំមួយ នៅម្ដំស្រុកជីភូរ ពេលក្រោយមកក៏ តេ លេងចូលរហូតថ្ងៃ 2,08,2017 បេីបងប្អូនណាបានឃេីញដូចរូបខាងក្រោមនេះសូមទំនាក់ទំនង់មកលេខខ្ញុំបាទ 015 45 48 46 012 45 48 46 088 45 48 467 សូមបងប្អូនជួយស៊ែរផងសូមអគុណ "




















Update ៖ រឿងហេតុនោះកាលដំបូងឡើយគឺ ក្មេងស្រីដែលស្លាប់នេះគាត់ឈ្មោះ សុវណ្ណ សុខ​ម៉ា​លី​ន បាន​មក​ធ្វើការ​ជា​បុគ្គលិក​កាស៊ីណូ ហ្គូ​ដ​ឡាក់ នៅ​ក្រុង​បា​វិត បាន​រយៈពេល​១​ឆ្នាំ​មក​ហើយ កាន់​ផ្នែក​កា​មេ​រ៉ា​សុវត្ថិភាព ហើយ​បាន​ទៅ​ចូលរួម ខួបកំណើត​ក្មួយ នៅ​ខេត្តព្រះវិហារ កាលពី​ថ្ងៃ​ទី​៣១ កក្កដា ២០១៧ ហើយ​នៅ​ថ្ងៃ​ទី​២ សីហា ២០១៧ បាន​ជិះ​រថយន្ត​ពី​ខេត្តព្រះវិហារ មក​រាជធានី​ភ្នំពេញ រួច​ក៏​បាន​ជិះ​រថយន្ត​តាក់ស៊ី ពីរ​បេន​រថយន្ត​ផ្សារ​អូ​ឡាំ​ពិ​ក បន្ត​មក​កាន់​ក្រុង​បា​វិត​ដើ​ម្បើ​ចូល​ធ្វើការ​វិញ​។ ប្រភព​ដដែល​បន្ត​ទៀត​ថា ដោយ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​មក​ក្រុង​បា​វិត ហើយ​មុន​ពេល​កើតហេតុ ប្អូនស្រី​បាន ខ​ល​ទូរស័ព្ទ​មក​ម្តាយ​ថា​ខ្លួន​មក​ដល់​ជី​ភូ​ហើយ តែ​តាក់ស៊ី​ចូល​ដាក់​ម៉ូយ​តាម​ច្រក​ផ្លូវ​មួយ (​ប្អូនស្រី​ថា​ចូល​ជ្រៅ )​ នេះជាការអះអាងរបស់បុរស​ឈ្មោះ ប៉ូ​យ សុវណ្ណ អាយុ​៣៨​ឆ្នាំ ជា​ឪពុក និង​ស្ត្រី​ឈ្មោះ តឿ ស្រី​ឡូត អាយុ​៣៥​ឆ្នាំ ត្រូវជា​ម្តាយ​សព​ជន​រង​គ្រោះ​។

ក្រោយមកទៀត ប្រហែលរយះពេលមួយ​ម៉ោង​ក្រោយមក​ម្តាយ ខ​លតា​ម​ទូរស័ព្ទ​ទៅ​វិញ តែ​មិន​អាច​ទាក់ទង​បាន​។ ហើយពេលព្រឹក​ឡើង​នៅ ថ្ងៃ​ទី​៣​ ខែសីហា ក៏​ប្តឹង​សមត្ថកិច្ច​នគរបាល​ក្រុង​បា​វិត​តែ​ម្តង​ទៅ ព្រោះដោយគិតថាមិនមិនស្រួលសោះ ដោយ​ឪពុក​ម្តាយ យាយ និង​សាច់ញាតិ​មានការ​ព្រួយបារម្ភ​ក៏​នាំ​គ្នា​មក​តាម​រក​កូនស្រី ចៅ នៅ​ក្រុង​បា​វិត ជាមួយ​សមត្ថកិច្ច​។

បន្ទាប់ពី​ទទួល​បាននូវពាក្យបណ្តឹង​របស់​ក្រុម​គ្រួសារ​រួច​មក លោក​វរៈសេនីយ៍ទោ កែវ គង់ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​បាន​ដាក់​ផែនការ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ស្រាវជ្រាវ​តាម​មូលដ្ឋាន តាម​ផ្ទះ​ជួល ផ្ទះសំណាក់ និង​សណ្ឋាគារ​ទូ​ទាំង​ក្រុង​បា​វិត​ក៏​ប៉ុន្តែ​រក​មិនឃើញ​។ រហូត​ដល់​ម៉ោង​៥ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​៤ សីហា ២០១៧ ក្មេង​ឃ្វាលក្របី ពេល​ដេញ​ក្របី​ត្រលប់​ទៅ​ផ្ទះ​វិញ​ស្រាប់តែ​ប្រទះ​ឃើញ សព​មនុស្ស​ស្រី ហើម​អណ្តែត​ទឹក​ទាំង​ខ្លួន​អាក្រាត​កាយ នៅ​ក្នុង​ទឹក​អែប​ផ្លូវ​ក្បែរ​គុម្ព​រំចេក ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​មក​ពិនិត្យ​មើល​។

បើ​តាម​សមត្ថកិច្ច​ការិយាល័យ​បច្ចេកទេស​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា លទ្ធផល​នៃ​ការ​ពិនិត្យ និង​ការ​សន្និដ្ឋាន គឺជា​ករណី​រំលោភ​សម្លាប់​។ ប្រភព​បន្ត​ទៀត​ថា សព​ត្រូវ​ឃាតក រំលោភ រួច​យក​ខ្សែរឹត​ក​សម្លាប់ ហើយ​ដឹក​មក​ទម្លាក់​ចោល​នៅ​ចំណុច​កើតហេតុ​ខា​លើ អូស​សព​ទម្លាក់​ក្នុង​ទឹក​ហើយ​យក​ដុំ​ថ្ម​សង្កត់ពីលើ​ដើម្បី​បំបាត់ភស្តុតាង ក៏​ប៉ុន្តែ​ពេល​សព​ហើម​ទើប​អណ្តែត​ទឹក​ទើប​ក្មេង​ឃ្វាលក្របី​ប្រទះ​ឃើញ ម្យ៉ាង​នៅ​ចំណុច​កើតហេតុ​គឺ​ឆ្ងាយ​ពី​ផ្ទះ​អ្នកស្រុក ទើប​ជា​ឱកាស​ឧក្រិដ្ឋជន​ធ្វើ​សកម្មភាព​។

ប្រភព​ដដែល​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា អ្នក​រត់​តាក់ស៊ី បាន​ដឹក​ជន​រង​គ្រោះ​ពង្វាងផ្លូវ គឺ​ចេញពី​ផ្សារ​ជី​ភូ ទៅ​តាម​ផ្លូវលំ រួច​ដឹក​ទៅ​តាម​ខាងជើង​សាលាស្រុក​ច​ន្ទ្រា រួច​ចុះ​មក​តាម​ផ្លូវលំ​ពី​ត្បូង​មក​ជើង​វិញ​មក​តាម​សង្កាត់​បាទី ចូល​មក​ក្រុង​បា​វិត លុះ​មក​ដល់​ចំណុច​កើតហេតុ គឺ​យប់​ជ្រៅ និង​ដាច់​ពី​ផ្ទះ​អ្នកស្រុក​ស្ងាត់ ជន​បី​សាច​តណ្ហា ក៏​ឈប់​រថយន្ត​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច​រួច​យក​ខ្សែរឹត​ក​ជន​រង​គ្រោះ​សម្លាប់​តែ​ម្តង​ហើយ​បាន​បើករថយន្ត​ចូល​ទៅ​ក្រុង​បា​វិត​ដែ​មាន​ចម្ងាយ​ប្រមាណ​ជាង​មួយ​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ បើ​តាម​ស្ត្រី​ជា​ម្តាយ​បាន​ឲ្យ​ដឹង​ថា​ឃាតក​បាន​យក​កាបូបស្ពាយ​១ ទូរ​សព្ទ័​ដៃ​១​គ្រឿង ប្រាក់​មួយ​ចំនួន និង​កាបូប​សំលៀក​បំពាក់​ផង​ដែរ​។ ក្រោយ​ពិនិត្យ​សាកសព​រួច​សមត្ថកិច្ច​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

​នេះជា Account Facebook របស់នាង៖ www.facebook.com/somalin.sovan