Loading...

វាជារឿងដែលមិនគួរឲ្យជឿថា មនុស្សដែលមានស្នាមសាក់ពេញខ្លួនបានធ្វើនូវទង្វើរដូចនេះទាល់តែសោះ (មានវីដេអូ)

Loading...
គេថាមនុស្សកុំឲ្យវាយតម្លៃមនុស្សតែសំបក ដែលមានន័យស្រដៀងហ្នឹងដែរជាភាសា អង់គ្លេសគឺ "don't judge a book by its cover"។ ក្នុងន័យទាំងអស់នោះគឺមានន័យថា បើសិនជាយើងមិនទាន់ស្គាល់ចិត្តរបស់គេច្បាស់ទេ គឺយើងកុំវាយតម្លៃគេឲ្យសោះ អ្នកខ្លះរូបរាងមិនស្អាត តែគេមានចិត្តល្អ តែអ្នកខ្លះវិញមានរូបរាងស្អាតបាត តែចិត្តអាក្រក់ មិនដែលចេះចែកចាយនូវអ្វីដែលខ្លួនមាននោះទេ រី​ឯអ្នកខ្លះវិញមានសាក់ជាប់ខ្លួនបែរជាអ្នកខ្លះតែងតែគិតថា គេគឺជាបងធំ ជើងកាង មនុស្សញាណថ្នាំ និងមានពាក្យចោទមិនល្អជាច្រើនទៀត។


ជាក់ស្តែងដូចរូបប្អូនខាងក្រោមនេះអញ្ចឹង ដែលបានបញ្ជាក់យ៉ាងច្បាស់ថា គេគឺជាមនុស្សចេះចែករំលែកអ្វីដែលគេមានជូនជនក្រីក្រ នេះបើតាមការបង្ហោះវីដេអូក្នុង Facebook មួយរបស់ប្អូនផ្ទាល់ដែលមានឈ្មោះថា Boy - ប៊យ ដូចនេះសូមអាននូវអត្ថន័យ ក៏ដូចជាទស្សនានូវវីដេអូដែលបានន័យខ្លឹមសារដូចខាងក្រោមនេះ ដើម្បីឲ្យយល់កាន់តែស៊ីជំរៅថែមទៀត។


ពុកម៉ែបងប្អូនទាំងអស់គ្នាមេីលVideoមួយនេះហេីយ ប្រហែលជាបានឃេីញមនុស្សម្នាក់នេះដែរមានស្នាមសាក់ក្រវេមក្រវាមពេញខ្លួនគិតថាពាល តែនេះអ្វីដែរបងប្អូនទាំងអស់គ្នាបានឃេីញហេីយគឺធ្វេីត្រឹមត្រូវដេីម្បីប្រជាជនខ្មែរទោះវាមិនច្រេីនលេីសលប់ តែវាជាការចែករំលែកមួយដេីម្បីក្ដីស្រលាញ់ចំពោះពួកគាត់ អ្នកណាចង់គិតយ៉ាងម៉េចក៏គិតទៅចុះ សូមពុកម៉ែបងប្អូនពិចារណាតាមការមេីលឃេីញ ខ្ញុំសូមអរគុណខ្លាំងណាស់ដល់សប្បុរសជនទាំងអស់ដែរបានចែករំលែកជារបស់ហូបនឹងថវិកាដេីម្បីប្រជាជនខ្មែរជាមួយខ្ញុំ ខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងចងចាំក្មេងសាក់ក្រវេមក្រវាមម្នាក់នេះនៅក្នុងបេះដូង 💙 បេីបងប្អូនស្រលាញ់ខ្ញុំសូម Share ម្នាក់មួយផងណា សូមអរគុណពីខ្ញុំ Boy 🙏🏻