Loading...

វីវរហើយខ្ញុំ! ប្រពន្ធខ្ញុំលែងមែនទែនហើយតើ សុទ្ធតែបិទផ្លាកពេញផ្ទះទៀត

Loading...
កាលពីម្សិលមិញមានបងស្រីម្នាក់ឈ្មោះសន សមអាត គាត់កំពុងតែមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងរាល់ទង្វើរប្តីរបស់គាត់បានធ្វើដាក់គាត់ រហូតគាត់ដល់ថ្នាក់សរសេរផ្លាកបិទនៅមាត់ទ្វារចូល មិនត្រឹមតែប៉ុណ្ណោះនៅក្នុងផ្ទះក៏មានដែរ ហើយនៅក្នុងនោះបងស្រីក៏ប្រាប់បន្ថែមទៀតថា​ មិនមែនគាត់ជាមនុស្សចង្អៀតចង្អល់ទេ តែពេលបើកដៃឲ្យម្តងណា ប្តីរបស់គាត់តែងតែធ្វើឲ្យភ្លេចខ្លួនជានិច្ច ជាពិសេសភ្លេចខ្លួនជាមេគ្រួសារ ហើយនៅក្នុងនោះផងដែរក៏បងស្រីបន្ថែមទៀតថា៖


ខ្ញុំនឹងក្លាយជាមនុស្សអាក្រក់ គ្មានញាតិ ហើយអ្នកនឹងពេបជ្រាយ ឬស្អប់ខ្ញុំនៅពេលឃើញខ្ញុំធ្វើបែបនេះ តែចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ ពេលគ្រួសារខ្ញុំមានបញ្ហា ក៏មិនមែនមានអ្នកទាំងនោះមកជួយឈឺឆ្អាលឬសម្របសម្រួលអោយដែរ តែខ្ញុំនិយាយចំពោះតែរឿងក្នុងគ្រួសារខ្ញុំប៉ុណ្ណោះ ឬបើសិនវាអាចមានខ្លួនដល់បុគ្គលខ្លះអោយខ្ញុំសុំទោស។


ព្រោះមួយរយះនេះពេលបើកដៃអោយសប្បាយគឺថាភ្លេចខ្លួន ភ្លេចភាពជាប្តី ជាគំរូក្នុងគ្រួសារ ផឹកប៉ះចំតែស្រាកាច ស្រាប្រកាន់ខ្លួន ស្រាតាប៉ែរគ្មានគិតពេលវេលា ស្រាអំនួត ស្រាហ៊ាន ស្រាលាងខួរ ស្រាប្តូរចរឹក ស្រាអស់នេះបើហ៊ានវែកញែកជាមួយច្រើនស្រួលមិនស្រួលមានហឹង្សាជាមួយយើងទៀត ឬបើមិនចឹងទេ អាចទៅជាយើងខ្លួនឯងឆ្កួតព្រោះតែភាពឌឺឌងរបស់គេ ហើយអោយវាដឹងសខ្មៅនឹងគ្នាតែម្តងទៅតើប្រពន្ធម្នាក់នេះមានតម្លៃអាចប្តូរជាមួយអំពើពាលាទាំងអស់នោះបានអត់ ?